សម្តេចធិបតី រំលឹកថា នៅសុខៗយោធាថៃ មកបាញ់សម្លាប់ទាហានខ្មែរ សម្តេចធិបតី ៖ បញ្ចប់ទាំងស្រុង ការផលិតគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ដាក់រង្វាន់នៅក្រវិលកំប៉ុង ចាប់ពីខែតុលា តទៅ សម្តេចធិបតី ៖ ការកាត់បន្ថយការផ្សព្វផ្សាយ ពាណិជ្ជកម្មភេសជ្ជៈ និងគ្រឿងស្រវឹង មិនមែនចៃដន្យ អ្នកដំណើរជាង ៤០នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលកាន់បិណ្ឌ...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង/ស្ថាប័នរងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោក បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំពង្រឹងគុណភាព និងប្រសិទ្ធភាពនៃរបាយការណ៍លទ្ធផលអធិការកិច្ច ខិតខំពង្រឹងនីតិវិធីផ្ទៃក្នុងឱ្យបានពេញលេញ ព្រមទាំងផ្តោតសំខាន់លើការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ជាប្រព័ន្ធ ដើម្បីចូលរួមជំរុញការកែលម្អ...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរុស្ស៊ី បានវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យ Parkovyi, Ukrtelecom, Giga និង Podolskyi របស់អ៊ុយក្រែន ដើម្បីកាត់បន្ថយសមត្ថភាពទំនាក់ទំនងរបស់ប្រទេសនេះ និងរំខានដល់ការដឹកជញ្ជូនផ្នែកភស្តុភារយោធា ក៏ដូចជាការបញ្ជា និងគ្រប់គ្រងកងទ័ព។ ក្រសួងបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារគោលដៅជាច្រើននៅក្នុងតំបន់ Odesa ផងដែរ រួមមានឃ្លាំងស្តុកមីស៊ីល និងអាវុធធុនធ្ងន់...
ព្រះវិហារ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខនាយ ទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ...
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការក្រោមគម្រោងភាពជាដៃគូរវាងអង្គការអន្តរជាតិខាងការងារនិងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sea Breeze...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមានទម្លាយសារសំឡេង របស់ក្រុមប្រឆាំងដែលយកលុយពីការរៃអង្គាស នៅវត្តភ្នំសេរី សម្រាប់ជនភៀសសឹក មករក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក ។ តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូចច្នេះថា «តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភាន់ច្រឡំ។តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម2.5ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ ចំណូល៩ខែជាង៥ពាន់លានដុល្លារ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាត្តជូនលោកស្រី Stefania Dina ប្រធានផ្នែកវិស័យកសិកម្ម, ស្បៀងអាហា, ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយសហការីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាឱកាសនេះ លោករដ្ឋមន្ត្រី...
ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព...
បរទេស៖ យោងតាម T&E បានឱ្យដឹងថា ប្រជាជននៅអឺរ៉ុបបានទិញរថយន្តអគ្គិសនីចំនួន ១,៦៤ លានគ្រឿងក្នុងរយៈពេល ៨ ខែ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ដោយសារតែមានរថយន្តដែលមានតម្លៃសមរម្យដាក់លក់កាន់តែច្រើន ចំណែកតម្លៃប្រេងឥន្ធនៈបានកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា អង្គការតស៊ូមតិផ្នែកបរិស្ថាន Transport & Environment...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងកាលពីថ្ងៃអង្គារថា ព័ត៌មានចារកម្មចុងក្រោយបានបង្ហាញថា ប្រទេសរុស្ស៊ីកំពុងរៀបចំធ្វើ “ការវាយប្រហារទ្រង់ទ្រាយធំ” មកលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា លោក Zelenskiy បានថ្លែងនៅក្នុងសុន្ទរកថា ជាវីដេអូប្រចាំយប់របស់លោកថា៖ «មានព័ត៌មានចារកម្មថ្មីៗដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំធ្វើការ វាយប្រហារទ្រង់ទ្រាយធំ»។...