បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រឹក ថ្ងៃសុក្រនេះបានឲ្យដឹងថា អាជ្ញាធរជាតិគ្រប់គ្រងកាត់បន្ថយគ្រោះមហន្តរាយជាតិ របស់ប្រទេសនេប៉ាល់បាននិយាយថា សាកសពរហូតដល់៣៥៩នាក់ ត្រូវបានរកឃើញពីតំបន់រងគ្រោះដោយទឹកជំនន់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានមនុស្ស៩១០នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។ ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកកំពុងបន្តនៅក្នុងតំបន់រងគ្រោះ ដោយអាជ្ញាធរកំពុងធ្វើការស្វែងរកអ្នកបាត់ខ្លួន និងស្វែងរកសាកសពបន្ថែមទៀត។ ក្រុមប្រឹក្សាទេសចរណ៍នេប៉ាល់បាននិយាយថា ជនបរទេសចំនួន ៣១ នាក់ត្រូវបានគេជួយសង្គ្រោះពីតំបន់រងគ្រោះ។ ប៉ូលីសនេប៉ាល់ បានអំពាវនាវដល់គ្រួសារទាំងអស់ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ទៅកាន់ប៉ុស្តិ៍ប៉ូលីសដែលនៅជិតបំផុត...
កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោល ហ៊ុមពទ្ធ័លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចខាងព្រលានយន្តហោះ ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។ មន្ត្រីឧទ្យានុរក្សទៅដល់ទីតាំង និងធ្វើការដកបង្គោលរបងថ្ម និងឈើចំនួន ៨៧បង្គោល...
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានថ្លែងថា តំណាងគណៈប្រតិភូនៃសភាមកពីបណ្តាប្រទេសនានាចូលរួមក្នុងកិច្ចប្រជុំអន្តរសភាលើកទី២ (ISC-2) បាននាំគ្នាកោតសរសើរ ចំពោះការពាលី របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តី អស់រយៈពេល៣៨ឆ្នាំមកនេះ លើនយោបាយឈ្នះឈ្នះនាំឱ្យកម្ពុជា មានសុខសន្តិភាព មកដល់បច្ចុប្បន្ន។ ក្នុងសន្និសីទសារព័ត៌មានក្រោយ កម្ពុជាបញ្ចប់កិច្ចប្រជុំអន្តរសភាលើកទី២ (ISC-2)នៅព្រឹកថ្ងៃទី២៨...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការវាយប្រហាររបស់រុស្ស៊ី លើប្រទេសដែលជាសមាជិកអង្គការណាតូ។ លោក ត្រាំ បានឧ្យដឹងនៅក្នុងការិយាល័យ Oval ថា “ខ្ញុំបានជួបពិភាក្សាគ្នាយ៉ាងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីននឹងមិនវាយប្រហារទឹកដី ណាតូនោះទេ”។ លោកបានបដិសេធមិននិយាយថាតើលោកបានដឹកនាំនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល លោក John Ratcliffe ឱ្យព្រមានទីក្រុងមូស្គូ...
វ៉ាស៊ីនតោន៖ កាសែត The New York Times (NYT) បានរាយការណ៍ថា មន្ទីរបញ្ចកោណ កំពុងរៀបចំដកកងទ័ពអាមេរិកប្រហែល ២០០ នាក់ចេញពីប្រទេសនីហ្សេរីយ៉ា នៅចុងខែកញ្ញា។ យោងតាមរបាយការណ៍របស់ស្ថាប័នព័ត៌មាន ដែលដកស្រង់សម្តីមន្ត្រីយោធាអាមេរិក ក្រុមតូចៗនៃគ្រូបង្វឹកអាមេរិក និងអ្នកវិភាគចារកម្មត្រូវបានគេរំពឹងថា នឹងនៅដដែលបន្ទាប់ពីក្រុមធំៗចាកចេញ។ របាយការណ៍នេះបានឧ្យដឹងថា កងទ័ពអាមេរិក ត្រូវបានបញ្ជូនទៅភាគឦសានប្រទេសនីហ្សេរីយ៉ា ក្នុងខែកុម្ភៈ...
ហាវ៉ាណា៖ គុយបា បានថ្កោលទោសវិធានការ របស់សហរដ្ឋអាមេរិក ដែលរឹតត្បិតការទទួលបានថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្ត្រ និងវត្ថុធាតុដើម ដែលត្រូវការដោយឧស្សាហកម្មជីវ ឱសថរបស់ប្រទេស។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងថា ការរឹតបន្តឹងលើទំនិញសំខាន់ៗ កើតឡើងបន្ថែមពីលើការបិទផ្លូវ ថាមពលរបស់សហរដ្ឋអាមេរិក និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងគុយបា ដែលធ្វើឲ្យស្ថានភាពដ៏លំបាករួចទៅហើយកាន់តែធ្ងន់ធ្ងរឡើង។ លោក Rodriguez បានសរសេរនៅក្នុងសារមួយនៅលើ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមប្រព័ន្ធផ្សព្វផ្សាយតួគីបានឲ្យដឹងថា នាវាដឹកទំនិញដែលគ្រប់គ្រងដោយតួគីដែលដឹកបន្លែស្រស់ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅសមុទ្រខ្មៅ បណ្តាលឲ្យសមាជិកនាវិក៥នាក់រងរបួស។ អ៊ុយក្រែនបានបង្កើនការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើចរាចរណ៍ពាណិជ្ជកម្មរុស្ស៊ីនៅសមុទ្រខ្មៅកាលពីខែមុន ដែលជាផ្នែកនៃយុទ្ធនាការបរាជ័យដែលមានបំណងដាក់សម្ពាធ សេដ្ឋកិច្ចលើទីក្រុងមូស្គូ និងបង្ខំឱ្យទទួលយកលក្ខខណ្ឌរបស់ទីក្រុងគៀវក្នុងជម្លោះ។ នាវាដែលមានឈ្មោះថាLider Bordo Mavi ដែលមានទង់ជាតិកាមេរូនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៣ គ្រឿងចេញពីកំពង់ផែ Tuapse របស់រុស្សី ដែលបណ្តាលឱ្យមានភ្លើងឆេះនៅលើយន្តហោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតួគី។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់កំពុងពិចារណាបញ្ចូលមូលនិធិ ទៅក្នុងកម្មវិធីនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស ខណៈដែលប្រទេសអឺរ៉ុបណាតូកាន់តែស្ទាក់ស្ទើរ ក្នុងការពឹងផ្អែកលើកម្មវិធីឆ័ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។ ប្រភពដដែលបាននិយាយថា មន្ត្រីអាល្លឺម៉ង់កំពុងពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឧស្សាហកម្ម សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរនាវាមុជទឹក Trident របស់ចក្រភពអង់គ្លេស ជាជាងការស្វែង រកឃ្លាំងអាវុធសម្រាប់ជាតិ ដោយមានប្រភពមួយបានលើកឡើង ពីកំហុសនៃសង្គ្រាមលោកលើកទី២ របស់អាល្លឺម៉ង់ជាកត្តាវាស់វែង។ ប្រភពដ៏ល្អមួយបានប្រាប់ថា៖យើងមានចំណាប់អារម្មណ៍ខ្លាំងណាស់ដែលមហាអំណាចនុយក្លេអ៊ែរដែលមានស្រាប់នៅអឺរ៉ុបពង្រីកសមត្ថភាពរបស់ពួកគេ។...
ពោធិ៍សាត់៖ នៅ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការដាំកូនឈើ ហូបផ្លែតាមខ្នងផ្ទះ ត្រូវបានរៀបចំឡើង នៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកកណ្ដៀង និងស្រុកក្រគរ ព្រមទាំងលោក ទីវ រ៉ាវុឌ្ឍ...