បរទេស៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ត្រូវបានចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍ពីបទមិនបានប្រកាសទ្រព្យសម្បត្តិ និងជាអតីតនាយករដ្ឋមន្ត្រីទីបីហើយ ដែលត្រូវបានចោទប្រកាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីបទចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា លោក Ismail Sabri ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីអស់រយៈពេលជាង ១៥ ខែចាប់ពីឆ្នាំ ២០២១...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបន្តចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ (14th ALMM+3) រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ជាមួយនឹងប្រធានបទដ៏សំខាន់នេះ លោករដ្ឋមន្រ្តីបានលើកឡើងថា...
បរទេស៖ ទឹកជំនន់ដ៏សាហាវមួយនៅជិតព្រំដែន ប្រទេសនេប៉ាល់ជាមួយតំបន់ទីបេកាលពីថ្ងៃពុធ អាចបណ្តាលមកពីផ្នែកខាងក្រោមនៃផ្ទាំងទឹកកកបានបាក់បែក ហើយធ្លាក់មកលើជ្រលងភ្នំរាប់រយម៉ែត្រខាងក្រោម។ នេះបើយោងតាមអ្នកជំនាញ ដោយដកស្រង់រូបភាពផ្កាយរណបពី Planet Labs។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា គេមិនច្បាស់ទេថាអ្វីដែលបណ្តាលឱ្យផ្ទាំងទឹកកកបាក់រលំ ប៉ុន្តែមន្ត្រីនេប៉ាល់បានចង្អុលបង្ហាញថា ការរញ្ជួយដីនៅក្នុងតំបន់នេះអាចជាលទ្ធភាពមួយ។ ក្រោយមក ការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីដែលបានរាយការណ៍គឺជាថាមពលរញ្ជួយដីដែលបង្កើតឡើងដោយការបាក់រលំនៃថ្មទឹកកក និងទឹកកក បន្ទាប់មកដោយលំហូរកម្ទេចកម្ទី។...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ប្រធានព្រឹទ្ធសភានៃប្រទេសឥណ្ឌូណេស៊ី បានចូលរួមស្ម័គ្រចិត្ត ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំសន្និសីទប្រធានសភានៃអន្តរសភាលើកទី៣ (ISC-3) នៅឆ្នាំ២០២៧ខាងមុខ ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា កិច្ចប្រជុំ ISC លើកទី១ ប្រទេសប៉ាគីស្ថានបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ...
ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាបណ្ដាប្រទេសនានា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់។ ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីប្រារព្ធឡើងនៅសាលសន្និសីទ អគារអគ្គនាយកដ្ឋានពន្ធដារ។...
ភ្នំពេញ៖ យុវជន វង់ សីហា អតីតសិស្សនិទ្ទេស A កំពុងសិក្សាជំនាញព័ត៌មានវិទ្យា (IT) នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសកម្ពុជា (NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចែករំលែកបទពិសោធរៀនជំនាញ និងណែនាំដល់សិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងបាក់ឌុប កុំមើលរំលងឱកាសរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន NTTI ដែលមានគ្រូបង្រៀនក្បោះក្បាយ មានឧបករណ៍សិក្សាទំនើប។ យុវជន វង់សីហា...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងទម្រង់ជាសង្គ្រាមទំនើបដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោមានប្រសាសន៍ថា ការប្រើប្រាស់ ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកអនឡាញដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុគសម័យនេះ ។ សម្តេចតេជោបន្តថា “សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដែលផ្អែកថា ទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោកអនឡាញ”...
ឧត្តរមានជ័យ ៖ អ្នកសង្កេតការណ៍អាស៊ាន បានចុះត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN...
ភ្នំពេញ៖ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានឱ្យដឹងថា លក្ខណៈពិសេសរបស់វិទ្យាស្ថាន NPIC គឺផ្តោតលើការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង មានឧបករណ៍ទំនើប គ្រូមានបទពិសោធន៍ខ្ពស់ ហើយវិទ្យាស្ថានមានកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីហាត់ការជំនាញប្រកបដោយគុណភាព។ លោក ស៊ុំ សុចិន្តា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ ឱ្យពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន...
ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព និងការអភិវឌ្ឍ។ ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា តាមរយៈការផ្សះផ្សាជាតិ,...