ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា មនុស្សជាតិហាក់បីដូចជាបានបរាជ័យក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្រ្តនៃសង្គ្រាមកាលពីអតីតកាល។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា អ្វីដែលធ្លាប់ជឿជាក់ជាសណ្តាប់ធ្នាប់អន្តរជាតិត្រូវបានគេជាន់ឈ្លីឱ្យក្លាយទៅជាឧបករណ៍នយោបាយដ៏សាមញ្ញមួយដែលត្រូវគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើផលប្រយោជន៍យុត្តិសាស្រ្តដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ ប៉ុន្តែជាការគួរឱ្យសោកស្តាយមនុស្សជាតិហាក់បីដូចជាបានបរាជ័យ ក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្រ្ត ។ សម្តេចតេជោបន្តថា “បន្ទាប់ពីការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបន្តសាងសង់ការតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ដើម្បីរៀបចំសម្រាប់រលកដ៏ធំនៃអន្តោប្រវេសន៍ជនជាតិជ្វីហ្វ។ ការពង្រីកការតាំងទីលំនៅថ្មីបំផុតរបស់អ៊ីស្រាអែលបានបង្កឱ្យមានការស្តីបន្ទោសពីប្រទេសជិតខាងអារ៉ាប់ និងដៃគូលោកខាងលិចយ៉ាងខ្លាំង។ លោក Netanyahu បាននិយាយនៅក្នុងទីក្រុង Jerusalem កាលពីថ្ងៃអង្គារថា៖ថ្ងៃនេះ បងប្អូនប្រុសស្រីរបស់យើងជាច្រើននៅជុំវិញពិភពលោកបានយល់ថានេះគឺជាទឹកដីរបស់យើង ហើយវានឹងនៅតែជារបស់យើងហើយនៅពេលដែលខ្ញុំនិយាយថាទឹកដីរបស់យើង បុរសជនជាតិយូដា និងស្ត្រីជនជាតិយូដា គ្រប់រូប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសហុងគ្រីចាត់ទុករុស្ស៊ីថាជាការគំរាមកំហែងដល់ ហុងគ្រី អឺរ៉ុប និងសណ្តាប់ធ្នាប់ពិភពលោកទាំងមូលនេះបើយោងតាមសេចក្តីណែនាំគោលនយោបាយ ការបរទេសដែលចេញផ្សាយដោយរដ្ឋាភិបាលគាំទ្រសហភាពអឺរ៉ុបថ្មីរបស់ប្រទេសនេះ។ សេចក្តីថ្លែងការណ៍នេះគឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងពីទំនាក់ទំនងជាក់ស្តែងដែលបន្តដោយអតីតនាយករដ្ឋមន្ត្រីលោក Viktor Orban ។ វាត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Peter Magyar កាលពីថ្ងៃអង្គារ ឯកសារនេះចែងថាហុងគ្រីថ្កោលទោសការឈ្លានពានរបស់យោធារុស្ស៊ី និងគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងទទួលស្គាល់សិទ្ធិការពារខ្លួនរបស់អ៊ុយក្រែន។ ឯកសារនេះបានបញ្ជាក់ថា៖អាកប្បកិរិយារបស់រុស្ស៊ីបង្កការគំរាមកំហែងដល់ហុងគ្រី អឺរ៉ុប...
ភ្នំពេញ ៖ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នាថ្ងៃទី២៧ សីហា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជម្លោះព្រំដែនរវាង កម្ពុជា និងថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរ ជុំវិញការគោរពច្បាប់អន្តរជាតិ។ សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាសន្តិភាព ត្រូវបានរក្សាឱ្យមានស្ថេរភាព យូរអង្វែងយ៉ាងណាក៏ដោយ គឺយើងមិនអាចមើលស្រាលតម្លៃ នៃសន្តិភាពបានឡើយ ។ ក្នុងសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) លើកទី២ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាប្រទេសនានា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគី។ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥...
ភ្នំពេញ ៖ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការជ្រើសរើសកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ពិតជាមានអត្ថន័យ ពិសេសខ្លាំងណាស់ ។ ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម ៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការលក់អាវយឺត មានពាក្យថា «ធ្វើល្អ បានអាចម៍» «ចាញ់ជាព្រះ ឈ្នះជាអញ» «ជេរអញ អញជេរវិញ» ទាំងនេះ ជាទង្វើអសីលធម៌នៅក្នុងសង្គម។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជាក្នុងការពង្រឹងសាមគ្គីភាពសភា ។ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រអានដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាក្នុងសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)នៅព្រឹកថ្ងៃទី២៧...
កាត់ម៉ាន់ឌូ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅភាគខាងជើងប្រទេសនេប៉ាល់ បានកើនឡើងដល់ ១៥៧ នាក់ នេះបើយោងតាមការលើកឡើង របស់ប៉ូលីសកាលពីយប់ថ្ងៃពុធ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស មនុស្ស ៤១ នាក់ផ្សេងទៀតរងរបួសនៅក្នុងទឹកជំនន់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្ដកេីនឡេីង ដោយសារតែទំហំនៃគ្រោះថ្នាក់ ហេីយទឹកជំនន់ និងការរអិលបាក់ដីនៅមានឥទ្ធិពលនៅឡេីយ ចំណែកអ្នកបន្ដបាត់ខ្លួន នៅមានចំនួនច្រេីនទៀតផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា