ខេត្តស្វាយរៀង៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងអធិការកិច្ច បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ រដ្ឋមន្រ្តី និងលោកស្រី ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក...
បន្ទាយមានជ័យ ៖ អាជ្ញាធរខត្តបន្ទាយមានជ័យ បានរៀបចំការចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់បងប្អូនអាជីវ ករភៀសសឹក នៅភូមិរង់ចាំ ជំហានដំបូងប្រមាណ ៣០០តូប។ ជាក់ស្ដែង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត...
ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញ ចុះពិនិត្យ តាមដានការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ...
សម្រាប់ប្រទេស ដែលធ្លាប់រងការឈ្លានពានពីយោធានិយមជប៉ុន “៧៣១” គឺតំណាងឱ្យឧក្រិដ្ឋកម្មសង្គ្រាមដ៏ច្រើនរាប់មិនអស់ ។ ប៉ុន្តែកាលពីថ្ងៃទី ៣១ ខែកក្កដា ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទីពីរ អស់រយៈពេល ៨១ ឆ្នាំ រដ្ឋាភិបាលជប៉ុនបានបង្កើត ”ទីភ្នាក់ងារស៊ើបការណ៍ជាតិ”ជាផ្លូវការ ហើយបានបើក” កិច្ចប្រជុំក្រុមប្រឹក្សាស៊ើបការណ៍ជាតិ”លើកដំបូងដែលមានលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនជាប្រធាន តើជប៉ុនមានគោលបំណងអ្វី? នេះគឺជាលើកដំបូងដែលជប៉ុន បង្កើតប្រព័ន្ធស៊ើបការណ៍ចម្រុះ ថ្នាក់ជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។...
បាសេឡូណា៖ អ្នកជំនាញអាកាសធាតុអេស្ប៉ាញម្នាក់បានព្រមានថា អឺរ៉ុបខាងលិចកំពុងឡើងកំដៅលឿនជាងតំបន់ជាច្រើនទៀតនៃពិភពលោក ដែលជំរុញឱ្យមានរលកកំដៅញឹកញាប់ជាងមុន និងបង្កើតលក្ខខណ្ឌ សម្រាប់ភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរឡើង។ នៅពេលដែលប្រទេសអេស្ប៉ាញបានចូលដល់រលកកំដៅលើកទី៤ នៃរដូវក្តៅនៅចុងខែកក្កដា ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថា នឹងឡើងដល់ ៤២ អង្សាសេនៅក្នុងតំបន់ជាច្រើន លោក Ruben del Campo អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ (AEMET) បានឧ្យដឹងថា ប្រទេសនេះបានជួបប្រទះនឹងសីតុណ្ហភាពខ្ពស់មិនធម្មតាទាំងនៅក្នុងខែមិថុនា និងខែកក្កដា។ យោងតាម...
ហេលស៊ីនគី៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានហ្វាំងឡង់ បានឧ្យដឹងថា ប្រទេសហ្វាំងឡង់ បានយកប្រេងប្រហែល ៦០០០០លីត្រចេញពីកប៉ាល់ការពារឆ្នេរសមុទ្រក្នុងសង្គ្រាមលោកលើកទី ២ ដោយជោគជ័យ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ប្រតិបត្តិការនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី២៤ ខែកក្កដា ត្រូវបានដឹកនាំរួមគ្នាដោយវិទ្យាស្ថានបរិស្ថានហ្វាំងឡង់ និងកងទ័ពជើងទឹកហ្វាំងឡង់ ដោយមានការគាំទ្រពីឆ្មាំព្រំដែនហ្វាំងឡង់ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រមុជទឹកនៃកងកម្លាំងការពារជាតិ។ ជាលទ្ធផល ប្រេងប្រហែល ៦០០០០លីត្រត្រូវបានយកចេញពីធុងប្រេងរបស់កប៉ាល់។ ទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើបមួយ ដែលមានឈ្មោះថា «Chip Mong Food & Beverage» ក្នុងគោលដៅជំរុញវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរឹងមាំ និងមានស្តង់ដារប្រកួតប្រជែងកម្រិតអន្តរជាតិ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋាននេះបានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ដែលបានរៀបចំឡើងនៅលើផ្ទៃដីទំហំ ១៥ហិកតា ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១...
អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឧ្យដឹងថា ផែនទីបង្ហាញផ្លូវ នៃការរំសាយអាវុធនៅតំបន់ហ្គាហ្សា ដែលទើបប្រកាសថ្មីត្រូវតែអនុវត្តតាម។ លោក Guterres បានលេីកឡេីងថា “វាត្រូវបានប្រកាសរួចហើយថា មានផែនទីបង្ហាញផ្លូវដើម្បីអនុវត្តគោលបំណងទាំងនេះ” ដោយសំដៅទៅលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា “កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ” ត្រូវបានសម្រេចលើការរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស់...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានអនុម័តសេចក្តីព្រាងចុងក្រោយ នៃផែនទីបង្ហាញផ្លូវ ដើម្បីបញ្ចប់ការអនុវត្តដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការចរចា បន្ទាប់ពីជម្លោះជាងពីរឆ្នាំកន្លះនៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានព្រមានថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះនៅទីបំផុតអាស្រ័យលើការអនុវត្តរបស់វា ហើយបញ្ហាប្រឈម ចំពោះសន្តិភាពនៅក្នុងតំបន់នេះនៅតែលេចឡើង ខណៈដែលភាពខុសគ្នាសំខាន់ៗរវាងអ៊ីស្រាអែល និងហាម៉ាស់ នៅតែមានលើបញ្ហាសំខាន់ៗ រួមទាំងអាវុធ ការដកទ័ពរបស់អ៊ីស្រាអែល និងការគ្រប់គ្រងនាពេលអនាគតរបស់ហ្គាហ្សា។ សេចក្តីព្រាងនៃដំណាក់កាលទីពីរ ដែលចេញផ្សាយដោយសារព័ត៌មានប៉ាឡេស្ទីន បានគូសបញ្ជាក់ពីការរៀបចំនយោបាយ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជូនបុរសម្នាក់នៅកោះរ៉ុង មានអាការៈចុកតំរងនោមខ្លាំង (នោមអត់ចេញ) តាមរយៈអូប័រក្រុមហ៊ុន GTVC យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ជនរងគ្រោះខាងលើនេះ មានឈ្មោះ គង់ ទន...