ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងពីការពន្យារពេល បើកឯកសារដេញថ្លៃ ដោយប្រកួតប្រជែងជាសាធារណៈ ក្នុងគម្រោង ផ្គត់ផ្គង់រថយន្តកន្ត្រកធុនធំ (ថ្មី) សម្រាប់ប្រើប្រាស់ ក្នុងការងារជួសជុលថែទាំខ្សែបណ្តាញ ចំនួន ០២ គ្រឿង (កញ្ចប់ទី២)

ភ្នំពេញ ៖អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេល បើកឯកសារដេញថ្លៃ ដោយប្រកួតប្រជែង ជាសាធារណៈ ក្នុងគម្រោង ផ្គត់ផ្គង់រថយន្តកន្ត្រកធុនធំ (ថ្មី) សម្រាប់ប្រើប្រាស់ ក្នុងការងារជួសជុលថែទាំខ្សែបណ្តាញ ចំនួន ០២ គ្រឿង (កញ្ចប់ទី២) ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥)
(Code: 26DBLS90).

យោង ៖ – សេចក្តីជូនដំណឹងលេខៈ ២៦១៦ PC.អក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្ម ។
ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា និងបានទិញឯកសារដេញថ្លៃក្នុងគម្រោងផ្គត់ផ្គង់ រថយន្តកន្ត្រកធុនធំ (ថ្មី) សម្រាប់ប្រើប្រាស់ក្នុងការងារ ជួសជុលថែទាំខ្សែបណ្តាញ ចំនួន ០២ គ្រឿង (កញ្ចប់ទី២) ជូន នាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ២០២៥) ដែលនឹងត្រូវបើកឯកសារដេញថ្លៃនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ ឱ្យបានជ្រាបថា ៖ ផ្អែកតាមភាពចាំបាច់របស់អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជាសម្រេចពន្យារពេលបើកឯកសារ ដេញថ្លៃក្នុងគម្រោងនេះ ដើម្បីឱ្យក្រុមការងារ បច្ចេកទេស ពិនិត្យ និង សិក្សាលើលក្ខណៈបច្ចេកទេសឡើងវិញ និងរៀបចំ ជូនដំណឹងសារជាថ្មី នាពេលក្រោយ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មានតាមការគួរ ។

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

To Top