Feature

គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនស្ត្រីចាស់ជរា មានជំងឺប្រចាំកាយ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ដឹកនាំដោយលោក នូ តារាមុន្នី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមក្រុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយចំនួន ១គ្រួសារ នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

ស្រ្តីរងគ្រោះ ដែលទទួលបានអំណោយមនុស្សធម៌នាពេលនេះ មានឈ្មោះ ឡាច យឿន អាយុ ៧០ឆ្នាំ ជាស្ត្រីចាស់ជរា និងមានជំងឺប្រចាំកាយ រស់នៅភូមិសាមគ្គី សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។

លោក នូ តារាមុន្នី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខដោយក្តីនឹកលឹក និងអាណិតអាសូរដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងអ្នកមានជំងឺប្រចាំកាយ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារការអត់អាហារ ដោយមិនបានដឹង ឬមិនបានជួយជ្រោមជ្រែងនោះឡើយ។

សមាជិកគ្រួសារ ទទួលបានអំណោយមនុស្សធម៌រួមមាន ៖
អង្ករ ២៥ គីឡូក្រាម,មី១ កេស,ត្រីខ១ យួរ ទឹកស៊ីអ៊ីវ១ យួរ ជំនួយមនុស្សធម៌ទាំងនេះ មិនត្រឹមតែបានរួមចំណែកសម្រាលបន្ទុក ជីវភាពបណ្ដោះអាសន្នរបស់គ្រួសារលោកយាយ ឡាច យឿន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល៕ ដោយ សួន ពិសិតដើមអម្ពិល

To Top