ថ្ងៃទី ១៥ ខែសីហា គឺជាទិវាជាតិអេកូឡូស៊ីលើកទី ៤ របស់ប្រទេសចិន។ បន្ទាប់ពីក្រមរដ្ឋប្បវេណី «ក្រមបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន»ដែលជាក្រមទីពីររបស់ប្រទេសចិននឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦ ដែលបង្ហាញថា ការកសាងច្បាប់ផ្នែកបរិស្ថាននិងបរិស្ថានរបស់ប្រទេសចិនចូលដល់ដំណាក់កាលថ្មី ព្រមនិងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ការសម្រេចបាននូវការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុម ។ ក្រមនេះចាត់ចែងគំនិតលោក Xi Jinping ស្តីពីអរិយធម៌អេកូឡូស៊ីជាស្នូលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការការពារភ្នំបៃតងនិងទឹកថ្លារបស់ប្រទេសចិន ព្រមទាំងផ្តល់នូវផែនការចិននិងរួមចំណែកជាប្រាជ្ញាចិនសម្រាប់ការកសាងផ្ទះសកលស្រស់ស្អាត ។ ពីការកសាងរបបដល់ការការពារដោយច្បាប់ ពីកំណែទម្រង់របបដល់ការអភិវឌ្ឍបៃតង ក្រោមការណែនាំនៃគំនិតលោក Xi Jinping ស្តីពីអរិយធម៌អេកូឡូស៊ី ការការពារនិងអភិបាលកិច្ចអេកូឡូស៊ីនិងបរិស្ថានរបស់ប្រទេសចិនបានចូលដល់ដំណាក់កាលថ្មីនិងឆ្ពោះទៅអភិវឌ្ឍបៃតងនិងកាបូនទាបកាន់តែរឹងមាំឡើងៗ ដើម្បីភាពសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ៕
ថ្មីៗនេះ ខ្សែភាពយន្ត ” Once Upon A Time in the Middle East ” កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនីមួយៗដែលរំលឹកអំពីតម្លៃនៃរបៀបជីវភាពរស់នៅដ៏សុខសាន្ត និងស្ងប់សុខ សម្រាប់គ្រួសារនីមួយៗ។ ខ្សែភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវប្រតិបត្តិការជួយសង្គ្រោះជីវិតរបស់មេចុងភៅជនជាតិចិនម្នាក់ក្នុងស្ថានភាពវឹកវរ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ អ្នកទស្សនាជាច្រើនបាននិយាយថា នេះគឺជាខ្សែភាពយន្តចិនមួយដែលចាក់ចំបេះដូងខ្លាំងបំផុត ដែលពួកគេធ្លាប់បានមើលក្នុងរយៈពេលជាច្រើនឆ្នាំ! បញ្ញាវន្តខ្លះបានយល់ឃើញថា ក្នុងនាមជាខ្សែភាពយន្តប្រឆាំងនឹងសង្គ្រាមដំបូងគេរបស់ប្រទេសចិន...
ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច ពិភពលោកធ្លាប់ប្រឈមនឹងសំណួរដ៏ស្មុគស្មាញមួយថា៖ តើយើងត្រូវជ្រើសរើសរវាងកំណើនសេដ្ឋកិច្ច និង ការការពារបរិស្ថាន ឬអាចសម្រេចបានទាំងពីរនៅពេលតែមួយ? អស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសជាច្រើនបានដើរតាមគំរូអភិវឌ្ឍន៍ដែលផ្តោតលើការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីបង្កើនផលិតកម្ម និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែការអភិវឌ្ឍបែបនេះក៏បានបង្កើតបញ្ហាបំពុលបរិស្ថាន ការបាត់បង់ធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃគុណភាពជីវិត។ ក្នុងបរិបទនេះ ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តួចផ្តើមដោយលោក Xi...
ថ្ងៃទី ១២ ខែសីហា សកម្មភាពពិព័រណ៍និងការចាក់បញ្ចាំងភាពយន្តចិននៅក្រៅប្រទេសក្រោមប្រធានបទ « ភាពយន្តផ្លូវសូត្រ» បានសម្ពោធបើកជាផ្លូវការនៅរោងកុនមួយនៃទីក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តំណាងប្រហែល៣០០នាក់ដែលមកពីមជ្ឈដ្ឋាននានារបស់ចិននិងកៀហ្ស៊ីស៊ីស្ថានបានចូលរួមពិធីបើក។ សូមបញ្ជាក់ថា សកម្មភាពនេះរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ។ ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងកៀហ្ស៊ីស៊ីស្ថាន ពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន សកម្មភាពលើកនេះនឹងបញ្ចាំងរឿង « Shenzhou 16 » ជាដើមដែលជាភាពយន្តល្អៗរបស់ចិនដែលមានលក្ខណៈពិសេសដោយឡែកពីគ្នា ដើម្បីបង្ហាញយ៉ាងរស់រវើកពីភាពទាក់ទាញពិសេសនៃវប្បធម៌ចិននិងកម្លាំងចលករនៃឧស្សាហកម្មភាពយន្តចិន។ លោកLi Hua ទីប្រឹក្សាស្ថានទូតចិនប្រចាំកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា ផ្លូវសូត្របុរាណជាសក្ខីភាពនៃចំណងមិត្តភាពរយៈពេលជាងពីរពាន់ឆ្នាំរវាងប្រជាជនចិននិងប្រជាជនកៀហ្ស៊ីស៊ីស្ថាន គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»បានបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឆ្នាំនេះជាខួប ២៥ ឆ្នាំនៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ កៀហ្ស៊ីស៊ីស្ថាននឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ជឿថាសកម្មភាពនេះនឹងបង្កើនការយល់ដឹងពីគ្នារវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងរឹតបន្តឹងចំណងមិត្តភាព។ មន្ត្រីនៃក្រសួងវប្បធម៌ ព័ត៌មាននិងយុវជនកៀហ្ស៊ីស៊ីស្ថានបានថ្លែងថា សកម្មភាពនេះបានផ្តល់ឱកាសមួយដល់ទស្សនិកជនកៀហ្ស៊ីស៊ីស្ថាន ឱ្យស្គាល់ពីប្រទេសចិនដ៏ទំនើប សង្ឃឹមថាសកម្មភាព «ភាពយន្តផ្លូវសូត្រ» អាចក្លាយជាការចាប់ផ្តើមថ្មីមួយក្នុងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្មសូមចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីជាធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកថវិកាចូលបុណ្យគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ត្រូវជាកូនបង្កើតរបស់ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ...
វាជាប្រការគួរឱ្យកោតសរសើរ ដែលរដ្ឋាភិបាលឥណ្ឌាបានកំណត់គោលដៅដ៏សំខាន់សម្រាប់ខ្លួន និងសម្រាប់ជាតិ គឺការប្រែក្លាយប្រទេសឥណ្ឌាឱ្យទៅជា «ប្រទេសអភិវឌ្ឍន៍» (Viksit Bharat) នៅត្រឹមឆ្នាំ ២០៤៧ ដែលជាខួបគម្រប់ ១០០ ឆ្នាំ នៃទិវាឯករាជ្យជាតិឥណ្ឌា។ ទោះបីជាមានការយល់ស្របជាទូទៅថា ពាក្យ «Viksit Bharat» សំដៅលើប្រទេសអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែសម្រាប់គោលបំណងគោលនយោបាយសាធារណៈ វាចាំបាច់ត្រូវបែងចែក និងវិភាគគោលគំនិតនេះឱ្យបានស៊ីជម្រៅ ដើម្បីស្វែងយល់អំពីវិសាលភាព និងខ្លឹមសារពិតប្រាកដនៃគោលដៅនេះ។ ខាងក្រោមនេះ គឺជាការប៉ាន់ប្រមាណ និងការវិភាគលើបញ្ហានេះ៖...
ពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅក្នុងសាលបន្ទប់រង់ចាំនៃរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រតិភូចូលជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារ។ ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល...
កំពត៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ មានទុក្ខក្រៀមក្រំយ៉ាងក្រៃលែងដោយ ឧបាសក ប៉ែត ត្រៀក ដែល ត្រូវជាឪពុកបង្កើត បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យស្ដ្រីដាក់ពាក្យប្រឡងប្រកួតប្រជែងចូលបម្រើការជាស្មៀនឃុំ ដើម្បី បម្រើការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្នុងកិច្ចប្រជុំ ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ បានដាក់ចេញគោលដៅឆ្នាំ២០៥០ឱ្យមានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ ព្រោះនៅពេលស្មៀនចូលនិវត្តន៍នឹងមានការជ្រើសរើសថ្មី ដូច្នេះជំរុញស្រ្តីដាក់ពាក្យចូលប្រឡង ។សម្តេចតេជោក៏បានលើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងសង្កាត់...