តេអេរ៉ង់៖ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានគំរាមកំហែងអ៊ីរ៉ង់ជាមួយនឹង «ទិវាសេដ្ឋកិច្ច D-Day» ដោយប្រកាសពីរលកនៃទណ្ឌកម្មថ្មីដែលមានគោលបំណងធ្វើឱ្យប្រទេសនេះឯកោបន្ថែមទៀត។ លោក Bessent បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងចាប់ផ្តើមការវាយប្រហារផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងទំនាក់ទំនងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់នៅជុំវិញពិភពលោក»។ លោកថា «គោលបំណងរបស់យើង គឺកាត់ផ្តាច់ខ្សែជីវិតសេដ្ឋកិច្ចទាំងអស់» ដែលទ្រទ្រង់ប្រទេសនេះ។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការកំណត់ទណ្ឌកម្មតាមវិស័យថ្មីផ្តោតលើវិស័យសំខាន់ៗចំនួនប្រាំគឺ ទ្រព្យសកម្មឌីជីថល បច្ចេកវិទ្យា មាស...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើកំណែ ការស្រង់ និងបូកពិន្ទុនៃការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍អនុបណ្ឌិតរួមសហភាពអឺរ៉ុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតជ័យលាភីជាច្រើនរូប នៅទីស្ដីការក្រសួង កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តផ្តល់អាហារូបករណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នានៅវេលាម៉ោង ១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកមបង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតជួបកាលំបាកគឺលោកតាមានឈ្មោះ ហាច ហាន អាយុ៦៨ឆ្នាំ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំការងារជំនាញដើម្បីត្រៀមបើកវគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធា កងរាជអាវុធហត្ថ។ កិច្ចប្រជុំនេះដែរ ដំណើការទៅនៅសាលប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដោយមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក មេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង ប្រធានមន្ទីរ នាយទាហាន និងគ្រូបង្គោល ដើម្បីត្រៀមរៀបចំបើកវគ្គបំប៉ននាពេលខាងមុខនេះ។កិច្ចប្រជុំនេះដែរគឺបានដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឲ្យការ...
ភ្នំពេញ៖ សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) កាលពីពេលថ្មីៗកន្លងទៅនេះ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការអនុវត្តន៏កសិកម្មល្អ និងការបង្កើនទិន្នផល នៅសាលាបឋមសិក្សាស៊ុង១ ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយ អំពីបច្ចេកទេសថ្មីៗក្នុងការថែទាំដើមម្រេច និងស្វែងយល់ពីបច្ចេកទេសក្នុងការអនុវត្តន៏កសិកម្មល្អ។ បន្ថែមពីលើនេះដែរ ក៏មានការចូលរួមពីក្រុមហ៊ុននាំចេញម្រេចដូចជា FUCHs, Olam Cambodia និង...
ក្រចេះ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនមានគម្រោងក្នុងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ អ្វីដែលសំខាន់នោះ គឺពង្រឹង ជាជាងពង្រីក។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ស្ថិតនៅខេត្តត្បូងឃ្មុំ...
សម្តេចធិបតី ៖ ផ្លូវជាតិលេខ៧៣,ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A កំពុងផ្តល់អត្ថប្រយោជន៍និងផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខេត្តក្រចេះ នឹងធ្វើកំពង់ផែពហុបំណង នាពេលខាងមុខ សម្តេចធិបតី៖ គិតមកត្រឹមថ្ងៃ៧ សីហា កម្ពុជាទទួលគម្រោងជាង៧២ មានទុន២៧០០លានដុល្លារ សម្តេចធិបតី៖ ទឹកជំនន់ទន្លេមេគង្គឡើងខ្ពស់ នៅឆ្នាំ២០២៦ , អាជ្ញាធរត្រូវត្រៀមអន្តរាគមន៍ជួយពលរដ្ឋ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា រាល់ការបញ្ចេញមតិ លើការកែទម្រង់រាជរដ្ឋាភិបាល គឺជារឿងល្អ និងសុទ្ធតែមានមូលដ្ឋានទាំងអស់ ៕
ភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មានក្មេងទំនើង និងជនងប់ល្បែង ជិត១៣០នាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ក្នុងចំណោមករណីសរុប ករណីក្មេងទំនើងមាន២៧ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១១៩នាក់ បញ្ជូនទៅតុលាការ ខណៈករណីល្បែងស៊ីសងមាន១០ករណី ឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១០នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៧នាក់។ បើតាមរបាយការណ៍ មូលដ្ឋានដែលសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង...