ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ ព្យុះក្នុងតំបន់មានចំនួន២៥ ច្រើនជាងឆ្នាំ២០២៥ បើគិតក្នុងរយៈពេលដូចគ្នា ។ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៦នេះ ព្យុះក្នុងតំបន់ មានចំនួន២៥ ច្រើនជាងឆ្នាំ២០២៥ ដែលមានត្រឹម២០ព្យុះប៉ុណ្ណោះ ដោយបង្កឱ្យមាន បាតុភូតផ្គររន្ទះ កើតមានជាញឹកញាប់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវគោរពតាមគោលការណ៍ «ចិនតែមួយ» និងសេចក្តីថ្លែងការណ៍ រួមទាំងបីរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងដោះស្រាយបញ្ហាកោះតៃវ៉ាន់ ដោយប្រុងប្រយ័ត្ន និងចាត់វិធានការជាក់ស្តែង ដើម្បីរក្សាទំនាក់ទំនងរួមរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានលើកឡើងថា សកម្មភាពដែនសមុទ្ររបស់ចិន នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់...
ព្រុចសែល៖ លោកស្រី Kaja Kallas ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានឧ្យដឹងថា អនាគតរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុងសហភាពអឺរ៉ុប ខណៈដែលប្រទេសនេះកំពុងត្រៀម បើកកិច្ចចរចាចូលជាសមាជិកចំនួនពីរ ក្រុមបន្ថែមទៀតជាមួយប្លុកនេះ។ លោកស្រី Kallas បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុប នៅទីក្រុង Luxembourg។ លោកស្រីបានស្វាគមន៍ ចំពោះការអនុម័តច្បាប់ចាំបាច់នានារបស់អ៊ុយក្រែន នៅថ្ងៃដដែលនោះ ដែលបានបើកផ្លូវសម្រាប់ការចាប់ផ្តើមកិច្ចចរចាទាំងពីរក្រុមខាងលើនៅថ្ងៃអង្គារ។លោកស្រីបានលេីកឡេីងថា៖ «អនាគតរបស់អ៊ុយក្រែន...
ដូហា៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសកាលពីថ្ងៃចន្ទ អំពីការផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរទៅ និងមកពីទីក្រុង Riyadh និង Dammam របស់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការវាយប្រហារដោយក្រុមយេម៉ែនទៅលើព្រលានយន្តហោះនានារបស់អារ៉ាប៊ីសាអូឌីត។ ក្រុមហ៊ុនអាកាសចរណ៍នេះបានឧ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថ្មីមួយអំពីការធ្វើដំណើរថា៖ «ដោយសារស្ថានភាពបច្ចុប្បន្ន ជើងហោះហើរទៅ និងមកពីទីក្រុង Riyadh និង Dammam ត្រូវបានផ្អាកជាបណ្ដោះអាសន្ន»។ ក្រុមហ៊ុនក៏បានជំរុញឱ្យអ្នកដំណើរពិនិត្យមើលស្ថានភាពជើងហោះហើររបស់ពួកគេតាមរយៈគេហទំព័រផ្លូវការ...
អ៊ីស្តង់ប៊ុល៖ កិច្ចព្រមព្រៀងការពារជាតិរួមទីក្រុងមេក្កា ដែលបានចុះហត្ថលេខាដោយប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគី កំពុងប្រឈមមុខ នឹងការសាកល្បងដ៏សំខាន់មួយជាលើកដំបូង បន្ទាប់ពីមានការវាយប្រហារ ដ៏សាហាវមួយដោយក្រុមហ៊ូធី របស់ប្រទេសយេម៉ែន ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ។ ហេតុការណ៍នេះបានបង្កជាសំណួរថា តើតួកគីមានឆន្ទៈ និងលទ្ធភាពកម្រិតណា ដើម្បីការពារដៃគូរបស់ខ្លួន។ អ្នកវិភាគលើកឡើងថា ទីក្រុងអង់ការ៉ា (តួកគី) ទំនងជានឹងផ្តល់បច្ចេកវិទ្យាការពារជាតិដល់អារ៉ាប៊ីសាអូឌីត ជាជាងបញ្ជូនកងទ័ពប្រយុទ្ធ ដោយសារតួកគីចង់ជៀសវាងការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។ សម្ព័ន្ធភាពទីក្រុងមេក្កាបានប្រកាសកាលពីថ្ងៃទី...
បន្ទាយមានជ័យ៖ បន្ទាប់ពីបានបញ្ចប់ការជួបជុំគ្រួសារយ៉ាងរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះជូនដំណើរបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលកំពុងត្រៀមធ្វើដំណើរចាកចេញពីខេត្ត វិលត្រលប់ទៅបំពេញការងារ និងប្រកបអាជីវកម្មនៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តនានាវិញ។ កំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ លោកអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងច្បាស់ៗ និងទាមទារឱ្យអ្នកបើកបរគ្រប់រូបត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង...
ភ្នំពេញ ៖ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌចំនួន ៣ថ្ងៃ មានអ្នកស្លាប់ ២៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ និងរបួសកើន ៧១នាក់។ យោងតាមលិខិតរបស់ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា «មានគ្រោះថ្នាក់ចរាចរណ៍ សរុប ៣៤ករណី បណ្តាលឱ្យស្លាប់ ២៦នាក់ និងរបួស ១០១នាក់។ បើធៀបនឹងឆ្នាំ២០២៥ កន្លងទៅ...