កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជួបសំណេះសំណាលរួចមក លោកប្រធាន ម៉េង ស្រ៊ុន បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច...
បរទេស៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តនៅទូទាំងតំបន់ហ្គាហ្សា បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពី «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» ដែលក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាសនឹងត្រូវដកហូតអាវុធ ហើយកងកម្លាំងអ៊ីស្រាអែល (IDF) នឹងដកខ្លួនចេញពីតំបន់ហ្គាហ្សាទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងការ វាយប្រហារនៅថ្ងៃសុក្រ,...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ការបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជីអង្គភាពដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា បានប្រើប្រាស់កម្លាំងពលកម្ម ដោយបង្ខំនោះ គឺគ្មានមូលដ្ឋានជាក់ស្តែងនោះទេ ដោយនិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក គឺរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា ក្រសួងពាណិជ្ជកម្មរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ក្នុងស្រុករបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មឯកតោភាគីលើក្រុមហ៊ុនចិន ដែលជាទង្វើបង្ខិតបង្ខំសេដ្ឋកិច្ចយ៉ាងច្បាស់លាស់ ដែលបានប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។ ប្រទេសចិនប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ហើយនិយាយថា តំបន់ស៊ីនជាំង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្របានហាមឃាត់ការនាំចូលពីក្រុមហ៊ុនចំនួន ៤៣ បន្ថែមទៀតពីប្រទរសចិន ពីបទរំលោភសិទ្ធិមនុស្សលើ ជនជាតិអ៊ុយហ្គួរ និងក្រុមជនជាតិភាគតិចដទៃទៀត រួមទាំងក្រុមហ៊ុន Hunan Aihua Group ដែលជាក្រុមហ៊ុនផលិតឧបករណ៍ ផ្ទុកថាមពលធំជាងគេមួយរបស់ប្រទេសចិន, នេះបើយោងតាមការបង្ហោះរបស់រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា ក្រុមហ៊ុនទាំងនេះត្រូវបានបន្ថែម ទៅក្នុងបញ្ជីអង្គភាពច្បាប់បង្ការការងារបង្ខំរបស់ជនជាតិអ៊ុយហ្គួរ...
ហ្សាកាតា៖ នាវាមួយគ្រឿងដែលដឹកមនុស្សប្រហែល ២៥០ នាក់បានឆេះនៅក្នុងសមុទ្រជ្វានៅឆ្នេរសមុទ្រខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យ នេះបើយោងតាមការិយាល័យស្វែងរក និងជួយសង្គ្រោះ Surabaya។ យោងតាមការិយាល័យ នាវានេះបានចេញដំណើរពី Surabaya ឆ្នេរសមុទ្រជ្វាខាងកើត ឆ្ពោះទៅ Makassar នៅលើកោះ Sulawesi នៅព្រឹកថ្ងៃអាទិត្យ។ ការិយាល័យបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេះមានចម្ងាយប្រហែល ១៩ ម៉ាយសមុទ្រ (៣៥.២...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការវាយប្រហារថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្ដែលោកបានព្រមានថា កងកម្លាំងអាមេរិក បានរៀបចំអាវុធរួចរាល់ហេីយ សម្រាប់ការវាយប្រហារថ្មីលេីអ៊ីរ៉ង់។ នៅក្នុងការបង្ហោះមួយនៅលើ Truth Social លោក ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក “ត្រូវបានចាក់សោរ និងផ្ទុកអាវុធរួចរាល់ហើយ ដើម្បីប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងកម្រិតនៃភាពភ័យរន្ធត់ខាងយោធា...
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ បច្ចេកទេស និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយបង្ហូរទឹកតូច-ធំ ស្ថិតក្នុងឃុំមេទឹក និងឃុំបឹងខ្នារ ស្រុកបាកាន ព្រមទាំងប្រឡាយធំដំណាក់អំពិល ដើម្បីចាត់ចែង និងអន្តរាគមន៍បែងចែកប្រភពទឹក សង្គ្រោះស្រូវស្រែរបស់ប្រជាកសិករ...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន នឹងកោះហៅក្រុមគ្រូតឿ មកអប់រំណែនាំតម្រង់ទិស នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ ក្រោយផលិតមតិកាប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យ និងសីលធម៌សង្គម។ យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នាពេលថ្មីៗនេះថា កន្លងមក ក្រសួងព័ត៌មាន បានពិនិត្យ និងតាមដានឃើញថា ទំព័របណ្តាញសង្គមនេះ បានផលិត និងផ្សព្វផ្សាយនូវមាតិកា វីដេអូដែលមានចរិតលក្ខណៈប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នេីអភិបាលរាជធានី ខេត្ត ទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ យោងតាមលិខិតរបស់ ក្រសួងបរិស្ថាន ថ្មីនេះ ក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ប្រើប្រាស់រួចមួយចំនួន...
មោងឫស្សី ៖ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមស្វាគមន៍វត្តមានរបស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង និង លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងកម្មវិធីសំណេះសំណាលជាមួយក្រុមការងារ...