ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ ចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ចៀសវាងការកាប់ទន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពី លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះមកជួបសន្ទនាផ្ទាល់...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់បានឈានដល់អនុស្សរណៈ នៃការយោគយល់គ្នាសន្តិភាព (MoU) ថ្មីៗ នេះជាមួយសហរដ្ឋអាមេរិក ដោយ «សេចក្តីថ្លៃថ្នូរ និង អំណាច» ខណៈពេលដែលពិចារណាលើគោលការណ៍ ដែលបានគូសបញ្ជាក់ដោយអតីតមេដឹកនាំកំពូលលោក Ali Khamenei។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំ លោក Alireza...
ដូហា៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កាតា ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ និងធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍ តាមរយៈច្រកសមុទ្រហ័រមូស។ លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ ដាច់ដោយឡែកចំនួនបី ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal...
កំពង់ចាម ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំមន្ត្រីកសិកម្មឃុំ ត្រូវចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ ការណែនាំរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែសីហា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានណែនាំឲ្យមន្ទីរបញ្ចកោណ កាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងយ៉ាងច្រើន។ លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំមិនសប្បាយចិត្តនឹងការពិតដែលថាសហរដ្ឋអាមេរិក បានយល់ព្រមចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងជាយូរមកហើយ”។ លោកបានលេីកឡេីងថា “សមយុទ្ធទាំងនេះមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ ដោយការចំណាយភាគច្រើនត្រូវបានបង់ដោយសហរដ្ឋអាមេរិក ប៉ុន្តែបញ្ជូនសញ្ញាមួយដែលមិនសមរម្យ និងមានអរិភាពទាំងស្រុង”។ លោកបានបន្ដថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump បាននិយាយថាសហរដ្ឋអាមេរិក នឹងកាត់បន្ថយយ៉ាងខ្លាំងសមយុទ្ធយោធារួម គ្នាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងដ៏ល្អរបស់គាត់ ជាមួយមេដឹកនាំកូរ៉េខាងជើងKim Jong Un ។ លោកក៏បានកត់សម្គាល់ផងដែរ នៅលើ Truth Social ថា កូរ៉េខាងត្បូងថ្មីៗនេះ បានបដិសេធមិនចូល រួមជាមួយសហរដ្ឋអាមេរិកក្នុង ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នឹងផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងផ្តល់សេវាមួយចំនួន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគ្គនាយកដ្ឋាន នឹងរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃអង្គារ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ឬហៅកាត់ថាហាម៉ាស កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់អ្នកសម្រុះសម្រួល និងអ្នកធានាឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យយល់ព្រមលើផែនទីបង្ហាញ ផ្លូវសម្រាប់ដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងគែររវាងគណៈប្រតិភូហាម៉ាស ដែលដឹកនាំដោយលោក Khalil al-Hayya ប្រធានការិយាល័យនយោបាយរបស់ចលនា និងតំណាងអ្នកសម្របសម្រួលនិងអ្នកធានា នៃកិច្ច ព្រមព្រៀងបទឈប់បាញ់ ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Andrey Vorobyev អភិបាលក្នុងតំបន់បាននិយាយថា បុរសអាយុ៨៣ឆ្នាំម្នាក់ បានស្លាប់ និងមនុស្ស៦នាក់ទៀត បានរងរបួសជាលទ្ធផល នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនពេញមួយយប់នៅក្នុងតំបន់ជុំវិញទីក្រុងមូស្គូ ដោយបន្ថែមថា ឧបករណ៍អេឡិចត្រូនិចបានបាញ់ទម្លាក់ ឬស្ទាក់ចាប់ដ្រូន UAVs អ៊ុយក្រែនចំនួន១៨៧គ្រឿង។ ការវាយប្រហារនេះកើតឡើងនៅពេលដែលទីក្រុងគៀវបានបង្កើនការវាយប្រហាររយៈពេលវែងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់លំនៅដ្ឋានរបស់រុស្ស៊ី។កាលពីដើមខែនេះ យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន...