ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី២៤ សីហា នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក មេតសុត អុដ្ឋចាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយស្មារតីផ្ដល់តម្លៃខ្ពស់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ លើសពីនេះ លោក មេតសុត...
ភ្នំពេញ៖ លោក ថូ ប៊ុនថន អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានការងារ រួមជាមួយឧត្តមមន្រ្តីការងារកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២២ (22nd SLOM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២៤ (24th SLOM+3) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំដោយក្រសួងការងារនៃប្រទេសថៃជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន (SLOM) ឆ្នាំ២០២៦-២០២៨...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការវិនិយោគ ជាចំណុចស្នូល នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ។ ក្នុងឱកាស អនុញ្ញាតឱ្យ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ...
ពោធិ៍សាត់ ៖ នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ ។ សិក្ខាសាលានេះ...
បរទេស៖ កាលពីថ្ងៃទី២៤ ខែសីហា រដ្ឋសភាវៀតណាម បានអនុម័តវិសោធនកម្មច្បាប់ចំនួនបី ដែលគ្រប់គ្រងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយបន្ថែមបទប្បញ្ញត្តិស្តីពីសូចនាករគួរឱ្យសង្ស័យទាក់ទងនឹងទ្រព្យសកម្មគ្រីបតូ ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់កំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងហានិភ័យនៃការលាងលុយកខ្វក់នៅក្នុងវិស័យនេះ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា ក្នុងអំឡុងពេលសម័យប្រជុំវិសាមញ្ញលើកដំបូងរបស់រដ្ឋសភា សមាជិកសភាចំនួន 94.6 ភាគរយបានបោះឆ្នោតគាំទ្រវិសោធនកម្មច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម...
បរទេស៖ ប្រទេសសិង្ហបុរី បានបង្ហាញគោលនយោបាយគាំទ្រថ្មី ដែលនឹងផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដល់កុមារសិង្ហបុរីម្នាក់ៗដែលមានសិទ្ធិទទួល បានលុយជិត ៧០.០០០ ដុល្លារសិង្ហបុរី ស្មើនឹងប្រហែល ៥៥.១៥០ ដុល្លារអាមេរិក ចាប់តាំងពីចាប់កំណើតរហូតដល់អាយុ ១៧ឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា ទឹកប្រាក់ចំនួនសរុបមានរហូតដល់ ៦២.០០០ដុល្លារសិង្ហបុរីក្រោមកញ្ចប់ជំនួយកុមារសិង្ហបុរីថ្មី និងប្រហែល...
បរទេស៖ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានដាក់នាវាដឹកប្រេងចំនួន ៤៥ គ្រឿងក្នុងបញ្ជីខ្មៅ ដែលបានបំពានច្បាប់របស់ខ្លួនចំពោះការឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនឹងចាត់វិធានការប្រឆាំង នឹងនាវាណាមួយដែលផ្ទេរទំនិញជាមួយពួកគេ ដែលបង្កើនការគំរាមកំហែងរបស់ខ្លួន លើផ្លូវទឹកសំខាន់នេះក្នុងរយៈពេលប្រាំមួយខែ ចូលទៅក្នុងសង្គ្រាម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា យោងតាមការបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យពីអាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែក្ស ដែលជាស្ថាប័នថ្មីមួយដែលបង្កើតឡើងដោយអ៊ីរ៉ង់ដើម្បីគ្រប់គ្រងច្រកសមុទ្រនេះ នាវាទាំងនោះអាចត្រូវបានពិន័យ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា...
ត្បូងឃ្មុំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង មន្រ្ដីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទ ចំនួន៣ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលរងការខូតខាត និងត្រូវជួលជុលបន្ទាន់ស្ថិតក្នុងខេត្តត្បូងឃ្មុំ។ ផ្លូវទាំង៣ខែ្សនោះរួមមាន៖ ខ្សែទី១៖ ឈ្មោះផ្លូវភូមិខ្នុរ-ស្រែវែង មានប្រវែង...
ភ្នំពេញ ៖ កាលពីមុនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯនាយសមុទ្រ ជាច្រើនជឿតាមព័ត៌មានភូតកុហក របស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា ។ ប៉ុន្តែ ក្រោយពេលព័ត៌មាន ពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាត តាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។ នេះជាការកត់សម្គាល់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលស្តីពី...