ឧត្ដរមានជ័យ៖ អតីតសមាជិកមកពីគណបក្សនយោបាយផ្សេងៗចំនួន ៨១១នាក់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសបញ្ចូល និងទទួលស្គាល់ជាផ្លូវការជាសមាជិក-សមាជិកា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស គណបក្សស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត...
ភ្នំពេញ៖ លោក ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥...
កំពង់ឆ្នាំង៖ គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៦៥៦រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ។ ជាកិច្ចចាប់ផ្ដើម លោក ឈួន ចាន់ណា...
កំពង់ស្ពឺ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបទ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ” នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ស្ពឺចំនួនជិត ៥០០នាក់ ។ លោកមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការគោរពសេចក្ដីថ្លៃថ្នូរ និងផលិតភាពការងារ...
បាត់ដំបង-ពោធិ៍សាត់ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់...