ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា ការបម្រើសេវាសុខាភិបាល ទៅប្រជាពលរដ្ឋ២៤ម៉ោងក្នុង៧ថ្ងៃ គឺសុទ្ធតែកើតចេញពីសេចក្តីស្រលាញ់ ការបេ្តជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់មន្ត្រីសុខាភិបាលគ្រប់កម្រិត។ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៣ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទ ក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ ចំនួន ២៩៩៥នាក់...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា លុបបំបាត់ទាំងស្រុង នូវរាល់ទីតាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំ បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាម បំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗផងដែរ។ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃពុធ ទី២៣...
ភ្នំពេញ ៖ នៅចំពោះមុខគណៈប្រតិភូជាច្រើនប្រទេស មកពីជុំវិញពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ ពីការតំឡើងរចនាសម្ព័ន្ធបញ្ជាការ និងវិធានការណ៍យ៉ាងច្រើនរបស់កម្ពុជា លើការបង្ក្រាបការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាទទួលខុសត្រូវទាំងស្រុង លើការធានាកត្តាសន្តិសុខតាមព្រំដែន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យមានការចាត់ទុកបញ្ហានេះ ជាអាទិភាពកំពូលមួយ នៃសន្តិសុខជាតិ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ...
អូស្លូ៖ ការិយាល័យនាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រកាសឧ្យដឹងថា ប្រទេសដាណឺម៉ាក ទឹកដីស្វយ័តហ្គ្រីនឡែន និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅទីក្រុងញូវយ៉ក ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់អាកទិក និងតំបន់អាត្លង់ទិកខាងជើង។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនេះ កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។...
វ៉ាស៊ីនតោន៖ ស្ថាប័នព័ត៌មានអាមេរិកចំនួន ៣ គឺ CNN, MSNBC និង Politico បានប្រកាសថា ពួកគេកំពុងដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីសេតវិមានមួយចំនួន បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងសេតវិមាន។ ស្ថាប័នព័ត៌មានទាំងបីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «នៅព្រឹកនេះ យើងបានជូនដំណឹងដល់រដ្ឋាភិបាលថា យើងកំពុងដាក់ពាក្យបណ្តឹងនៅថ្ងៃនេះ ដើម្បីការពារសិទ្ធិរបស់យើងក្រោមវិសោធនកម្មលើកទីមួយនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារគោលការណ៍ដែលថា រដ្ឋាភិបាលមិនមែនជាអ្នកសម្រេចចិត្តលើអ្វីដែលសារព័ត៌មានត្រូវរាយការណ៍...
ឡុងដ៍៖ ស្ថានីយ៍ផ្សាយព័ត៌មាន BBC បានរាយការណ៍ថា ព្រីតថែន នឹងផ្តល់ការគាំទ្រផ្នែកយោធា ដល់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការផ្តល់សេវាចាក់ប្រេងឥន្ធនៈលើអាកាស (សម្រាប់គោលបំណងការពារខ្លួន) ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមហ៊ូធី របស់ប្រទេសយេម៉ែន។ យោងតាមរបាយការណ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានប្រកាសព័ត៌មាននេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះរបស់លោក ខណៈកំពុងធ្វើដំណើរទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយលោកបានបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦...
ស្វាយរៀង៖ បងប្អូនកម្មករនិយោជិត និងភាគីរោងចក្រ ហ្គោ វីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឈានដល់ការព្រមព្រៀងគ្នា បន្ទាប់ពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ របស់មន្រ្តីជំនាញ លើលក្ខខណ្ឌការងារ ចំនួន ៣ចំណុច ដែលបងប្អូនកម្មករនិយោជិតមួយចំនួនទាមទារ ខណៈបងប្អូនកម្មករនិយោជិតចូលបំពេញការងារជាធម្មតាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា នឹងមិនអនុញ្ញាត ឱ្យបណ្ដាញឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។ ក្នុងបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»...