ភ្នំពេញ៖ ស្តីពីសំណើរបស់ដៃគូអ្នកបើកបរកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដៃគូអ្នកបើកបរម៉ូតូកង់បីរបស់ក្រុមហ៊ុន PassApp បានលើកឡើងនូវសំណើពាក់ព័ន្ធនឹងការកែសម្រួលតម្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសាររបស់ក្រុមហ៊ុន។ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច កិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន PassApp និងតំណាងដៃគូអ្នកបើកបរ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦ នៅ គ.ប.ប. ក្នុងគោលបំណងពិភាក្សា...
សម្តេចធិបតី ៖ ចំណុចអន្ទង់អាំង៤គីឡូម៉ែត្រ មិនអនុញ្ញាតឱ្យក្រុមហ៊ុន ឯកជនវិនិយោគ សម្តេចធិបតី ៖ បើអ្នកណាដឹង ឬឃើញកងទ័ពណាហូបបាយ ជាមួយអំបិលម្ទេស រាយការណ៍មកសម្តេចមក សម្តេចធិបតី ៖ ការបោះពុម្ភក្រដាសប្រាក់១០ និង៥ម៉ឺនថ្មី ដើម្បីសោភ័ណ្ឌភាព-សុវត្ថិភាព និងជំនួសប្រាក់ចាស់ សម្តេចធិបតី ៖ ពលរដ្ឋកម្ពុជា មិនទាន់មានអ្នកស្លាប់ ដោយគ្រោះទឹកជំនន់ទេ...
ភ្នំពេញ ៖ សត្វដំរីព្រៃចំនួន ២ក្បាល ត្រូវបានជួយសង្រ្គោះ ចេញពីស្រះទឹកមួយកន្លែងដោយជោគជ័យ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១ តុលា នេះ ថា «មន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស មន្រ្តីប៉ុស្តិ៍នគបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង...
ព្រះវិហារ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងលើកឡើងពីការយកចិត្តទុកដាក់លើជីវភាព និងការបង្កើតមុខរបរ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារ និងប្រភពចំណូលសមរម្យ។...
កំពង់ធំ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំច្រនាង និងឃុំស្វាយភ្លើង ចុះពិនិត្យស្ថានភាពបង្កបង្កើនផលចម្ការដំឡូងមីរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានដោយផ្ទាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ដែលបង្កឱ្យមានការដក់ទឹកនៅតំបន់ទំនាប និងប្រឈមនឹងហានិភ័យរលួយដើម និងមើមដំឡូង។ ដើម្បីចៀសវាងការខូចខាត និងបាត់បង់ប្រាក់ចំណូលប្រជាពលរដ្ឋរួសរាន់ប្រមូលផល (ដកដំឡូង) នៅតាមតំបន់ទំនាប និងទីតាំងដែលមានចង្ហក់ទឹកហូរ។ ផ្អែកលើការចុះពិនិត្យជាក់ស្តែង...
បន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនសេនាធិការ បានចុះជួយអន្តរាគមន៍ និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីជំនន់ទឹកភ្លៀង និងទឹកស្ទឹងបានហក់ឡើងលិចដងផ្លូវធ្ងន់ធ្ងរ បង្កឲ្យមានការកកស្ទះ និងការលំបាកក្នុងការធ្វើដំណើរ។ ប្រតិបត្តិការនេះ...
បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា «ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល» ព្រមទាំងមានការណែនាំពី ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម ស សុខា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោក កែ សួនសុភាព...
ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមស្រប នឹងជួយឱ្យកម្ពុជាបន្តរក្សាបាននូវសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ខណៈដែលការរក្សាតុល្យភាពរវាងប្រាក់ចំណូលកម្មករ និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ក៏មានសារៈសំខាន់សម្រាប់ការរក្សាការងារ និងទាក់ទាញការវិនិយោគផងដែរ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្រិតប្រាក់ឈ្នួលដែលសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច និងបរិបទប្រកួតប្រជែងរបស់កម្ពុជានាពេលបច្ចុប្បន្ន អាចជួយរក្សាសមតុល្យរវាងការលើកកម្ពស់ជីវភាពកម្មករ និងការរក្សាភាពទាក់ទាញរបស់កម្ពុជាចំពោះវិនិយោគិន។ លោកបណ្ឌិតបន្តថា ប្រសិនបើថ្លៃដើមផលិតកម្ម រួមទាំងថ្លៃពលកម្ម...
បរទេស៖ ប្រទេសចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នានៅក្នុងតំបន់ដែនទឹកក្បែរបណ្តុំកោះ Batanes ដែលជាទីតាំងក្លាយជាចំណុចក្តៅនៃជម្លោះដែនសមុទ្រថ្មីចុងក្រោយបង្អស់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនការដាក់សម្ពាធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្ររវាងរដ្ឋាភិបាលទីក្រុងម៉ានីល នេះបើយោងតាមការចេញផ្សាយពី South China Morning Post ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ កងឆ្មាំសមុទ្រហ្វីលីពីនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ជូននាវាល្បាតដ៏ធំបំផុតមួយគ្រឿង ព្រមទាំងយន្តហោះមួយគ្រឿង ដើម្បី «រារាំង និងបណ្តេញ» នាវាស្រាវជ្រាវរបស់ចិនឈ្មោះ...
ទីក្រុងញូវដេលី៖ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានធ្វើការវាយតម្លៃចំៗចំពោះសហរដ្ឋអាមេរិកថា គឺជាដៃគូដែលមិនខ្វល់ខ្វាយចំពោះក្តីបារម្ភរបស់ឥណ្ឌាជុំវិញបញ្ហា «ភេរវកម្ម» បានងាកទៅរកភាពស្និទ្ធស្នាលជាមួយប្រទេសប៉ាគីស្ថានដែលជាសត្រូវស៊ូពូជរបស់ខ្លួន និងបានអនុវត្តគោលនយោបាយពាណិជ្ជកម្មបែប «គិតតែពីប្រយោជន៍ខ្លួនឯង» ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសនៅតំបន់សកលខាងត្បូង នេះបើតាមការចេញផ្សាយពី AlJazeera ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ អ្នកវិភាគលើកឡើងថា សំឡេងរិះគន់នេះបង្ហាញពីរបត់ថ្មីមួយនៅក្នុងរបៀបដែលទីក្រុងញូវដេលីកំពុងដោះស្រាយជាមួយទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ...