ភ្នំពេញ ៖ លោក ស្រ៊ុន ចន្ថុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្តល់ឥណទានសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ជាមួយតំណាងធនាគារដៃគូចំនួន៨ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។...
សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,៨៩០កន្លែង សិក្សាដោយឥតគិតថ្លៃ លើជំនាញ១១មុខវិជ្ជាដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ (TVET 1.5M)។ បើយោងតាមការផ្សាយរបស់វិទ្យាស្ថាន ជំនាញទាំង១១ នោះរួមមាន៖ ការដំឡើង និងថែទាំបណ្តាញអគ្គិសនីក្នុងអគារ,...
រតនគិរី៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជាង ២ពាន់នាក់មានជំនាញ មានការងារធ្វើ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញ ដោយឥតគិតថ្លៃ ពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី (PTCRK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ២,២៧១នាក់...
បរទេស៖ នាយកដ្ឋានទេសចរណ៍ ក្រុងហាណូយបានឲ្យដឹងថា ទីក្រុងហាណូយ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរជាង ២១,១៦លាននាក់ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ១៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងខែកក្កដាតែមួយ ទីក្រុងនេះបានកំណត់ត្រាភ្ញៀវទេសចរប្រមាណ ៣,១៦លាននាក់ កើនឡើង ១១,៣ភាគរយធៀបនឹងឆ្នាំមុន។ តួលេខនេះរួមមាន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានប្រើមីស៊ីលរបស់កូរ៉េខាងជើង សម្រាប់ការវាយប្រហារ លើភូមិមួយ ដែលបានសម្លាប់សមាជិក គ្រួសារតែមួយចំនួន៥នាក់ ដែលនេះជាលើកដំបូង ដែលអាវុធបែបនេះ ត្រូវបានបាញ់នៅក្នុងសង្គ្រាម ក្នុងរយៈពេលជិតមួយឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាល ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ប្រភពយោធាមួយបាន...
បរទេស៖ អគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូង បាននិយាយថា អធិការយោធាកូរ៉េខាងត្បូង នឹងទៅទស្សនា កងពលមួយនៅថ្ងៃសុក្រ ដើម្បីពិនិត្យមើលឧប្បត្តិហេតុមួយដែលកងទ័ពស្ទើរ តែបាញ់ទម្លាក់យន្តហោះ មិនស្គាល់អត្តសញ្ញាណមួយគ្រឿង នៅជិតព្រំដែនជាមួយកូរ៉េខាងជើង មុនពេលកំណត់ថា វាជាយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក ដែលកំពុងចូលរួមក្នុងសមយុទ្ធរួមគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គសេនាធិការចម្រុះ...
មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី បានពង្រីកការហាមឃាត់ការ នាំចេញប្រេងឥន្ធនៈពេញលេញរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៧ នេះបើយោងតាមការប្រកាស របស់គណៈរដ្ឋមន្ត្រីរុស្ស៊ី។ អាជ្ញាធរបានដាក់កម្រិតការនាំ ចេញបណ្តោះអាសន្នថ្មីមួយ ដែលគ្របដណ្តប់លើប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងសមុទ្រ និងប្រេងឧស្ម័ន ដើម្បីរក្សាស្ថិរភាព ទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់រុស្ស៊ី។យោងតាមក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខា ការហាមឃាត់ការនាំចេញបណ្តោះអាសន្ន នឹងចូលជាធរមាននៅថ្ងៃទី១ខែសីហា ហើយនៅតែមានសុពលភាព រហូតដល់ចុងខែមករា ឆ្នាំ២០២៧។...
ស្រុកក្រគរ ៖ នាថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំដើមក្ងោកអមសងខាងផ្លូវ ប្រវែង ៦គីឡូម៉ែត្រ នៅសហគមន៍តំបន់ការពារទេសចរណ៍ធម្មជាតិ...
រសៀលថ្ងៃទី៣០ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំការសិក្សាជាក្រុមលើកទី២៧ស្តីពីការជំរុញការធ្វើទំនើបកម្មការការពារជាតិ និងកងទ័ព ប្រកបដោយគុណភាពខ្ពស់ ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល«ផែនការ៥ឆ្នាំទី១៥» យើងត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពីការពង្រឹងយោធាក្នុងយុគសម័យថ្មី ពង្រឹងការណែនាំផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី និងជំរុញការធ្វើទំនើបកម្មការការពារជាតិ និងកងទ័ពប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅតស៊ូក្នុងឱកាសខួប១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមពេលកំណត់ និងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រដ៏រឹងមាំ សម្រាប់ការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសជាតិខ្លាំងក្លា និងបុព្វហេតុដ៏អស្ចារ្យនៃស្តារប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ ការសិក្សាជាក្រុមលើកនេះបានធ្វើឡើងមុនទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន១ សីហា ។ លោកXi Jinping បានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការយោធាមជ្ឈិមចិនសម្តែងការជូនពរដល់កងទ័ពរំដោះប្រជាជនចិនគ្រប់រូប៕
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សនៅទីស្តីការរដ្ឋZhongnanhai ដើម្បីស្តាប់មតិយោបល់និងសំណូមពររបស់គណៈកម្មាធិការមជ្ឈិមនៃគណបក្សប្រជាធិបតេយ្យ ប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន និងតំណាងឥស្សរជនក្រៅបក្សអំពីស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងការងារសេដ្ឋកិច្ចប្រចាំឆមាសទីពីរឆ្នាំ២០២៦។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់ថា ដើម្បីធ្វើការងារសេដ្ឋកិច្ចប្រចាំឆមាសទីពីរនៃឆ្នាំ២០២៦នេះឱ្យបានល្អ យើងត្រូវប្រកាន់ខ្ជាប់ទិសដៅទូទៅនៃការងារដែលស្វែងរកវឌ្ឍនភាពក្នុងខណៈពេលដែលរក្សាបាននូវស្ថិរភាព អនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ចំគោលដៅ និងទូលំទូលាយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ត្រូវគ្រោងផែណការសម្រាប់ស្ថានការណ៍ជាតិ និងអន្តរជាតិឱ្យកាន់តែល្អប្រសើរ ព្រមទាំងគ្រោងផែនការសម្រាប់ការអភិវឌ្ឍ និងសន្តិសុខ។ យើងត្រូវប្រកាន់ខ្ជាប់នូវកំណែទម្រង់ និងការបើកចំហឱ្យកាន់តែស៊ីជម្រៅ ពន្លឿនការជំរុញការផ្លាស់ប្តូររវាងកម្លាំងចលករចាស់ និងថ្មី ព្រមទាំងអនុវត្តគោលនយោបាយហិរញ្ញវត្ថុដែលមានលក្ខណៈសកម្មជាងមុន និងគោលនយោបាយរូបិយវត្ថុដែលមានលក្ខណៈធូររលុងក្នុងកម្រិតសមរម្យ។ត្រូវជំរុញគោលនយោបាយដែលមានស្រាប់ដើរតួនាទីប្រកបដោយប្រសិទ្ធភាព រៀបចំផែនការ និងដាក់ចេញគោលនយោបាយថ្មីៗដែលអាចអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ពង្រីកតម្រូវការក្នុងស្រុក និងបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ ធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន បង្កើនសន្ទុះអភិវឌ្ឍន៍ និងបំផុសកម្លាំងរស់រវើកក្នុងសង្គម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់ឱ្យឆ្ពោះទៅរកទិសដៅថ្មី និងកាន់តែប្រសើរឡើង ដើម្បីខិតខំសម្រេចបាននូវការចាប់ផ្តើមដ៏ល្អនៃ “ផែនការ៥ឆ្នាំទី១៥”៕