ភ្នំពេញ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក MISUMI Takahito ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងសិក្ខាសាលាស្តីពី ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៩ (២០២៦) ខួបលើកទី១០ ចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ...
តេអេរ៉ង់៖ យោងតាមការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអំពាវនាវឱ្យមានការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ “បែបយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័រនៃការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ ប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗគ្នារវាងប្រទេសទាំងពីរ ដោយបន្ថែមថាការបន្តដំណើរនេះនឹងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ចំណែកឯលោក...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានណែនាំដល់បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុន ឱ្យបញ្ចប់ការត្រៀមខ្លួន សម្រាប់ការចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់។ របាយការណ៍ដដែលបានបញ្ជាក់ថា ប្រភពព័ត៌មានពីអាមេរិក និងអ៊ីស្រាអែល បានឧ្យដឹងថា ការវាយប្រហារទាំងនេះអាចនឹង កើតឡើងមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែវិច្ឆិកា ហើយអាចនឹងកើតឡើង មុនការបោះឆ្នោតនៅអ៊ីស្រាអែល ដែលនឹងធ្វើឡើងមួយសប្តាហ៍មុននោះផងដែរ។ យោងតាមប្រភពព័ត៌មានទាំងនោះ ប្រតិបត្តិការប្រយុទ្ធដែលអាចនឹងកើតឡើង រួមមានយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង (Berlin) នាថ្ងៃនេះ ខណៈដែលរូបលោក និងសមភាគីអាល្លឺម៉ង់ នឹងប្រកាសភាពជាដៃគូសន្តិសុខថ្មីមួយ ដើម្បី “ទប់ទល់នឹងការបំផ្លិចបំផ្លាញ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត” (Cyber attacks) នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Sky News ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។។...
ភ្នំពេញ៖លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងវេទិកាកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី “កាលានុវត្តភាពទីផ្សារការងារ និងការលើកកម្ពស់សិទ្ធិ និងសុខសុវត្ថិភាពការងារចំពោះកម្មករនិយោជិតនៅកម្ពុជា” នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ វេទិកាដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិការងារ សហការជាមួយអង្គការ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹកដីកម្ពុជា។ ការអំពាវនាវរបស់ លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច...
សេអ៊ូល៖ ទិន្នន័យពីធនាគារកណ្តាលបានបង្ហាញថា អតិរេកគណនីចរន្តរបស់កូរ៉េខាងត្បូងក្នុងខែសីហា បានកើនឡើងដល់កម្រិតខ្ពស់បំផុតទី ២ ក្នុងប្រវត្តិសាស្ត្រ ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញបន្ទះឈីប និងផលិតផលដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ យោងតាមធនាគារកូរ៉េ (BOK) តុល្យភាពគណនីចរន្ត ដែលជាការវាស់វែងដ៏ទូលំទូលាយបំផុតនៃពាណិជ្ជកម្មឆ្លងព្រំដែន បានកត់ត្រាអតិរេកចំនួន ៤៦,១១ ពាន់លានដុល្លារអាមេរិកក្នុងខែសីហា។ តួលេខនេះគឺជាកម្រិតខ្ពស់បំផុតទី ២ ដោយស្ថិតនៅពីក្រោយតែតួលេខខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន ៤៩,៧៣ ពាន់លានដុល្លារដែលបានកត់ត្រាក្នុងខែមិថុនាប៉ុណ្ណោះ។ អតិរេកប្រចាំខែនេះបានរក្សាកម្រិតលើសពី ៤០...
វ៉ាស៊ីតោន៖ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន បានជួបជុំគ្នានៅតាមច្រកចូលសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ដើម្បីធ្វើការតវ៉ារំលឹកខួប ៣ ឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សា។ ក្រុមអ្នកតវ៉ាបានជួបជុំគ្នានៅថ្ងៃពុធ នៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុងឡូសអាន់ជែលឡេស (UCLA) ដោយស្រែកពាក្យស្លោកដូចជា “បញ្ឈប់អំពើប្រល័យពូជសាសន៍” និង “ដោះលែងប៉ាឡេស្ទីន”។ ការតវ៉ានេះត្រូវបានរៀបចំឡើងដោយក្រុមនិស្សិត ដើម្បីយុត្តិធម៌នៅប៉ាឡេស្ទីន (SJP) ដោយមានការដាក់តាំងបដាដែលមានអត្ថន័យថា “ហ្គាហ្សានឹងងើបឡើងវិញ” និងផ្ទាំងសញ្ញាដែលមានសារថា “យើងនឹងគោរពដល់វីរបុរសពលីជីវិតទាំងអស់របស់យើង”។ នៅក្នុងនោះដែរ ក៏មានការប៉ះទង្គិចដោយពាក្យសម្តី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការមិនសប្បាយចិត្តទាល់តែសោះ ដែលប្រជាពលរដ្ឋខ្មែរ ជាជនភៀសជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅឋានរៀងៗខ្លួន ហើយចង់ឱ្យទៅផ្ទះរបស់ពួកគាត់ដោយស្របច្បាប់វិញ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នៅតែជំរុញឱ្យគណៈកម្មាធិការព្រំដែនទូទៅ GBCរបស់ប្រទេសកម្ពុជា-ថៃ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមធ្វើជាសាក្សី ក្នុងការចុះវាស់វែងព្រំដែនកម្ពុជា-ថៃ នាពេលខាងមុខ ។ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន...