ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា វិទ្យុABC ដែលគ្រប់គ្នាស្គាល់ថា ជារបស់អាចារ្យAនោះ មិនគួរត្រូវបានហែកកេរ្តិ៍គ្នារវាងប្តី-ប្រពន្ធ ដែលមានបញ្ហាជាមួយគ្នា ហើយយកមកផ្សព្វផ្សាយ លើបណ្តាញសង្គមនោះទេ ។ ថ្លែងចេញពីកិច្ចប្រជុំជាមួយប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោផ្តាំផ្ញើទៅអាចារ្យA និងពិធីការិនី ត្រូវបញ្ឈប់ការសួរនាំរហូតនាំឱ្យមានការហែកគ្នារវាងប្តី-ប្រពន្ធ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា បើប្តី-ប្រពន្ធឈ្លោះប្រកែករហូតទាស់ទែងលែងលះគ្នា ត្រូវបញ្ឈប់ការជេរប្រមាថហែកហួរនៅតាមបណ្តាញសង្គមហ្វេសប៊ុក ជៀសវាងភាពមិនល្អ និងទុកកិត្តិយសដល់កូនៗរបស់ខ្លួន។ ក្នុងកិច្ចប្រជុំជាមួយប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្នម្នាក់ៗ ឱ្យតែមានបញ្ហាអ្វីកើតឡើង គឺយកបណ្តាញសង្គមធ្វើជាត្រីមុខ ដើម្បីបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបជជែកគ្នាជាមួយលោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅចុងបញ្ចប់ នៃប្រសាសន៍ថា សារសំខាន់របស់សម្តេចនាពេលនេះ គឺចង់សំដៅលើសីលធម៌ សង្គមធ្លាក់ចុះដោយសារការជេរបញ្ចោរគ្នា នៅតាមបណ្តាញសង្គម និងតាមវិទ្យុABCរបស់អាចារ្យអេ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគឱ្យស្រ្តី គឺវិនិយោគឱ្យខ្លួនឯង និងសង្គមជាតិ ព្រោះជួយស្រ្តីគឺជួយខ្លួនឯង៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងការបរទេសត្រូវបង្កើន ចំនួនស្រ្តីជាឯកអគ្គរដ្ឋទូតឱ្យបានច្រើន ។ បើតាមសម្តេចតេជោ បច្ចុប្បន្នមានស្រ្តីខ្មែរ ជាឯកអគ្គរដ្ឋទូតចំនួន៧រូប នៅតាមបណ្តាប្រទេសមួយចំនួន ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលអនាគតនឹងជំរុញ ឱ្យមានស្មៀនឃុំជាស្រ្តីចំនួន៥០% ព្រោះនៅពេលស្មៀន ចូលនិវត្តន៍ នឹងមានការជ្រើសរើសថ្មី ដូច្នេះជំរុញស្រ្តីដាក់ពាក្យចូលប្រឡង ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ នៅគ្រប់ឃុំត្រូវពង្រាយស្រ្តីឱ្យដូចទៅ នឹងការពង្រាយស្រ្តីនៅថ្នាក់ស្រុកនិងខេត្ត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យ៉ាងហោចណាស់ ត្រូវមានស្រ្តីម្នាក់ជាប់ឆ្នោតក្នុង១ឃុំ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២៧ខាងមុខ ។ ការលើកឡើង របស់សម្តេចបែបនេះ បន្ទាប់ពីសម្តេចបានចុះ តាមខេត្តចំនួន២៣ខេត្តហើយ ប៉ុន្តែអត់មានស្រ្តីនៅថ្នាក់ឃុំទាល់តែសោះ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកជេរប្រមាថគ្នា ដោយពាក្យអសុះរសបែបប្រមាថមាក់ងាយ ត្រូវហៅមកវាស់កម្ពស់ ព្រោះខ្មែរមានតម្លៃខាងសីលធម៌ជាខ្លាំង មិនអាចបណ្តែតបណ្តោយឡើយ ៕