ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម ក្នុងការបង្ហាញចំណេះដឹង ជំនាញ និងសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសន្តិសុខសាយប័រ។ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) ក្រុមហ៊ុន Metfone បានចូលរួមចំណែកក្នុងការភ្ជាប់ធនធាន របស់ក្រុមហ៊ុនជាមួយនឹងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងអភិវឌ្ឍជំនាញ និងធនធានមនុស្សផ្នែកសន្តិសុខសាយប័រនៅកម្ពុជា។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើង ដោយក្រសួងប្រៃសណីយ៍...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះការដោះស្រាយបញ្ហាលើដែន សមុទ្រជាមួយភាគីថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់ទំនុកចិត្ត ចំពោះដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន...
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៦០៣បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ៤៦បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន២៤បណ្ដឹង ។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុប បានកើនឡើង២០២បណ្ដឹង ស្មើនឹង៥០ភាគរយ។ នេះបើតាមរបាយការណ៍អគ្គាធិការដ្ឋាន ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋ ជាមួយនឹងប្រជាពលរដ្ឋ៦១បណ្ដឹង ប្រជាពលរដ្ឋជាមួយនឹង...
បរទេស៖ សមាគមស្បៀង អាហារវៀតណាម (VFA) បានអំពាវនាវដល់សហគ្រាសជាសមាជិក និងពាណិជ្ជករនាំចេញអង្ករ ឱ្យជួយទិញស្រូវ ពីកសិករឱ្យបានសកម្ម។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ថា សមាគមនេះ បានជំរុញជាពិសេសដល់អាជីវកម្ម ឱ្យទិញពូជស្រូវក្រអូប និងមានគុណភាពខ្ពស់ ដូចជា DT8 និង...
បរទេស៖ ការនាំចេញអាហារសមុទ្រ ត្រូវបានគេរំពឹងថានឹងឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ប៉ុន្តែយោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ឧស្សាហកម្មនេះនឹងត្រូវប្រឈមមុខ នឹងបញ្ហាប្រឈមធំៗចំនួនបួនគឺ ពន្ធគយខ្ពស់ តម្រូវការតាមដានកាន់តែតឹងរ៉ឹង ការកើនឡើងនៃថ្លៃដើមធាតុចូល និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅក្នុងទីផ្សារសំខាន់ៗ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិពិតជាមានសារៈសំខាន់ ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងព័ត៌មានដែលមានក្របខណ្ឌជាអ្នកគ្រប់គ្រងព័ត៌មានត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ វាយតម្លៃលទ្ធផល សមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា ថ្លែងថា ក្រសួងព័ត៌មានមានតួនាទី...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣។ ជាកិច្ចចាប់ផ្ដើម លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានអញ្ជើញធ្វើរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ជូនអំពីដំណើរការ នៃការរៀបចំផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣...
ភ្នំពេញ៖ លោក ហួត ហាក់ ចាត់ទុកភាពយន្ត គឺជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅដល់បេះដូងទស្សនិកជនរាប់លាននាក់ ជុំវិញពិភពលោក ។ ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទ នាពេលរាត្រីនៅកម្ពុជា...
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា ចូលជួបសម្តែងការគួរសម នៅភូមិគ្រឹះសម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៕
តេអេរ៉ង់៖ មេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់ បានអំពាវនាវដល់រដ្ឋាភិបាលកាតា ឱ្យអនុញ្ញាតឱ្យក្រុមស្វែងរកការពិត ពីកងទ័ពអាកាសអ៊ីរ៉ង់ទៅទស្សនាកាតា ជំនួសឱ្យការបដិសេធថាខ្លួនបានចាប់ខ្លួន អ្នកបើកយន្តហោះអ៊ីរ៉ង់បីនាក់កាលពីខែមីនា។ មេបញ្ជាការនៃគណៈកម្មាធិការស្វែងរកមនុស្សបាត់ខ្លួន នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagherzadeh បានធ្វើការកត់សម្គាល់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់គណៈកម្មាធិការ បន្ទាប់ពីកាតា កាលពីថ្ងៃសៅរ៍ បានបដិសេធការអះអាង របស់លោកថាខ្លួនបានឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed...