បរទេស៖យោងតាមការចេញផ្សាយរបស់ RT យោធាអាមេរិកនិយាយថា ខ្លួនបានវាយប្រហារលើទូកពីរដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ដែលរងការចោទប្រកាន់ថា បានប្រើក្នុងការប៉ុនប៉ងចាប់យកយន្តហោះគ្មានមនុស្សបើករបស់អាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីមុននេះ ក៏បានរាយការណ៍ដែរថា អ្នកនេសាទជាច្រើននាក់បានបាត់ ខ្លួនបន្ទាប់ពីការវាយ ប្រហាររបស់សហរដ្ឋអាមេរិកនៅឯឆ្នេរសមុទ្រ នៃទីក្រុងកំពង់ផែ Kargan ភាគខាងត្បូង និងនៅជិតកោះ Larak ។ ដោយឡែកកាសែតAxios វិញបានរាយការណ៍ជាលើកដំបូង នូវគណនីរបស់មន្ទីរបញ្ចកោណ...
បរទេស៖ អ្នកនាំពាក្យនៃសម្ព័ន្ធយោធា ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីតបានបំផ្លាញយន្តហោះគ្មានមនុស្សបើក (drone) របស់ក្រុមហ៊ូធី (Houthi) នៅភាគខាងត្បូងទីក្រុងមេកា (Mecca) មុនពេលវាចូលទៅក្នុងដែនអាកាសហាមឃាត់លើទីក្រុងដ៏ពិសិដ្ឋនេះ ខណៈដែលការប្រយុទ្ធគ្នាកំពុងរីករាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Turki al-Malki ដែលជាអ្នកនាំពាក្យសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ បន្តបន្ទាប់ក្នុងការធ្វើបរិវត្តកម្មវិស័យ ឧស្សាហកម្មពីឧស្សាហកម្មពឹង ផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មប្រើ ប្រាស់ជំនាញ និងបច្ចេកវិទ្យា៕
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារ ជាក្រុមដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក នៅពេលយប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់អ៊ុយក្រែន។ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅនៃការវាយប្រហារទាំងនោះរួមមាន មជ្ឈមណ្ឌលភស្តុភារមួយកន្លែងដែលប្រើប្រាស់សម្រាប់ស្តុកទុក និងចែកចាយសម្ភារៈយោធាពីបរទេសនៅតំបន់ Velikaya Balka ក្នុងតំបន់ Odesa, កប៉ាល់ដឹកទំនិញស្ងួត និងកប៉ាល់ដឹកអ្នកដំណើរ នៅកំពង់ផែ Chornomorsk ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅភាគខាងលិចអ៊ុយក្រែន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សម្តេចមិនចង់ឃើញកម្ពុជា បានតែដំណើរវិស័យកាត់ដេរ ប៉ុន្តែដល់ពេលបើករោងចក្រផ្គុំ និងដំឡើងរថយន្តមិនអាចដំណើរការបាន បើកបានបន្តិចនិងបិទទៅវិញ ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមគិតគូរ ដល់ក្រុមផលិតគ្រឿងបង្គំរថយន្ត ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងហ៊ូទី ឬ Houthi របស់ប្រទេសយេមែន បានអះអាងកាលពីថ្ងៃពុធថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីតម៉ូដេលF-15ធ្លាក់មួយគ្រឿង។ ការប្រកាសធ្វើឡើងដោយបានទាំងធ្វើការបញ្ចេញវីដេអូ នៃបំណែកយន្តហោះចម្បាំងដែលកំពុងឆេះ។ ប្រសិនបើត្រូវបានផ្ទៀងផ្ទាត់ វីដេអូនេះគឺជាភស្តុតាងដំបូងបង្អស់ដែលមិនធ្លាប់មាន នៃយន្តហោះ អារ៉ាប៊ីសាអូឌីត ដែលបានទម្លាក់ដោយ Houthi ដោយកងកម្លាំងការពារដែនអាកាស។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ អ្នកនាំពាក្យក្រុម Houthi...
ភ្នំពេញ ៖ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) អំពីផលប៉ះពាល់ធំធេង នៃជម្លោះប្រដាប់អាវុធបង្កឡើង ដោយភាគីថៃ មកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារជាង២ម៉ឺននាក់ ដែលមិនទាន់អាចត្រឡប់ ទៅលំនៅឋានវិញបាននៅឡើយ ។ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានថា ការបរាជ័យក្នុងការធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្មសកល អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) សកលធ្លាក់ចុះដល់ទៅ ១០ ភាគរយ បើប្រៀបធៀបទៅនឹងប្រព័ន្ធពហុភាគី ដែលបានពង្រឹង ខណៈដែលគោលនយោបាយ ពាណិជ្ជកម្មប្រឈមមុខនឹងការរំខានដ៏ធ្ងន់ធ្ងរ និងជាប់លាប់បំផុតក្នុងរយៈ ពេលជាច្រើនទសវត្សរ៍។ ការព្រមាននេះបានធ្វើឡើងនៅក្នុងការបោះពុម្ពផ្សាយប្រចាំឆ្នាំរបស់ WTO ដែលមានចំណងជើងថា របាយការណ៍ពាណិជ្ជកម្មពិភពលោកឆ្នាំ ២០២៦៖ ចំណុចប្រសព្វដ៏សំខាន់...
ទីក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី (Sanae Takaichi) បានសម្រេចរក្សាតំណែង ថ្នាក់ដឹកនាំកំពូលៗភាគច្រើន នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី ក្នុងការរុះរើក្បាលម៉ាស៊ីនបក្ស ជាលើកដំបូងកានៅថ្ងៃថ្ងៃពុធនេះ ដោយផ្តោតលើការរក្សាភាពស្អិតរមួត និងស្ថិរភាពការងារ ត្រៀមទប់ទល់នឹងរបៀបវារៈនីតិបញ្ញត្តិ ដ៏មមាញឹកដែលនឹងអូសបន្លាយដល់ចុងឆ្នាំនេះ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន Kyodo ចុះផ្សាយថ្ងៃទី១៦...
បរទេស៖ ប្រព័ន្ធកុំព្យូទ័រ Sugon 8,000 អាចធ្វើការព្យាករណ៍ អាកាសធាតុទុកជាមុនបានរហូតដល់ ១០ ថ្ងៃ ដែលជួយឱ្យប្រទេសចិនកាន់តែខិតជិតទៅនឹងគោលដៅមហិច្ឆតា របស់ខ្លួនលើវិស័យឧតុនិយម នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន South China Morming Post ចុះផ្សាយថ្ងៃទឹ ១៦ខែកញ្ញា ឆ្នាំ២០២៦។ ប្រទេសចិនបានប្រកាសពីសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការធ្វើការព្យាករណ៍អាកាសធាតុទុកជាមុនបានរហូតដល់ ១០ថ្ងៃ...