យេរូសាឡឹម៖ អ៊ីស្រាអែល បានប្រាប់សហរដ្ឋអាមេរិកថា តួកគី កំពុងរៀបចំដាក់ពង្រាយប្រព័ន្ធរ៉ាដា និងទ្រព្យសម្បត្តិការពារដែនអាកាសនៅមូលដ្ឋានទ័ពអាកាសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល។ មន្ត្រីសន្តិសុខអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ចលនារបស់តួកគី ដែលអាចចោទប្រកាន់អាចផ្លាស់ប្តូរ តុល្យភាពអំណាចក្នុងតំបន់ “យ៉ាងខ្លាំង”។ ប្រភពដែលស៊ាំនឹងការពិភាក្សា បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ថា អ៊ីស្រាអែល មិនបានផ្តល់ពេលវេលា...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មាន មនុស្សបើកអ៊ុយក្រែនចំនួន ២៥០ គ្រឿងក្នុងរយៈពេល ១២ ម៉ោង។ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ ម៉ោង នៅទីក្រុងមូស្គូ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកអ៊ុយក្រែនចំនួន ២៥០ គ្រឿងនៅទូទាំងតំបន់ចំនួន...
តេអេរ៉ង់៖ មន្រ្តីជាន់ខ្ពស់ម្នាក់បានឧ្យដឹងថា ការផលិតអាវុធ និងឧបករណ៍ការពារជាតិ របស់អ៊ីរ៉ង់បានកើនឡើង ទ្វេដងក្នុងរយៈពេល ១២ខែកន្លងមកនេះ វានៅតែកេីនឡេីង បេីទោះអ៊ីរ៉ង់ បានផ្ទុះសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលយ៉ាងណាក្ដី។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋនៅល្ងាចថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei-Nik បានឧ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅចុងខែកុម្ភៈ ការផលិតផលិតផល និងឧបករណ៍យោធាយុទ្ធសាស្ត្រមួយចំនួនរបស់ប្រទេសនេះបានកើនឡើងជាងបីដង។...
តេអេរ៉ង់៖ អ៊ីរ៉ង់ ព្រមានបិទប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ទាំងស្រុង បេីខ្លួនរកឃេីញថា ប្រទេសនោះចូលរួមក្នុងសង្គ្រាម សេដ្ឋកិច្ចរបស់អាមេរិក សារព្រមាននេះធ្វេីឡេីង បន្ទាប់ពីការព្រមានធ្វេីសង្គ្រាមសេដ្ឋកិច្ចទ្រង់ទ្រាយធំរបស់អាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានព្រមានថា ប្រទេសណាមួយ ដែលចូលរួមក្នុងសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជា “សត្រូវ” ដោយទីក្រុងតេអេរ៉ង់។ លោក...
បរទេស ៖ ប្រទេសវៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អាហារសមុទ្រ ឈានមុខគេរបស់ប្រទេសកម្ពុជា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦នេះ ដោយមានការនាំចេញទៅកាន់ទីផ្សារមានតម្លៃជាង ៣៣ លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ថា បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា គឺ ប្រទេសកម្ពុជាបាននាំចូលត្រីធូណា និងផលិតផលអាហារសមុទ្រផ្សេងទៀតប្រមាណ ៣៨.០០០ តោន ដែលមានតម្លៃជាង...
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន នាចុងសប្តាហ៍ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP RUNNING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ នេះជាសប្តាហ៍ទី៤ហើយ ដែលសកម្មភាពដ៏មានសារៈប្រយោជន៍នេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញសុខភាព និងកាយសម្បទា របស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ សកម្មភាពហាត់កីឡានេះ មិនត្រឹមតែជាការលើកកម្ពស់សុខភាពផ្លូវកាយប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវចំណងមិត្តភាព និងសាមគ្គីភាព រវាងកងកម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋផងដែរ។ តាមរយៈការរត់ហាត់ប្រាណរួមគ្នា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយថ្លែងរំលឹក ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរជំនាញ ត្រូវសហការតាមដាន ពីស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោក គន់ គីម...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍ របស់ខ្លួនឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើស ទាំងកំរោលណាមួយ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពី បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួន ទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង...
មណ្ឌលគិរីៈ គ្រាប់ផ្លោងប្រភេទ៧៥មីលីម៉ែត្រ១គ្រាប់ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាននៃភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ដើម្បីបន្តស្វែងរកការអន្តរាគមន៍ បន្ថែមពីជំនាញបោសសម្អាតមីន។ នៅថ្ងៃទី២៣ ខែសីហា ការិយាល័យគ្របគ្រងអាវុធជាតិផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាល បានបញ្ជាកម្លាំងការិយាល័យ និងប៉ុស្តិ៍នគរបាលឃុំស្រែខ្ទុម ចូលរួមហ៊ុំព័ទ្ធទីតាំងប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ជាមួយកម្លាំងជំនាញបោសសម្អាតមីន...
កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្ស នៃការិយាល័យ ឧទ្យានជាតិគិរីរម្យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការ បង្ក្រាបការបោះបង្គោលហ៊ុមពទ្ធ័លើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ គោលបំណងយកធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅចំណុចភ្នំហាមឃាត់ ប្រព្រឹត្តដោយអញ្ញាតជន ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។ មន្ត្រីឧទ្យានុរក្ស បានពិនិត្យឃើញនៅទីតាំង ផ្ទាល់ប្រទះឃើញ មានការលួចដាំបង្គោលរបងឈើ...