ពោធិ៍សាត់ ÷ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ឱ្យបន្តធ្វើជាគំរូដ៏ល្អជានិច្ច ក្នុងការទុកដាក់សំរាម និងអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ ទោះបីជាអញ្ជើញទៅកាន់រាជធានី-ខេត្តផ្សេងៗ ឬទីសាធារណៈណាក៏ដោយ។ ការលើកឡើងបែបនេះ នៅចំណតផ្សារភួពុយ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ដែលវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយមកលេងស្រុកកំណើត...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីយប់ថ្ងៃចន្ទថា លោកមិនជឿថាប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់នោះទេ ដោយលោកបន្ថែមថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នឹងត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេជួយគាំទ្រទីក្រុងតេហេរ៉ង់។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth...
បរទេស៖ ប្រភពចំនួនបីដែលដឹងពីកិច្ចប្រជុំនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បេសកជនរបស់ប្រធានាធិបតី Donald Trump បានប្រាប់មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងអនុញ្ញាតឱ្យមានការនាំ ចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញរុស្ស៊ីឱ្យត្រឡប់មកតុចរចាវិញ បន្ទាប់ពីការប៉ុនប៉ងពីមុនៗក្នុងការចាប់ផ្តើមកិច្ចពិភាក្សាប្រកបដោយនិរន្តរភាពដើម្បីបញ្ចប់សង្គ្រាមបានបរាជ័យ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ប្រភពពីរក្នុងចំណោមប្រភពទាំងនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ហើយកំពុងឆ្ពោះទៅរកការធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលជិតមួយសប្តាហ៍ ខណៈដែលពាណិជ្ជករកំពុងវាយតម្លៃហានិភ័យ នៃការផ្គត់ផ្គង់ដែលបណ្តាលមកពីការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងពិចារណាអំពីលទ្ធភាពនៃការទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតបន្ថែមពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៣០ ដុល្លារ ឬ ១,២% មកនៅត្រឹម ១០៥,៣៥ ដុល្លារក្នុងមួយបារ៉ែល...
ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងនគរបាលស្រុកបានចុះជួយសម្រួលចរាចរណ៍លើផ្លូវជាតិលេខ៥ ក្នុងឱកាសប្រជាពលរដ្ឋធ្វើដំណើរវិលត្រឡប់ពីស្រុកកំណើតទៅកាន់កន្លែងបំពេញការងារវិញ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ។ ប្រតិបត្តិការនេះធ្វើឡើងនៅក្នុង ភូមិសាស្ត្រឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងជួយសម្រួល លំហូរចរាចរណ៍ កាត់បន្ថយការកកស្ទះ និងចូលរួមធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់កម្លាំងនគរបាលស្រុកក្រគរ ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ...
បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យវ័យ ១៧ឆ្នាំម្នាក់ ទៅកាន់សាលាដំបូង ខេត្តនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីប្រទូស្ដកេរខ្មាស ស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តលើក្មេងស្រីអាយុ ១៤ឆ្នាំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ...
ភ្នំពេញ ៖ រយៈពេល ១៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០២៦ គ្រោះអគ្គិភ័យកើតឡើងទូទាំងប្រទេស ចំនួន ១៩លើក ថយចុះចំនួន ១០លើក បើធៀបទៅឆ្នាំ២០២៥។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា «សូមបូកសរុបករណីគ្រោះអគ្គិភ័យទូទាំងប្រទេសរយៈពេល...
តូក្យូ៖ ទិន្នន័យដែលបានចេញផ្សាយបានបង្ហាញថា តម្លៃទំនិញលក់ដុំរបស់ប្រទេសជប៉ុនបានកើនឡើង ៦,៨% គិតត្រឹមខែកញ្ញា។ ទោះបីជាតួលេខនេះមានការថយ ចុះបន្តិចធៀបនឹងខែមុនក៏ដោយ ប៉ុន្តែវាបានបង្ហាញពីសម្ពាធ អតិផរណាដែលកំពុងបន្តកើនឡើង ដែលរក្សាក្តីរំពឹងរបស់ទីផ្សារថា ធនាគារកណ្តាលជប៉ុន (BOJ) អាចនឹងដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ សន្ទស្សន៍តម្លៃទំនិញសាជីវកម្ម (CGPI) បានកើនឡើង ៦,៨%...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហ៊ីវ សុវណ្ណ ដែលត្រូវជាឪពុកបង្កើតរបស់លោក ហ៊ីវ បញ្ញាវុឌ្ឍ អនុប្រធានតំបន់ប៊ូសាន នៃប្រទេសកូរ៉េ បានទទួលមរណភាព...
ស៊ីដនី៖ ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell បានចេញមុខរិះគន់យ៉ាងខ្លាំង ចំពោះផែនការរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលតម្រូវឱ្យក្រុមហ៊ុនផលិត ឧស្ម័នធម្មជាតិរាវ (LNG) រក្សាទុកមួយផ្នែក នៃផលិតផល របស់ខ្លួនសម្រាប់ ការប្រើប្រាស់ក្នុងស្រុក។ ក្រុមហ៊ុនបានហៅចំណាត់ការនេះថាប្រៀបបាននឹង “ការប្រើញញួរធំទៅវាយបំបែកគ្រាប់តូច” ខណៈដែលទីផ្សារបច្ចុប្បន្នកំពុងមានដំណើរការល្អស្រាប់ទៅហើយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងដាក់ស្នើសេចក្តីព្រាងច្បាប់នេះទៅកាន់សភាក្នុងសប្តាហ៍នេះ...