ភ្នំពេញ ៖ កម្ពុជា កំពុងជំរុញការកែទម្រង់វិស័យទឹកស្អាត តាមរយៈការពង្រឹងការអនុវត្តច្បាប់ ជំរុញការវិនិយោគ និងការផ្តល់សេវាទឹកស្អាត។ នេះជាការលើកឡើងរបស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ គណៈប្រតិភូ ដឹកនាំដោយលោក Michael...
បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសយេម៉ែនបានឱ្យដឹងថា ក្រុមហ៊ូទី (Houthis) បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងអាដិន (Aden) នៅភាគខាងត្បូងប្រទេសយេម៉ែន ដោយប្រើប្រាស់មីស៊ីលបាលីស្ទីក និងយន្តហោះគ្មានមនុស្សបើក (drone) បំពាក់ដោយគ្រឿងផ្ទុះ នៅព្រឹកថ្ងៃពុធ ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅតាមសមរភូមិជាច្រើនរវាងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ និងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីយុទ្ធសាស្ត្រដែលត្រូវបានក្រុមហ៊ូទីកាន់កាប់នោះ បានប្រកាសថា...
ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ដឹកនាំដោយលោក នូ តារាមុន្នី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមក្រុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយចំនួន ១គ្រួសារ នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ...
តូក្យូ៖ ប្រភពដែលដឹងពីបញ្ហានេះបានទម្លាយកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនអាចនឹងបញ្ចូលការលើកឡើងអំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (Nuclear-powered submarines) ទៅក្នុងឯកសារសន្តិសុខជាតិសំខាន់ៗ ដែលនឹងត្រូវកែសម្រួលនៅដំណាច់ឆ្នាំនេះ ដោយអាចកំណត់បញ្ហានេះ ជាប្រធានបទសម្រាប់ការស្រាវជ្រាវ និងការជជែកដេញដោលបន្ថែម ខណៈដែលប្រទេសនេះ កំពុងស្វែងរកការពង្រឹងសមត្ថភាព ទប់ស្កាត់ការគំរាមកំហែងផ្នែកយោធា នេះបើតាមការចេញផ្សាយពីសារព័ត៌ជប៉ុន Kyodo ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ សមាជិកសភាមួយចំនួនក្នុងក្រុមចម្រុះកាន់អំណាច ចង់ឱ្យប្រទេសជប៉ុនពិចារណាលើការទិញយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្តែបញ្ហានេះនៅតែជាប្រធានបទដ៏រសើបនៅឡើយ ។...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជា បានរិះគន់គណបក្សកម្លាំងជាតិថា កំពុងយកបញ្ហា ប្រាក់ឈ្នួលកម្មករមកធ្វើជាឧបករណ៍នយោបាយ ដើម្បីកេងចំណេញការចាប់អារម្មណ៍ និងស្វែងរកការគាំទ្រពីកម្មករ ខណៈការលើកឡើងរបស់គណបក្សនេះ ត្រូវបានសហជីពមើលឃើញថា មិនបានគិតគូរគ្រប់ជ្រុងជ្រោយពីយន្តការកំណត់ប្រាក់ឈ្នួល សមត្ថភាពសហគ្រាស និងការរក្សាការងាររបស់កម្មករនោះទេ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា រឿងប្រាក់ឈ្នួល គឺជារឿងជីវភាពរបស់កម្មករមិនមែនជាឧបករណ៍សម្រាប់យកទៅ ប្រកួតប្រជែងផ្នែកនយោបាយទេ។ គណបក្សនយោបាយដែលយកការដំឡើងប្រាក់ឈ្នួលជាអាវុធនយោបាយ...
ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៧ ឡើងខ្ពស់ អាចជះឥទ្ធិពលលើទីផ្សារការងារលើសពីវិស័យដែលស្ថិតក្រោមច្បាប់ប្រាក់ឈ្នួលអប្បបរមា ដោយសហគ្រាសធុនតូច និងមធ្យម(SMEs) អាចប្រឈមនឹងការកើនឡើងថ្លៃកម្លាំងពលកម្ម និងការលំបាកក្នុងការរក្សាបុគ្គលិក។ លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានប្រសាសន៍ថា ប្រាក់ឈ្នួលចំនួន ២៣១.៥ដុល្លារ ដែលកំណត់សម្រាប់វិស័យវាយនភ័ណ្ឌ...
ទីក្រុងសេអ៊ូល៖ តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បានសម្រេចច្រានចោលសាលក្រម របស់តុលាការជាន់ទាប ដោយបានប្រកាសឱ្យអតីតប្រធានាធិបតី លោក Yoon Suk Yeol រួចផុតពីការចោទប្រកាន់ពាក់ព័ន្ធនឹងការទទួលយកសេវាស្ទង់មតិដោយឥតគិតថ្លៃ មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ដែលដើមឡើយត្រូវបានចោទថាបំពានច្បាប់ស្តីពីមូលនិធិនយោបាយ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មិនមានពិរុទ្ធភាពក្នុងការបំពានច្បាប់មូលនិធិនយោបាយ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ ទូរទឹកកក និងទូរទស្សន៍ ចំនួន 03 មុខ (កញ្ចប់លេខ 04) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ 2026)...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Spare Parts ចំនួន ៤៧ មុខ (កញ្ចប់លេខ០៨) ជូន អង្គភាពអនុស្ថានីយ នៃ...