កូឡាឡាំពួរ៖ ម៉ាឡេស៊ី បានណែនាំពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរនៅក្នុងខេត្តយ៉ាឡា ណារ៉ាធីវ៉ាត និងប៉ាតានីភាគខាងត្បូងប្រទេសថៃ ឱ្យប្រុងប្រយ័ត្នបន្ទាប់ពីមាន ឧប្បត្តិហេតុសន្តិសុខជាបន្តបន្ទាប់ ។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ពលរដ្ឋម៉ាឡេស៊ី ដែលធ្វើដំណើរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ត្រូវបានជំរុញ ឱ្យចុះឈ្មោះជាមួយស្ថានទូតម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “ពលរដ្ឋម៉ាឡេស៊ី ដែលរស់នៅក្នុង ធ្វើដំណើរឆ្លងកាត់ ឬមានបំណងធ្វើដំណើរទៅ និងមកពីខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ រក្សាការប្រុងប្រយ័ត្ន...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានរៀបចំ ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពីរូបថតព័ត៌មានស្តីពីវត្ថុសិល្បៈខ្មែរ ដែលត្រូវបាននាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសារមន្ទីរខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអ៊ុក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី២១ ឈ្មោះ អាតសានី កំពុងមានឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ ។ ទោះបីជាយ៉ាងណា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៤...
ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឱ្យអង្គភាពកងយោធពលខេមរភូមិន្ទ និងអង្គភាពស៊ីវិលរួមគ្នា ពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ ។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នេះ ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិលឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥...
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Mohsen Paknejad បានឧ្យដឹងថា ប្រទេសនេះបានរកឃើញទុនបំរុងឧស្ម័នជាង ៧.៥ ទ្រីលានហ្វីតគូប (២១.២៤ ពាន់លានម៉ែត្រគូប) នៅក្នុងវាលមួយក្នុងខេត្ត Fars ភាគខាងត្បូងប្រទេស។ លោក Paknejad បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា ឧស្ម័នជិត ៥.៧...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា ការរៀបចំការបោះឆ្នោត គឺមិនអាចទៅរួចទេ ក្រោមលក្ខខណ្ឌបច្ចុប្បន្ន របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Ukrinform ។ លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា “ការបោះឆ្នោតនៅពេលនេះ នឹងជារលកយក្សស៊ូណាមិ សម្រាប់ប្រទេស ដែលនឹងហែកអ៊ុយក្រែនជាបំណែកៗ ។ ដូច្នេះ...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ២៦៩ គ្រឿងនៅលើតំបន់ជាច្រើនរបស់រុស្ស៊ីក្នុងរយៈពេល ១២ ម៉ោង។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងអំឡុងពេលថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ ម៉ោងនៅទីក្រុងមូស្គូ ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ២៦៩ គ្រឿង”។...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានលើកឡើងថា បេសកកម្មសង្កេតការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តធ្វើឥតដាច់ តាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាព ព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៅថ្ងៃទី២៣...
តេអេរ៉ង់៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានឧ្យដឹងថា ប្រទេសរបស់លោក កំពុងស្ថិតក្នុងសង្គ្រាម សេដ្ឋកិច្ច យោធា និងសន្តិសុខទាំងស្រុង ជាមួយសត្រូវ។ ទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ លោក Pezeshkian បានឧ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ថា «យើងកំពុងឈរជើង និងខិតខំប្រឹងប្រែងដើម្បីបម្រើប្រជាជន នៅចំពោះមុខសង្គ្រាមមិនស្មើភាពគ្នានេះ»។ លោកបានបន្ថែមថា...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសូរិយោដីខេត្តកំពង់ចាម ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញស្តីពី ការប្រើប្រាស់ដី ទីក្រុង និងតំបន់ប្រជុំជន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរជំនាញ អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ ក្នុងឱកាសបើកកិច្ចប្រជុំ...