ព្រះវិហារ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកស្រី សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី08ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ប៉ាង រ៉ាវី ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដឹកនាំក្រុមការងារដែលជាថ្នាក់ដឹកនាំ និងសមាជិកាសមាគម នាំយកនូវអំណោយជានំអន្សម និងទឹកបរិសុទ្ធអរុណាទៅចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាច្រកអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។...
ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ នៃសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណី និងជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦។ ពិធីជួបសំណេះសំណាលនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រី...
សម្ដេចធិបតី ៖ ដរាបណាមិនស៊ីញ៉េទទួលស្គាល់ ទឹកដីកម្ពុជា ដែលយោធាថៃ កាន់កាប់ខុសច្បាប់ នៅតែជារបស់កម្ពុជា ADB ប្តេជ្ញាពង្រឹងកិច្ចប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា លោកស្រី ភឿង សកុណា ៖ ការប្រើប្រាស់ស្បៃ បង្ហាញពីភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ សម្តេចធិបតី ចង់ឱ្យជនភៀសសឹក មានលទ្ធភាព ត្រឡប់ទៅដីស្របច្បាប់
ស្វាយរៀង៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំង លោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ បិណ្ឌទី១២ នៅវត្តទង់រាជថ្មី ស្ថិតនៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួងអធិការកិច្ច...
តេអេរ៉ង់៖ លោក Mohammad Akraminia អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ បានឧ្យដឹងថា ប្រសិនបើចាំបាច់ ប្រទេសនេះនឹងធ្វើប្រតិបត្តិការយោធាជាមុនសិន ដែលមានន័យថា ការវាយប្រហារមុន ដើម្បីទប់ស្កាត់រាល់ការឈ្លានពានពីសំណាក់សត្រូវ។ លោកបានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Fars ដែលជាទីភ្នាក់ងារពាក់កណ្តាលផ្លូវការ ហើយត្រូវបានចុះផ្សាយកាលពីថ្ងៃពុធ ដោយលោកបានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ធ្លាប់បានធ្វើប្រតិបត្តិការបែបនេះរួចមកហើយប្រឆាំងនឹងសត្រូវ។ លោកបានលេីកឡេីងថា ប្រទេសនេះបានផ្លាស់ប្តូរគោលលទ្ធិយោធារបស់ខ្លួនពីការការពារខ្លួនទៅជាការវាយប្រហារវិញ ហើយបានអនុវត្តតាមគោលលទ្ធិនេះនៅក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។...
សាណា៖ មេដឹកនាំក្រុមហ៊ូធី របស់យេម៉ែន លោក Abdul-Malik al-Houthi បានជំរុញឱ្យតួកគី និងប៉ាគីស្ថាន កុំឱ្យធ្លាក់ចូលទៅក្នុងជម្លោះនៅយេម៉ែន ដោយឈរខាងអារ៉ាប៊ីសាអូឌីត ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ហើយទីក្រុងរីយ៉ាដ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសទាំងពីរ។ នៅក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធី លោក al-Houthi បានកោតសរសើរ ចំពោះសំឡេងនានានៅក្នុងប្រទេសតួកគី និងប៉ាគីស្ថាន ដែលលោកបានលើកឡើងថា...
បរទេស៖ អ្នកស្រី Kavita Wongyakasem ម្ចាស់អាជីវកម្មជនជាតិថៃវ័យ ៥១ ឆ្នាំ មានការព្រួយបារម្ភថា គាត់អាចនឹងស្លាប់មុនពេលសងបំណុលទាំងអស់របស់គាត់រួចរាល់។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ស្ត្រីមេម៉ាយដែលមានកូនពីរនាក់រូបនេះជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុចំនួន ៧ ចំនួន ១០ លានបាត ស្មើនឹង ២៩៨,០០០ ដុល្លារអាមេរិក...
បរទេស៖ កីឡាករជម្រើសជាតិឡាវម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរៀបចំលទ្ធផលការប្រកួត ក្នុងព្រឹត្តិការណ៍ ASEAN Championship។ យោងតាមផេកហ្វេសប៊ុក ASEAN FOOTBALL បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះថា យោងតាមសារព័ត៌មាន The Guardian កីឡាករជម្រើសជាតិឡាវឈ្មោះ Soukphachan Lueanthala ដែលជាខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Salavan United ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរៀបចំលទ្ធផលការប្រកួតក្នុងព្រឹត្តិការណ៍...
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ នគរបាលជាតិ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធកម្ពុជា បញ្ជូនជនជាតិថៃ ចេញពីប្រទេសកម្ពុជា ចំនួន ១៩៣នាក់ (ស្រី៧៣នាក់)។ ជនជាតិថៃទាំងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជាបន្ទាប់ ក្រោយរកឃើញពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មុនបញ្ជូនចេញ ពួកគេត្រូវបាននគរបាលកម្ពុជា ប្រថាប់ត្រាហាមចូល...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ តុលា បានទទួលជួបគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ។ លោក រដ្ឋមន្ត្រី...