ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស ចេញមុខប្រកាសថា នឹងគាំទ្រអ៊ុយក្រែន១០០ភាគរយដដែល បន្ទាប់ពីត្រូវបានទីក្រុងមូស្គូព្រមាន

បរទេស៖ បន្ទាប់ពីទីក្រុងមូស្គូបានព្រមានទីក្រុងឡុងដ៍អំពីផលវិបាកនៃការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់ទីក្រុងគៀវ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសនឹងគាំទ្រអ៊ុយក្រែន “១០០%” ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយនៅតែឈរខាងអ៊ុយក្រែន “នៅក្នុងគ្រាដែលត្រូវការ”។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសរុស្ស៊ីបានចោទចក្រភពអង់គ្លេសថា បានធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរបស់ខ្លួននៅក្នុងសង្គ្រាម បន្ទាប់ពីរបាយការណ៍មួយដោយកាសែត Times កាលពីថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអង់គ្លេសត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារចម្ងាយឆ្ងាយប្រឆាំងនឹងប្រទេសរុស្ស៊ីជាលើកដំបូង។

ស្ថានទូតរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram របស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារថា “សកម្មភាពរបស់ទីក្រុងឡុងដ៍នឹងនាំមកនូវផលវិបាកដែលខ្លួននឹងត្រូវឆ្លើយតប”។ “ការចូលរួមរបស់ខ្លួនកាន់តែជ្រៅនៅក្នុងជម្លោះ និងការគាំទ្ររបស់ខ្លួនចំពោះយន្តការភេរវកម្មរបស់ទីក្រុងគៀវ (គៀវ) កាន់តែច្រើន តម្លៃដែលអង់គ្លេសនឹងត្រូវបង់កាន់តែខ្ពស់”។

លោក Burnham នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា នេះគឺជា “ចក្រភពអង់គ្លេសកំពុងធ្វើអ្វីដែលខ្លួនបាននិយាយជាយូរមកហើយថាខ្លួននឹងធ្វើ ដែលជាការគាំទ្រអ៊ុយក្រែន ១០០% ប្រឆាំងនឹងសង្គ្រាមខុសច្បាប់នេះ” ដែលដឹកនាំដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

ប្រែសម្រួលៈ ណៃ តុលា

To Top