ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។ នាឱកាសនេះ...
ភ្នំពេញ ៖ សមិទ្ធផលផ្លូវចំនួន ៣ខ្សែ នៅខេត្តក្រចេះ នឹងត្រូវដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សមិទ្ធផលផ្លូវទាំង ៣ខែ្សនោះ រួមមាន៖ ផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ ៣៧៧...
កំពង់ស្ពឺ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ។ កាលពីវេលាម៉ោង ១១:១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានខលមកកាន់លេខអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hotline 1292) ប្ដឹងពីករណី...
ភ្នំពេញ ៖ បុគ្គលប្រើហិង្សា នៅកន្លែងផឹកស៊ីមួយកន្លែង ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចបញ្ជូន មកដល់ស្នងការនគរបាល រាជធានីភ្នំពេញហើយ ដើម្បីយកមកបន្តនីតិវិធី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលភ្នំពេញ នៅថ្ងៃទី២៤ សីហា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla នឹងបើកដំណើរការរថយន្ត Cybercab របស់ខ្លួននៅដើមខែកញ្ញា។ Teslarati ដែលសារព័ត៌មាន Tesla ដែលផ្តោតលើក្រុមហ៊ុន Tesla ដែលបានទទួលការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ បាននិយាយថា ការដាក់ឱ្យដំណើរការគឺគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា នៅទីក្រុង Austin រដ្ឋតិកសាស ជាកន្លែងដែលក្រុមហ៊ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នីបានថ្លែងថា គ្រោះទឹកជំនន់នៅតាមដងទន្លេមេគង្គ បានជនលិចជាខ្លាំង នៅតាមបណ្តាខេត្តចំនួន៤ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋប្រមាណ ជាចំនួន១៣,៦៨៨ គ្រួសារ ។ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីសន្តិសុខ ជាន់ខ្ពស់អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យថា ប្រទេសនេះនឹងចាត់ទុកការ ចូលរួមរបស់រដ្ឋណាមួយនៅក្នុងឬការគាំទ្រសម្រាប់ប្រតិបត្តិការ សេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ជា ទង្វើនៃសង្គ្រាម ។ នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Mohsen Rezaei លេខាធិការនៃក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ប្រសិនបើសង្រ្គាមសេដ្ឋកិច្ចនៅតែបន្តប្រេងមួយតំណក់មិនត្រូវបាននាំចេញទេ ទាំងតាមរយៈច្រកសមុទ្រ Hormuz ឬពីគ្រប់ទិសទីនៃឈូងសមុទ្រពែក្ស។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អាជ្ញាធរច្រកសមុទ្រ Persian Gulf Strait Authority (PGSA) របស់អ៊ីរ៉ង់ ដែលជាស្ថាប័នទទួលបន្ទុកចរាចរណ៍ផ្លូវ សមុទ្រ នៅច្រកសមុទ្រ Hormuz បានប្រកាសកាលពីថ្ងៃអាទិត្យថា នាវាដែលបំពានលើពិធីសារ របស់អ៊ីរ៉ង់សម្រាប់ការឆ្លងកាត់ផ្លូវទឹកនឹងប្រឈមមុខនឹងការរឹតបន្តឹងលើការ ឆ្លងកាត់នាពេលអនាគត។ អជ្ញារបានធ្វើការប្រកាសនៅក្នុងការប្រកាស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលរាយបញ្ជីការរឹតបន្តឹងមួយចំនួនជាការផាកពិន័យ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់ស៊ីរី និងអ៊ីស្រាអែលបានជួបពិភាក្សាគ្នានៅប្រទេសហ្សកដានី កាលពីថ្ងៃអាទិត្យ ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើការបន្ធូរបន្ថយ និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការចរចាឆ្ពោះ ទៅរកកិច្ចព្រមព្រៀងសន្តិសុខឡើងវិញ។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា គណៈប្រតិភូជាន់ខ្ពស់ស៊ីរីដឹកនាំដោយប្រធានកិច្ចការបរទេសលោកAsaad al-Shaibani និងរាប់បញ្ចូលទាំងប្រមុខនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា ខណៈដែលអ៊ីស្រាអែលត្រូវបានតំណាងដោយគណៈប្រតិភូជាន់ខ្ពស់។ កិច្ចប្រជុំដែលរៀបចំដោយហ្សកដានី ត្រូវបានធ្វើឡើងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នាពេលថ្មីៗនេះ លើទឹកដីស៊ីរី និងការកើនឡើងភាពតានតឹងនៅភាគខាងត្បូងប្រទេសស៊ីរី...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា បារាំងបានយល់ព្រមពន្លឿន ការដឹកជញ្ជូនឧបករណ៍ និងមីស៊ីលទៅកាន់អ៊ុយក្រែន ហើយនឹងផ្តល់អាជ្ញាប័ណ្ណសម្រាប់ការផលិតមីស៊ីលពាក់ព័ន្ធ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ លោក ហ្សេឡនស្គី បាន្យដឹងនៅក្នុងសារមួយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានជម្រាបជូនលោក ម៉ាក្រុង អំពីការវាយប្រហារថ្មីៗលើទឹកដីអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា...