ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តនិស្សិតជ័យលាភី អាហារូបករណ៍រាជរដ្ឋាភិបាល នឹងបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា ក្នុងប្រទេសចិន ជប៉ុន កូរ៉េ និងបារាំង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះការបន្តរំលោភបំពាន ដោយប្រទេសថៃមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បានអំពាវនាវឱ្យអាជ្ញាធរជប៉ុន ស្តាប់ទស្សនៈដ៏ជ្រាលជ្រៅពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរបស់ជប៉ុន ដើម្បីជួសជុលទំនាក់ទំនងទ្វេភាគី។ លោក Lin បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកតាក់តែងច្បាប់ជប៉ុន ឆ្លងគណបក្ស នឹងធ្វើទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍ក្រោយ ដែលជាចលនាមួយ...
បរទេស ៖ យោធាមីយ៉ាន់ម៉ា បានដាក់ពង្រាយ កងទ័ពរាប់រយនាក់ ដើម្បីបោសសម្អាតតំបន់ដែលត្រូវបានសម្គាល់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ដែលគាំទ្រ ដោយរុស្ស៊ី នៅភាគខាងត្បូងប្រទេស ដោយដុតបំផ្លាញភូមិ និងបិទដីជុំវិញ។ នេះបើយោងតាមអ្នកតស៊ូ និងសកម្មជន ក្នុងស្រុកដែលបានដឹង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ថា ការវាយលុកជុំវិញតំបន់សេដ្ឋកិច្ចពិសេស Dawei...
បរទេស៖ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស ១៧ នាក់ និងរបួសជាង ៤០ នាក់នៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការបរាជ័យរបស់សម្ព័ន្ធមិត្តអ៊ុយក្រែន ក្នុងការបំពេញស្តុកមីស៊ីលការពារដែនអាកាសរបស់ខ្លួនកំពុងឆក់យកជីវិតមនុស្ស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា...
បរទេស៖ តម្លៃប្រេងសាកល បានធ្លាក់ចុះបន្តិច នៅថ្ងៃសុក្រនេះ ប៉ុន្តែកំពុងស្ថិតនៅលើផ្លូវត្រូវ សម្រាប់ការកើនឡើង ជាលើកទីពីរប្រចាំសប្តាហ៍ ខណៈដែលសង្គ្រាមរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាប់គាំង នៅតែបន្តរំខានដល់ការផ្គត់ផ្គង់ពីតំបន់ ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 23...
តាំងពីដើមឆ្នាំ ២០២៦ នេះមក ស្របនឹងពេល ដែលភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗចូលដែនចិនដោយលើកលែងទិដ្ឋាការ និន្នាការទិញទំនិញ នៅប្រទេសចិនបានបន្តកើនឡើង ។នៅលើបណ្តាញទំនាក់ទំនង សង្គមបរទេស ឃ្លាដូចជា “យកវ៉ាលិសទេទៅប្រទេសចិន” “បញ្ជីឈ្មោះទំនិញដែលត្រូវទិញ” និង “មគ្គុទ្ទេសក៍បង្វិលសងពន្ធ សម្រាប់ភ្ញៀវទេសចរបរទេស ពេលចាកចេញ” បានក្លាយជាពាក្យដែលប្រើញឹកញាប់ ។ ភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗ កំពុងប្តូរពីការដើរកម្សាន្ត នៅប្រទេសចិនទៅជា”ដំណើរទិញទំនិញនៅប្រទសចិន” ។ ពួកគេបានអូសវ៉ាលិសទៅកាន់ផ្សារ ទំនើបនិងហាងធំៗ នៅទីក្រុងនានារបស់ប្រទេសចិន...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ...
ព្រះវិហារ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំឱកាសការងារទៅដល់មូលដ្ឋាន ដោយនាំយកការងារចំនួន ២ ៤០០កន្លែង មកជូនប្រជាពលរដ្ឋជិត ៦០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបានបើកឱកាសឱ្យអ្នកស្វែងរកការងារចុះឈ្មោះ សម្ភាស និងជួបតំណាងនិយោជកដោយផ្ទាល់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាធ្វើដំណើរទៅស្វែងរកការងារនៅទីឆ្ងាយឡើយ។...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានឧ្យដឹងថា សហរដ្ឋអាមេរិក ឥឡូវនេះកំពុងដាក់សម្ពាធបន្ថែមទៀតលើអ៊ីរ៉ង់ ក្រោមស្លាកថា “សង្គ្រាមសេដ្ឋកិច្ច” ដែលលោកចាត់ទុកថាជាការប៉ុនប៉ងបិទបាំងការបរាជ័យពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Gharibabadi បានឧ្យដឹងនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខណៈពេលដែលសហរដ្ឋអាមេរិកអះអាងថា អ៊ីរ៉ង់ “កំពុងស្ថិតនៅលើគែមនៃការដួលរលំ” ខ្លួនកំពុងទាក់ទងទៅសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួនសម្រាប់ជំនួយ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA។ លោក...