អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងនៃជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម។ លោក Guterres កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងស្ថានភាពនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស និងនៅក្នុងសមុទ្រក្រហម នេះបើយោងតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់លោក។ អ្នកនាំពាក្យរូបនេះបានលើកឡើថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនឧ្យដឹងថា សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធនៅឯសន្និសីទ ស្តីពីការរំសាយអាវុធត្រូវបានជំរុញដោយហេតុផលនយោបាយតែប៉ុណ្ណោះ ដោយបន្ថែមថា ប្រទេសចិន ជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ការរំលោភបំពាន យន្តការគ្រប់គ្រងអាវុធពហុភាគី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសន្និសីទ ស្តីពីការរំសាយអាវុធនៅថ្ងៃទី១១ ខែសីហា សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធបានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់ថា សកម្មភាពសាកល្បងមីស៊ីលថ្មីៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក មិនបានអនុវត្តតាម “ការអនុវត្តស្តង់ដារ” ដើម្បីផ្តល់ការជូនដំណឹងជាមុន ដែលបង្កើនហានិភ័យនៃការគណនាខុស និងធ្វើឱ្យខូចស្ថិរភាពនៅក្នុងតំបន់...
ភ្នំពេញ ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានលើកឡើងថា ក្រុមហ៊ុន Angkor International Airport Investment ហៅកាត់ថា AIAI បានប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ជាពិសេសសមិទ្ធផលនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ក្នុងជំនួបជាមួយ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt នឹងចាកចេញពីតំណែងរបស់នាងនៅ ចុងខែសីហានេះហើយ។ លោក Trump បាននិយាយនៅក្នុងការបង្ហោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖លោកស្រីLeavitt កំពុងចាកចេញ ដូច្នេះនាងអាចចំណាយពេល កាន់តែច្រើនជាមួយកូនតូចៗ និងគ្រួសារដ៏ស្រស់ស្អាតរបស់នាង។ លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងផ្តល់អំណាចកាន់តែធំ ដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់ប្រទេស រួមទាំងសមត្ថភាព វាយលុកតាមអ៊ីនធឺណិតប្រឆាំង នឹងសត្រូវបរទេស នេះបើយោងតាមរដ្ឋមន្ត្រីមហាផ្ទៃលោក Alexander Dobrindt ។ ប្រទេសជាសមាជិកអង្គការ ណាតូមួយនេះ ជាច្រើនលើកច្រើនសារបានចោទប្រកាន់រុស្ស៊ីថា បានលួចចូលម៉ាស៊ីន មេរបស់រដ្ឋាភិបាល...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃពុធថា អត្រាអតិផរណា របស់ប្រទេសអាល្លឺម៉ង់បានកើនឡើងពីពីរខែមុនដល់ទៅ ២,៨ ភាគរយនៅក្នុងខែកក្កដា ខណៈពេលដែលអ្នកសេដ្ឋកិច្ចបានព្រមានថាកម្រិតទឹកទាបបំផុតដោយអាចបន្ថែមសម្ពាធតម្លៃបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។ លោក Ruth Brand ប្រធានការិយាល័យ ស្ថិតិសហព័ន្ធ (Destatis) បាននិយាយថា៖តម្លៃថាមពល បានបន្តកើនឡើងក្នុងអត្រាខាងលើ ជាមធ្យម ហើយដូច្នេះនៅតែជាកត្តាជំរុញដ៏សំខាន់ នៃអតិផរណា។ អត្រាអតិផរណារបស់ប្រទេសអាល្លឺម៉ង់មាន២,៣ភាគរយនៅក្នុងខែមិថុនា និង២,៦ភាគរយនៅក្នុងខែឧសភារៀងគ្នា។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាកាសយានិកពីរនាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ AH-64 Apache របស់កងទ័ពអាមេរិក បានធ្លាក់នៅវាលស្រែមួយ នៅកណ្តាលរដ្ឋតិចសាស ហើយបានផ្ទុះជាអណ្តាតភ្លើង បង្កជាភ្លើងឆេះព្រៃដ៏ធំមួយ និងជំរុញឱ្យមានការជម្លៀស ប្រជាជននៅក្នុងតំបន់ជុំវិញនោះ។ ឧទ្ធម្ភាគចក្រដែលមានមូលដ្ឋានយោធា Fort Hood បានធ្លាក់នៅជិត Salado នៅម៉ោងប្រហែល១និង៣៥ នាទីរសៀលម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ...
បរទេស៖ អង្គការសហប្រជាជាតិបានប៉ាន់ ប្រមាណថា ជនស៊ីវិលជាង ១៦.០០០ នាក់ដែលត្រូវបានឃុំខ្លួន ដោយរុស្ស៊ីក្នុងអំឡុង ពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែត្រូវបាន «ដកហូតសេរីភាពរបស់ពួកគេ» ដែលភាគច្រើនត្រូវបានឃុំខ្លួន ដោយគ្មានការទាក់ទង និងដោយហេតុផល ដែលមិនគោរពច្បាប់អន្តរជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា លោកស្រី Claudia Fuentes...
អ៊ីស្តង់ប៊ុល៖ អ្នកវិភាគឧ្យដឹងថា កិច្ចព្រមព្រៀងការពារជាតិរួមគ្នា រវាងប្រទេសទួរគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ដែលទើបចុះហត្ថលេខាថ្មីៗនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងសក្ដានុពលសន្តិសុខមជ្ឈិមបូព៌ា ខណៈដែលមហាអំណាចក្នុងតំបន់កំពុង ស្វែងរកស្វ័យភាព កាន់តែច្រើនលើការរៀបចំ សន្តិសុខរបស់ពួកគេ។ កិច្ចព្រមព្រៀងនេះ ដែលបានចុះហត្ថលេខា នៅថ្ងៃសុក្រនៅទីក្រុងម៉ាកា ប្រទេសអារ៉ាប៊ីសាអូឌីត បានចែងថា ការវាយប្រហារដោយអាវុធណាមួយប្រឆាំង នឹងប្រទេសមួយក្នុង ចំណោមប្រទេសទាំងបី នឹងត្រូវបានចាត់ទុកថា...
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាក្មេងទំនើង ៥នាក់ ក្រោយបង្កហិង្សា វាយតប់គ្នាទៅវិញទៅមក ប្រដាប់ដោយប្រើ ដាវ,ដុំថ្ម, ដងឆ័ត្រ និងដំបង និងវាយបំផ្លាញម៉ូតូរបស់គូទំនាស់ នៅចំណុចស្ថានីយ៍ប្រេង TOTAL ផ្លូវជាតិលេខ១ ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈបណ្ដាញសង្គមថាមានករណីហិង្សា...