ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងសង្កាត់ទាំង៥ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌចំការមន និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ១២ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្ត នួនមណីរាម ហៅវត្ត ថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ...
ប៉ារីស៖ លោក Sebastien Lecornu រដ្ឋមន្ត្រីបារាំងបានប្រកាសថា ប្រទេសបារាំងនឹងបញ្ចេញប្រេងម៉ាស៊ូតចំនួន ១០ លានបារ៉ែលពីស្តុកយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីជួយកាត់បន្ថយសម្ពាធលើទីផ្សារប្រេងឥន្ធនៈ។ លោក បានលេីកឡេីងថា ស្តុកប្រេងម៉ាស៊ូតទាំងនេះនឹងត្រូវផ្តល់ជូនដល់ក្រុមហ៊ុនចែកចាយនៅក្នុងប្រទេសបារាំង ដែលជាវិធានការមួយនឹង “ជួយកាត់បន្ថយតម្លៃប្រេងនៅតាមស្ថានីយដោយស្វ័យប្រវត្តិ” ក្នុងកម្រិតប្រហែល “១២ ទៅ ១៨ សេនអឺរ៉ូក្នុងមួយលីត្រ”។ លោកបានបន្ថែមថា លោកនឹងចុះហត្ថលេខាលើក្រឹត្យមួយក្នុងពេលឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យមានប្រតិបត្តិការនេះ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីភឿង សកុណា បានគូសបញ្ជាក់ថា ការប្រើប្រាស់ស្បៃមិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ។ ក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី ស្បៃខ្មែរ និងការប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ លោកស្រី ភឿង សកុណាថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ...
បរទេស៖ នៅថ្ងៃពុធ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានយល់ព្រមពន្លឿនការបញ្ចេញស្តុកប្រេង និងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ក្រោមផែនការដែលបានដាក់ចេញកាលពីខែមីនា ខណៈដែលរដ្ឋាភិបាលនានាកំពុងព្យាយាមដោះស្រាយបញ្ហាថ្លៃប្រេងឥន្ធនៈឡើងដល់កម្រិតខ្ពស់បំផុត និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា សង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន បានបង្កការខូចខាតដល់រោងចក្រចម្រាញ់ប្រេង និងរំខានដល់ការដឹកជញ្ជូនប្រេងតាមនាវា ដែលជាកត្តាជំរុញឱ្យថ្លៃប្រេងម៉ាស៊ូតឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងទីផ្សារជាច្រើន និងធ្វើឱ្យប្រេងឥន្ធនៈនេះក្លាយជាបញ្ហានយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅទូទាំងពិភពលោក។ IEA...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបនិងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាទីស្តីការក្រសួង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ADB ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់...
បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្តេញជនជាតិថៃ ចំនួន ១៩៧នាក់ (ស្រី ៧៣នាក់) ចេញពីប្រទេស និងបានប្រគល់ជូនភាគីថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីពួកគេបានអនុវត្តទោស ជាប់ពន្ធនាគាររួចរាល់ ពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធអ៊ិនធឺណិត (Online Scams) និងបទល្មើសផ្សេងៗ ក្នុងខេត្តសៀមរាប។...
ទីក្រុងសេអ៊ូល៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា បានច្រានចោលគម្រោង របស់ទីក្រុងសេអ៊ូល ក្នុងការបញ្ជូនជំនួយមនុស្សធម៌ជាសម្ភារៈវេជ្ជសាស្ត្រ ដោយបានចាត់ទុកសកម្មភាពនេះថាជា «ការប្រមាថ» និងជា «ការបង្ករឿងខាងនយោបាយ» នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន Yonhap។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោកស្រី គីម យ៉ូជុង (Kim Yo-jong)...
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ៨ ខែតុលា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី រួមជាមួយលោក ជាថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ...
បរទេស៖ យោងតាមអ្នកជំនាញ សហរដ្ឋអាមេរិក គួរតែសហការជាមួយ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតអាគុយ របស់ប្រទេសចិនដោយ “យុទ្ធសាស្ត្រ” តាមរយៈការប្រើប្រាស់វិធានការ ការពារចំគោលដៅ ជំនួសឱ្យការដាក់ “ការរឹតបន្តឹងទាំងស្រុង” ដូចពេលបច្ចុប្បន្ន ដែលទង្វើនេះអាចបណ្តាល ឱ្យក្រុមហ៊ុនផលិតរថយន្ត អាមេរិកប្រឈមនឹងការបាត់បង់ចំណែកទីផ្សារពិភពលោក នេះបើយោងតាមចេះ ផ្សាយពីសារព័ត៌មាន South China Morning Post...
បរទេស៖ គណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពាក់ព័ន្ធនឹងការចាក់ផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ដែលត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់ថវិការដ្ឋ ដើម្បីផ្សព្វផ្សាយគោលនយោបាយផ្ទាល់ខ្លួនរបស់លោក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ការចោទប្រកាន់ពីគណបក្សប្រជាធិបតេយ្យ និងក្រុមឃ្លាំមើល៖ លោក Ken Martin ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ បានថ្លែងកាលពីថ្ងៃពុធថា...