បន្ទាយមានជ័យ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា...
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ពីររូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកបានឧ្យដឹងថា “យើងបានឃើញសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកទាក់ទង នឹងការដាក់ទណ្ឌកម្មលើប្រធានតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ លោកស្រី Tomoko Akane ក៏ដូចជាមេធាវីជាន់ខ្ពស់...
បរទេស៖ មីស៊ីលផ្លោងរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ និងរបួសមនុស្ស ២០ នាក់ទៀតនៅទីក្រុងគៀវនៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមអភិបាលក្រុង លោក Vitali Klitschko បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ដោយបានអះអាងថា មីស៊ីលបានបំផ្លាញអគារ និងធ្វើឱ្យផ្នែកខ្លះនៃរដ្ឋធានីអ៊ុយក្រែនគ្មានអគ្គិសនី។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា លោក Klitschko បាននិយាយថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជំនះបាននូវឧបសគ្គទាំងនោះ ។ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៨ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានរាយការណ៍ពីលទ្ធផល...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពិភពលោកមិននៅស្ងៀមឡើយ ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ...
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំប្រធានស្នាក់ការ ច្រកទ្វារអន្តរជាតិភ្នំដិនថ្មី ត្រូវតែសហការគ្នាជាមួយ កងកម្លាំងដែរឈរជើងតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសទំនិញគេចពន្ធឆ្លងដែន ពិសេសបទល្មើសជួញដូរមនុស្ស ជួញដូរអាវុធខុសច្បាប់គ្រប់ប្រភេទ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាសតែងតាំង លោក ព្រំ ប៊ុនថន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ នាថ្ងៃព្រហស្បតិ៍...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បុរសជាអ្នកក្លាហានម្នាក់ ចុះទៅវាយគេទាំងកម្រោល ដោយមិនទាន់បានដឹងមូលហេតុច្បាស់លាស់ថា បុកមិត្តខ្លួនស្លាប់នោះ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានហើយ ។ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅត្រង់បណ្តោយផ្លូវព្រះនរោត្តមកែងពី២១៤ ស្តុបសាលាចតុមុខ...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែន អន្តរជាតិប៉ោយប៉ែត ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍រំលឹកឡើងវិញ អំពីគោលជំហររបស់មហាមិត្តចិន ដែលបានចូលរួមគាំទ្រ នូវយន្តការដោះស្រាយជម្លោះព្រំដែន រវាងកម្ពុជា-ថៃ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកឡើងវិញនេះ នៅចំពោះមុខលោកសាស្ត្រាចារ្យ កាវ ហ្វៃ នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានជួបពិភាក្សាការងារជាមួយ កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេស របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ខណៈភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗ ទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សហភាពអឺរ៉ុប នៅថ្ងៃទី២០...