ភ្នំពេញ ៖ មានអ្នកដំណើរ ៣២នាក់បានស្លាប់ និង៩៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ បើតាមរបាយការណ៍ សោកនាដកម្មលើដងផ្លូវថ្មីទៀតនេះ បានកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប៦៧ករណី នៅទូទាំងប្រទេស។ បើធៀបនឹងរយៈពេល១០ថ្ងៃដំបូង ក្នុងខែសីហាដដែល ចំនួនអ្នកស្លាប់បានថយចុះរហូតដល់ទៅ២០នាក់។ អត្រាថយចុះករណីស្លាប់នេះ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ដែលទំនងកើតចេញពីការខិតខំចាត់វិធានការតាមផ្លូវច្បាប់របស់សមត្ថកិច្ច ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចុងក្រោយ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឡើង សម្រាប់លក់ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយសាំងធម្មតាតម្លៃ ៤ ៤០០ រៀល (ឡើងថ្លៃ ២៥០រៀល) ខណៈម៉ាស៊ូតតម្លៃ៥ ២៥០ រៀល (ឡើងថ្លៃ ៤០០រៀល) ៕
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ អង្គប្រជុំ បានពិភាក្សាលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងបានកំណត់ទិសដៅការងារបន្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ចនៃព្រះរាជាណាចកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។...
ភ្នំពេញ ៖អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេល បើកឯកសារដេញថ្លៃ ដោយប្រកួតប្រជែង ជាសាធារណៈ ក្នុងគម្រោង ផ្គត់ផ្គង់រថយន្តកន្ត្រកធុនធំ (ថ្មី) សម្រាប់ប្រើប្រាស់ ក្នុងការងារជួសជុលថែទាំខ្សែបណ្តាញ ចំនួន ០២ គ្រឿង (កញ្ចប់ទី២) ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥)(Code: 26DBLS90). យោង ៖...
ភ្នំពេញ ៖ លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ ពាណិជ្ជកម្មក្រៅ ប្រទេសម៉ាឡេស៊ី (MATRADE) បានប្រសាសន៍ថា ក្នុងឱកាសបេសកកម្មជំរុញការនាំចេញ (Export Acceleration Mission) ដោយ MATRADE (សាជីវកម្មអភិវឌ្ឍន៍ ម៉ាឡេស៉ីនៅកម្ពុជា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការជ្រើសរើសប្រាសាទតាព្រហ្ម ជាទីតាំងថតកម្មវិធី “Race Across the World” នាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញ ទៅកាន់ពិភពលោក នូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នា យ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ។ ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលទីផ្សារទេសចរណ៍សកល កំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង កម្ពុជា មិនអាចបន្តផ្សព្វផ្សាយ គោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផល តែមួយ ឬត្រឹមតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រ តាមបែបប្រពៃណីតែមួយ មុខនោះទៀតឡើយ ។ ការថ្លែងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍...
ភ្នំពេញ ៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន ក្នុងខែកក្កដា ឆ្នាំ២០២៦ បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួច ពីទីតាំងស្ថានីយប្រព្រឹត្តកម្ម រួមលើទីតាំងអាទិភាពសរុប ៧៧ទីតាំង (ទឹកទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះមាន ៥២ទីតាំង ទឹកសមុទ្រមាន១២ទីតាំង និងទឹកកខ្វក់សម្អាតរួចមាន ១៣ទីតាំង) ព្រមទាំងបានយកសំណាកទឹកចំនួន ៧៧សំណាក។...
បរទេស៖ ស្ថាបនិកក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនជាងគេបំផុត របស់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការចិនកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពោលគឺប្រាំឆ្នាំបន្ទាប់ពីការដួលរលំ របស់ក្រុមហ៊ុនបានធ្វើឱ្យសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសនេះរង្គោះរង្គើ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា លោក Hui Ka...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងប៉ាន់ប្រមាណថា កូរ៉េខាងជើងមានក្បាលគ្រាប់ នុយក្លេអ៊ែរចន្លោះពី ៨០គ្រាប់ ទៅ ១២០ គ្រាប់ ដោយលើកឡើងច្រើនជាង ការអះអាងថ្មីៗរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា ទីក្រុងព្យុងយ៉ាងមានអាវុធនុយក្លេអ៊ែរចំនួន ៥៧ គ្រាប់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា...