ភ្នំពេញ ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា និងបានស្នើឱ្យស្ថាប័ននេះធ្វើជាស្ពាន ដើម្បីភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជា ជាមួយអ្នកទិញនៅសហរដ្ឋអាមេរិក ព្រមទាំងជួយបង្កើនការយល់ដឹងអំពីលក្ខខណ្ឌទីផ្សារ ស្តង់ដា និងតម្រូវការផ្នែកពាណិជ្ជកម្ម។ ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដឹកនាំដោយស្ថាបនិក...
ហាណូយ៖ ព្រះមហាក្សត្រ មហាវជិរ៉ាឡុងកន (Rama X) និងព្រះមហាក្សត្រី សុធីដា នឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងភរិយា...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងល្បាត និងភ្នាក់ងារផ្តល់ព័ត៌មាន បានរាយការណ៍ថា មានក្រុមជនល្មើសមួយក្រុម បានលួចដឹកឈើប្រណិត នៅតំបន់ព្រះអាទិត្យ ឃុំមានរឹទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ក្រោយពេលទទួលបានពត៌មាននេះភ្លាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងកម្លាំងទៅបង្ក្រាបជាបន្ទាន់ តែត្រូវបែកការ ពួកជនល្មើសបានកាប់ទម្លាក់ឈើចេញពីគោយន្តកន្ត្រៃ ហើយបើករត់គេចខ្លួនបាត់ ដោយបានបន្សល់ទុក្ខឈើប្រណិត...
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក មកពីក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅបរិវេណភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ។...
ព្រះវិហារ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្មដោយមានការចូលរួមពីវិស័យឯកជន និងការគាំទ្រដោយរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច...
បរទេស៖ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ «ភ្លាមៗបន្ទាប់ពី» ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ដោយសារទីក្រុងតេហេរ៉ង់កំពុងព្យាយាមជះឥទ្ធិពលលើការបោះឆ្នោត ប៉ុន្តែអ៊ីរ៉ង់នឹងមិនអាចទប់ទល់បានយូរទៀតឡើយចំពោះសម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរទៅកាន់សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Dallas...
បរទេស៖ ភាពតានតឹងដែលមានជាយូរមកហើយរវាងក្រុមហ៊ុន Ford និងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ក្រុមហ៊ុនផលិតរថយន្តនេះជាមួយក្រុមហ៊ុនចិន បានផ្ទុះឡើងខ្លាំងនៅសប្តាហ៍នេះ តាមរយៈការរិះគន់ និងការកោតសរសើរពីសំណាក់សមាជិកបក្សសាធារណរដ្ឋ ដែលមានលក្ខណៈផ្ទុយគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ជម្លោះនេះបានបង្ហាញឱ្យឃើញពីទស្សនៈខុសៗគ្នាអំពីរបៀបដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកគួរតែឆ្លើយតបទៅនឹងភាពនាំមុខកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុន Ford បានអះអាងថា ខ្លួនត្រូវការទទួលបានបច្ចេកវិទ្យា និងជំនាញរបស់ចិន...
ភ្នំពេញ ៖ ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី” ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធ រៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ពីធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”នេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan)...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត ។ ការបង្ហាញក្តីរំពឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា...