ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួង និងក្រុមហ៊ុនប្រតិបត្តិករ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ/ម្ហូបអាហារឈានមុខគេ នៅកម្ពុជាចំនួន ៦ ស្តីពី “ការលើកកម្ពស់ព័ត៌មានទីផ្សារការងារ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំបង្កើតជាវិដេអូ ដើម្បីបង្ហាញពីផលិតផលខ្មែរ ដែលកំពុងចរាចរលើទីផ្សារបរទេស ។ ការមានប្រសាសន៍បែបនេះ របស់សម្ដេចធិបតី បន្ទាប់ពីលោកជំទាវ ចម និម្មល បានផ្ញើរបាយការណ៍អំពីអង្ករកម្ពុជា កំពុងដាក់តាំងបង្ហាញលក់នៅលើទីផ្សារ របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញសេចក្ដីបំភ្លឺ និងបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតថា មានករណីផ្ដល់ឥណទានជំពាក់ ពីធនាគារ ដល់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ៕
បរទេស៖ លោក Minoru Kihara អគ្គលេខាធិការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសជប៉ុនមិនមានគម្រោងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ លោកបានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងតូក្យូ «មិនពិចារណាលើការដឹកជញ្ជូនណាមួយ» នៃអាវុធការពារ ឬអាវុធវាយប្រហារ «នៅពេលនេះទេ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា លោក Kihara បានឆ្លើយតបទៅនឹងនាយករដ្ឋមន្ត្រីអ៊ុយក្រែន...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃអង្គារ បន្ទាប់ពីបានធ្លាក់ចុះ ជាង ២% នៅក្នុងវគ្គជួញដូរមុន ដោយវិនិយោគិន មិនបានអើពើនឹងផលប៉ះពាល់ នៃទណ្ឌកម្មចុងក្រោយ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ៩០សេន ឬ ១,០%...
កោះកុង ៖ គ្រឿងញៀនជាង ៤តោន ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីតាំងអាកាសយានដ្ឋានកោះកុង។ ជាក់ស្ដែង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀន នៅទីតាំងអាកាសយានដ្ឋានកោះកុង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់...
ភ្នំពេញ ៖ យុវជន សុខ តុងហួរ ជានិស្សិតកំពុងសិក្សាជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចែករំលែកបទពិសោធន៍ នៃការជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងបានណែនាំដល់សិស្សានុសិស្ស ដែលទើបបញ្ចប់បាក់ឌុប ឱ្យពិចារណាជ្រើសរើសការសិក្សា TVET ដើម្បីទទួលបានជំនាញច្បាស់លាស់ និងឆាប់ទទួលបានឱកាសការងារ។ លោក តុងហួរ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៃចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦បានឱ្យដឹងថា លោកស្រី Rosie Winterton អញ្ជើញមកបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅកម្ពុជា ។ រដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ និងសៀមរាប ភាគខាងជើងប្រទេសកម្ពុជា ដែលអង់គ្លេសកំពុងធ្វើការជាដៃគូជាមួយអង្គការកម្ពុជា...
ភ្នំពេញ ៖ ក្នុងពេលអនុញ្ញាតិឱ្យ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ WWF (Regional Director, Southeast Asia World Wildlife Fund for Nature) និងប្រតិភូ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេាន់យ៉ាហ៊ូ នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 14 ថា អ៊ីរ៉ង់ បានប៉ុនប៉ងសម្លាប់កូនប្រុសរបស់លោក។ លោកមិនបានបង្ហាញថា កូនប្រុសពីរនាក់របស់លោកម្នាក់ណា ដែលពាក់ព័ន្ធ ឬពេលណាដែលការប៉ុនប៉ងធ្វើឃាតនោះបានកើតឡើងនោះទេ។ លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីត្រូវបានសួរអំពីការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់ប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុក Shin Bet លោក...