ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានមានប្រសាសន៍ថា គណៈប្រតិភូចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅប្រទេសកម្ពុជា នាពេលនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ សមិទ្ធផលនេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្នាដៃប្រកបដោយបញ្ញាញាណ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាមច្បងបានសាងឡើង ហើយប្រជាពលរដ្ឋជាអ្នកទទួលផលជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ...
ភ្នំពេញ៖ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា វិទ្យាស្ថានយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ ៤ ក្នុងការធានាគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមចំណែកជួយឱ្យសិស្សទទួលបានចំណេះដឹង និងជំនាញជាក់ស្តែង ព្រមទាំងមានឱកាសឈានទៅរកការងារធ្វើបានឆាប់រហ័សក្រោយបញ្ចប់ការសិក្សា។ អ្នកនាំពាក្យរូបនេះប្រាប់ថា កត្តាទាំង ៤ រួមមានការបំពាក់ឧបករណ៍ និងសម្ភារៈសិក្សាទំនើប អ្នកបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ មានក្រុមអ្នកជំនាញរៀបចំកម្មវិធីសិក្សាស្របតាមកម្រិត...
ពោធិ៍សាត់៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅខេត្តពោធិ៍សាត់ រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និង វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នាថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០២៦នេះ។ លោក...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនសម្រេចបានអ្វីឡើយតាមរយៈសម្ពាធសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់ ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយបំផុតនៃសន្ទស្សន៍រូបិយវត្ថុ រូបិយប័ណ្ណបរទេស និងហិរញ្ញវត្ថុសំខាន់ៗរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Seyed Ali Madanizadeh អភិបាលធនាគារកណ្តាល លោក Abdolnaser Hemmati...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស នឹងមិនត្រូវបានបើកឡេីងវិញនោះទេ ប្រសិនបើសហរដ្ឋអាមេរិកមិនទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ នេះបើយោងតាមសារព័ត៌មានផ្លូវការ Sepah News របស់ស្ថាប័ន IRGC។ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានប្រាប់អ្នកយកព័ត៌មានថា ផ្លូវទឹកយុទ្ធសាស្ត្រនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ហើយគ្មាននាវាណាមួយអាចឆ្លងកាត់វាដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ឡើយ។ លោកបានលេីកឡេីងថា “នាវាចម្បាំងសត្រូវទាំងអស់មានចម្ងាយយ៉ាងហោចណាស់...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលប្រារព្ធឡើង ក្រោមមូលបទ៖ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)...
ភ្នំពេញ៖ ជំនាញលេចធ្លោជាងគេចំនួន ២ ដែលសិស្សសម្រេចចិត្តជ្រើសរើសរៀនច្រើនជាងគេនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) នោះគឺជំនាញមេកានិករថយន្ត និងជំនាញអគ្គិសនី។ នេះបើតាមលោក ស៊ុំ សុចិន្តា អ្នកនាំពាក្យ នៃវិទ្យាស្ថាន NPIC។ លោកបន្តថា ការជ្រើសរើសជំនាញសិក្សា គឺជាកត្តាសំខាន់មួយសម្រាប់យុវជន ព្រោះជំនាញដែលពួកគេសម្រេចចិត្តរៀន អាចក្លាយជាមូលដ្ឋានសម្រាប់ការកសាងអនាគត និងការចាប់យកឱកាសការងារនាពេលខាងមុខ។ ក្នុងន័យនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការធ្វើដំណើរដោយមិនមានការប្រកាសរបស់នាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់កំពូលរបស់អាមេរិក CIA លោក John Ratcliffe ទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ គឺសម្រាប់ទំនាក់ទំនងរវាងសេវាកម្មសន្តិសុខអាមេរិក និងរុស្ស៊ីប៉ុណ្ណោះ។ យន្តហោះ C-17A Globemaster III របស់កងទ័ពអាកាសអាមេរិក ដែលកំណត់អត្តសញ្ញាណដោយអ្នកតាមដានជើងហោះហើរ...