ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រេីនរំលឹកប្រជាពលរដ្ឋបង្ការ និងទប់ស្កាត់ការកើនឡើងនូវជំងឺផ្តាសាយ ខណ:ករណីជំងឺផ្តាសាយនេះ មានកើនឡើងគួរឱ្យកត់សម្គាល់។ តាមរយៈសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា តាមរយៈប្រព័ន្ធតាមដានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្តាសាយមានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។ ជំងឺផ្តាសាយ អាចឆ្លងយ៉ាងងាយ តាមរយៈដំណក់ទឹកតូចៗ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ ចេញផ្សាយនាពេលថ្មីៗនេះ ថា ជំនួបនេះនឹងធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា...
ភ្នំពេញ ៖ កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។ ជាក់ស្ដែងនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋ មកទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៩ ដល់១៣ តុលា) ចំនួនសរុប ១១៣.៧០៦នាក់ ធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ មានអ្នកដំណើរកើនឡើង ចំនួន ២១.១៨៥នាក់ ស្មើ២៣% ។ តាមការបញ្ជាក់របស់លោកស្រី...
វ៉ាស៊ីនតោន ៖ បើទោះបីជាធ្លាប់មានប្រវត្តិទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងក៏ដោយ លោក ដូណាល់ ត្រាំ ហាក់កំពុងរក្សាភាពស្ទាក់ស្ទើរ និងមិនទាន់បង្ហាញការគាំទ្រដាច់អហង្ការចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នោះទេ ខណៈដែលការបោះឆ្នោតនៅអ៊ីស្រាអែលនាថ្ងៃទី២៧ ខែតុលា កាន់តែខិតជិតមកដល់ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។។...
កដ្ឋមណ្ឌុ៖ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា យ៉ាងហោចណាស់មានអ្នកឡើងភ្នំបរទេស ជាង ១០០នាក់ កំពុងជាប់គាំងនៅតំបន់ ភាគកណ្តាល នៃប្រទេសនេប៉ាល់ បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ (Flash floods) នៅស្រុក Gorkha បានវាយប្រហារកាលពីថ្ងៃអាទិត្យ ដោយបានកួចយកស្ពាន ផ្លូវឡើងភ្នំ និងផ្ទះសម្បែងរាប់រយខ្នង នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។...
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៦ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល បានរៀបចំនៅពិធីចុះបឋមសិលា កសាង អគារសិក្សាមួយខ្នង ដែលមានកម្ពស់បីជាន់ស្មើនឹង ១២ បន្ទប់ មានទីតាំងនៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាបខេត្តសៀមរាប ដោយមានការ ចូលរួម ពីលោកឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប...
ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃដើម ខែតុលា ឆ្នាំ២០២៦នេះ នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តចុះបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែង សរុប៨៧នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែកញ្ញា បានថយចុះសរុប៣២នាក់ ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្នុងចំណោមបទល្មើសទាំងពីរ ករណីក្មេងទំនើងមាន១៤ករណី ឃាត់ខ្លួន៥៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ ចំណែកករណីល្បែងស៊ីសង...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Jeong Deok-young អភិបាលក្រុងយ៉ាងជូ នៅសាលាក្រុងយ៉ាងជូ ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនៃជំនួបឯកអគ្គរាជទូតបានលើកឡើងនូវចំណុចពិភាក្សាចំនួន៣ រួមមាន ៖ ទី១. ការពង្រឹងចំណងសហប្រតិបត្តិការរវាងស្ថានទូត និងសាលាក្រុងយ៉ាងជូ , ទី២....
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោកឃួន ផុនរតនៈ នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយសាលាក្រុងអឺយចុងប៊ូ សាធារណរដ្ឋកូរ៉េ ក្នុងកិច្ចការពារប្រជាពលរដ្ឋខ្មែរ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Kim Won Ki អភិបាលក្រុងអឺយចុងប៊ូ សាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ ថ្លែងអំណរគុណ ដល់លោកអភិបាលក្រុង ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋខ្មែរ...