ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រ ហុងកុង ៣៩១៨) រួមជាមួយក្រុមហ៊ុនបុត្រ សម្ព័ន្ធណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយ ក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសអំពីការទទួលស្គាល់ជាថ្មីម្តងទៀតជាកន្លែងធ្វើការដ៏អស្ចារ្យពីរឆ្នាំជាប់ៗគ្នាដែលទទួលស្គាល់ដោយ Great Place To Work® Certification™ ជាស្ថាប័នជំនាញសកល ផ្នែកវាយតម្លៃវប្បធម៌ការងារ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ចែករំលែកលើកទី៣ ស្តីពី «Global Trends Affecting the Cambodian Economy» របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន...
បរទេស៖ ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ចិន បានបង្ហាញមនុស្សយន្តតម្រៀបកញ្ចប់ វេចខ្ចប់ទូរស័ព្ទដៃ និងជួយធ្វើការងារផ្ទះ នៅក្នុងសន្និសីទមួយ នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយស្វែងរកការបង្ហាញ ពីការផ្លាស់ប្តូរពីការតាំងពិព័រណ៍ ដែលទាក់ទាញចំណាប់អារម្មណ៍ ពីសាធារណជនទៅជាការប្រើប្រាស់ ពាណិជ្ជកម្មកាន់តែទូលំទូលាយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា យោងតាមអ្នករៀបចំកម្មវិធី គឺមាន ក្រុមហ៊ុនជាង ៣០០ ដែលភាគច្រើនជាក្រុមហ៊ុនក្នុងស្រុកបានកំពុងចូលរួមសន្និសីទមនុស្សយន្តពិភពលោក...
បរទេស៖ បន្ទាប់ពីទីក្រុងមូស្គូបានព្រមានទីក្រុងឡុងដ៍អំពីផលវិបាកនៃការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់ទីក្រុងគៀវ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសនឹងគាំទ្រអ៊ុយក្រែន “១០០%” ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយនៅតែឈរខាងអ៊ុយក្រែន “នៅក្នុងគ្រាដែលត្រូវការ”។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសរុស្ស៊ីបានចោទចក្រភពអង់គ្លេសថា បានធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរបស់ខ្លួននៅក្នុងសង្គ្រាម បន្ទាប់ពីរបាយការណ៍មួយដោយកាសែត Times កាលពីថ្ងៃសៅរ៍ថា...
រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» នាវាល្បាតអង់គ្លេស ចូលចតនៅមូលដ្ឋាន សមុទ្ររាម រយៈពេល៨ថ្ងៃ បញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់កម្ពុជា ក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាព នគរបាលជាតិ និងពន្ធនាគារ ក្រសួងមហាផ្ទៃ ប្រេសិតពិសេស...
លោក ត្រាំ ព្រមានថា ប្រទេសណាមួយគាំទ្រ ខ្សែជីវិតគ្រប់ប្រភេទដល់អ៊ីរ៉ង់ នឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចដ៏ធំធេង បំណុលសហព័ន្ធអាមេរិក កេីនឡេីងដល់ជាង ៤០ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុត ក្នុងប្រវត្ដិសាស្រ្ត លោក ដូណាល់ ត្រាំ គំរាមធ្វេីសង្គ្រាមសេដ្ឋកិច្ចទ្រង់ទ្រាយធំ បេីអ៊ីរ៉ង់ បរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក បង្កើតច្រករបៀងដឹក ជញ្ជូនប្រេងឆ្លងកាត់ ច្រកសមុទ្រហ័រមូស រុស្ស៊ី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់និកាយសាសនា ឱ្យបន្តរួមគ្នាបង្កើនការអប់រំ និងលើកកម្ពស់សីលធម៌រស់នៅតាមគន្លងសាសនា ដើម្បីកសាងសង្គមមួយមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់មនុស្សគ្រប់រូប។ ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចេញមុខបញ្ជាក់ថា មិនបានបញ្ជូនបុគ្គលិកណាមួយ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដូចការលើកឡើងមួយចំនួន ដែលថានាបមន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជា បានអមដំណើរម្ចាស់សណ្ឋាគារហេងហ្វាងជនជាតិចិ នទៅកាន់តំបន់ព្រំដែនថ្មដា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា មន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មិនត្រឹមតែកម្រិតត្រឹមក្របខ័ណ្ឌអន្តររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានជំរុញឱ្យក្លាយជា លទ្ធផលជាក់ស្តែង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេ។ នេះបើយោងតាមការលើកឡើងរបស់ លោកបណ្ឌិត ជា មូនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន លោកបណ្ឌិតបានគូសបញ្ជាក់ពីចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ទី១ ភាគីទាំងពីរមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមគ្នាពង្រឹងក្របខ័ណ្ឌមេគង្គ-ឡានឆាង...
នៅថ្ងៃទី ១៨ ខែសីហា តំបន់រដ្ឋបាលពិសេសម៉ាកាវបានប្រកាសជាផ្លូវការនូវ«ផែនការ ៥ ឆ្នាំទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ(ឆ្នាំ២០២៦-២០៣០)»ដោយធ្វើការរចនាពីលំដាប់កំពូលនិងគ្រោងផែនការជាប្រព័ន្ធសម្រាប់ការអភិវឌ្ឍតំបន់ម៉ាកាវក្នុងរយៈពេល ៥ ឆ្នាំខាងមុខរហូតដល់រយៈពេលកាន់តែយូរ។ សាធារណមតិបានសម្គាល់ឃើញថា ផែនការនេះគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការអនុវត្តដោយជោគជ័យនូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ ហើយក៏ជាផែនទីចង្អុលបង្ហាញផ្លូវនិងជាភារកិច្ចសម្រាប់ជំរុញម៉ាកាវឱ្យឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចពិភពលោកងើបឡើងវិញដោយទន់ខ្សោយ ហើយភាពមិនប្រាកដប្រជានិងអស្ថិរភាពនៃបរិយាកាសខាងក្រៅបានកើនឡើងយ៉ាងច្បាស់លាស់ ។ ក្នុងអំឡុងពេលអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ” សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដ៏រឹងមាំ មានឧត្តមភាពជាច្រើន មានភាពធន់ខ្លាំងក្លានិងមានសក្តានុពលធំធេង ហើយលក្ខខណ្ឌគាំទ្រនិងនិន្នាការល្អប្រសើរដែលមានស្ថិរភាពក្នុងរយៈពេលវែង គឺ មិនកែប្រែទេ ។ ប្រការនេះបានផ្តល់នូវលំហដ៏ទូលំទូលាយនិងកាលានុវត្តភាពដ៏សំខាន់សម្រាប់ម៉ាកាវក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ បើមើលពីម៉ាកាវអាចឃើញថា ទោះបីជាការស្តារឡើងវិញនៃសេដ្ឋកិច្ចមានសន្ទុះល្អប្រសើរនិងមានធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលគ្រប់គ្រាន់ល្មមសមរម្យក៏ដោយ ប៉ុន្តែបញ្ហាដូចជារចនាសម្ព័ន្ធឧស្សាហកម្មមិនចម្រុះនៅតែជាបញ្ហាដែលត្រូវដោះស្រាយ ហើយបញ្ហាលំបាកជាច្រើនក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវដោះស្រាយជាបន្ទាន់ផងដែរ ។ ក្នុងបរិបទនេះ «ផែនការ ៥ ឆ្នាំទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ(ឆ្នាំ ២០២៦-២០៣០)»នេះបានលើកឡើងពីសូចនាករសំខាន់ៗស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចំនួន ៣៥ និងការងារសំខាន់ៗចំនួន ៣១០ ដែលប្រកបដោយភាពចំគោលដៅនិងអាចអនុវត្តបាន ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តំបន់ម៉ាកាវនឹងផ្តោតសំខាន់លើការជំរុញភារកិច្ចសំខាន់ៗចំនួន ៤ពោលគឺ៖ ត្រូវជំរុញយ៉ាងប្រាកដប្រជានូវការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យដោយផ្អែកលើគម្រោងធំទាំង ៤ និងមូលនិធិដែលណែនាំដោយសាលារដ្ឋាបាល ។ ត្រូវធ្វើឱ្យស៊ីជម្រៅនូវការធ្វើសមាហរណកម្មម៉ាកាវនិងតំបន់Hengqin ដើម្បីជំរុញការកសាងតំបន់សហប្រតិបត្តិការHengqinប្រកបដោយគុណភាពខ្ពស់ ។ ត្រូវពន្លឿនការជំរុញការអាប់ក្រេដទីក្រុងនិងកសាងម៉ាកាវដែលមានភាពស្រស់ស្អាតនិងវៃឆ្លាត ។ ត្រូវបង្កើនការតភ្ជាប់ផ្ទៃក្នុងនិងខាងក្រៅដើម្បីរួមបញ្ចូលនិងបម្រើដល់និម្មាបនកម្មអភិវឌ្ឍន៍ទូទៅរបស់ប្រទេសជាតិឱ្យបានកាន់តែល្អ ។ ក្នុងអំឡុងពេលអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ” ប្រទេសចិននឹងជំរុញការបើកទូលាយចំពោះអន្តរជាតិដោយកម្រិតខ្ពស់ជាបន្តបន្ទាប់ដែលនឹងនាំមកនូវឱកាសសំខាន់ៗដល់ការអភិវឌ្ឍនៃម៉ាកាវ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ម៉ាកាវនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពហុវិស័យជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាប្រទេសនិយាយភាសាព័រទុយហ្កាល់ និងភាសាអេស្ប៉ាញដើម្បីបង្កើតជាទីតាំងជួរមុខដ៏សំខាន់សម្រាប់ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសជាតិ ក៏ដូចជាបង្អួចដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌រវាងចិននិងប្រទេសលោកខាងលិច ។ ផែនការគោលបានគ្រោងរួចហើយ ត្រូវចាត់ទុកការអនុវត្តជាក់ស្ដែងជាអាទិភាពចម្បង ។យើងគួរចាត់ទុក”ប្រទេសមួយ”ជាឬសគល់និងពង្រីកឧត្តមភាពនៃ”ប្រព័ន្ធគ្រប់គ្រងពីរ” ម៉ាកាវនឹងរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ទូទៅនៃប្រទេសជាតិឱ្យបានកាន់តែជិតស្និទ្ធិក្នុងរយៈពេល ៥ ឆ្នាំខាងមុខដើម្បីបញ្ចេញយ៉ាងពេញលេញនូវឧត្តមភាពពិសេសរបស់ខ្លួន និងដើរឆ្ពោះទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំលើផ្លូវនៃការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យ ធានាសុខុមាលភាពរបស់ប្រជាជននិងតភ្ជាប់ជាមួយពិភពលោក ក្នុងន័យបន្តចារទំព័រថ្មីនៃការអនុវត្តដោយជោគជ័យនូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ៕