ភ្នំពេញ ៖ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន បង្កើនគម្របបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្រ្តីឧទ្យានុរក្សនៅតាមមន្ទីរបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ រួមជាមួយប្រជាពលរដ្ឋ អ្នកស្រឡាញ់បរិស្ថាន និងអង្គការសមាគមសង្គមស៊ីវិល បានបង្ក្រាប បទល្មើសក្នុងតំបន់ការពារធម្មជាតិ ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចំនួន ៣៣ករណី និងបានកសាងសំណុំរឿង ចំនួន៤ករណី...
ភ្នំពេញ ៖ ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍ ។ ជាក់ស្ដែង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោត នៅកម្ពុជា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤ ។ ការលើកឡើងរបស់ លោក ប្រាជ្ង ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត...
ពោធិ៍សាត់ ÷ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានឃុំស្នាមព្រះ ចូលរួមក្នុងពិធីសែនព្រេន បួងសួងសុំលាភជ័យ សេចក្តីសុខ សិរីសួស្តី និងសុំទឹកភ្លៀង ដើម្បីបម្រើដល់ជីវភាព និងការប្រកបរបរ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាកាន។ ពិធីនេះបានប្រារព្ធឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រទេពឧកញ៉ា ឃ្លាំងមឿង...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការកងទ័ពជើងគោកភូមិភាគ៤ បានបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍ដែលថា បុគ្គលិកសន្តិសុខបានបាញ់ ទៅលើមនុស្សពីលើឧទ្ធម្ភាគចក្រ ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះនៅក្នុងខេត្តព្រំដែន ភាគខាងត្បូងនៃប្រទេសថៃ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា លោក អនុទីន បាននិយាយថា ការអះអាងនេះ...
មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ី ច្រានចោលការចោទប្រកាន់ អំពីការវាយប្រហារ តាមអ៊ីនធឺណិត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង នាពេលខាងមុខ។ លោកស្រី Zakharova បានពិពណ៌នាអំពីការអះអាងទាំងនេះថាគ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ។ លោកស្រី បានបន្ថែមថា “យើងឃើញថា សម្រាប់បេក្ខជនជាច្រើន...
ស្វាយរៀង៖ រយៈពេល៣ឆ្នាំនៃអាណត្តិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង បានចូលរួមយ៉ាងសកម្មក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ដោយបានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនសរុបជាង ៣ពាន់នាក់ ដើម្បីឱ្យពួកគេមានជំនាញ អាចចាប់យកឱកាសការងារ និងបង្កើតប្រាក់ចំណូលសមរម្យសម្រាប់ជីវភាពរស់នៅ។ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា...
ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងបន្តពង្រឹងតួនាទីរបស់ខ្លួន ជាទីផ្សារដ៏មានសក្តានុពល សម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកទិញក្នុងតំបន់ Cambodia Expo Series 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយប្រមូលផ្តុំ ពិព័រណ៍ពាណិជ្ជកម្ម B2B ឯកទេសចំនួន...
ទំនាក់ទំនងរវាង សហរដ្ឋអាមេរិកនិងកាណាដា ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយ នៅលើពិភពលោក កំពុងឈានចូលដំណាក់កាលដ៏តានតឹង ជាប្រវត្តិសាស្ត្រ។ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រកាសដោយត្រង់ថា “ទំនាក់ទំនងចាស់រវាងកាណាដា និងអាមេរិកត្រូវបានបញ្ចប់” ហើយប្រទេសទាំងពីរនឹងមិនអាចត្រឡប់ទៅរកទំនាក់ទំនងដូចមុនវិញឡើយ។ ការដួលរលំនៃកិច្ចចរចា និងការឡើងពន្ធជាប្រវត្តិសាស្ត្រ ចំណុចផ្ទុះចុងក្រោយនេះ កើតឡើងនៅថ្ងៃទី ២៣ ខែសីហា...