ភ្នំពេញ ៖ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនបុរសម្នាក់ ដែលផ្ទុះអាវុធបណ្តាលឲ្យរងរបួសកូនប្រុសខ្លួនឯង នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីផ្ទុះអាវុធនេះ កើតឡើងនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង២០...
តំណាងកម្ពុជានៅUN ជំរុញ UNHCR ជួយឱ្យជនភៀសសឹក ជាង២ម៉ឺននាក់ ឆាប់វិលទៅលំនៅឋាន សម្តេចតេជោ ៖ សម្តេច គុយ សុផល ជាអ្នកដឹកនាំពោរពេញ ដោយទេពកោសល្យ អាជ្ញាធរ នឹងរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពី ផ្លូវថ្នល់ ចាប់ពីថ្ងៃទី២៣ តុលា តទៅ សម្តេចធិបតី គាំទ្រចំពោះការចូលរួមផ្តល់គំនិត...
ពោធិ៍សាត់÷នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំស្វាយដូនកែវ ស្រុកបាកាន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់។ តាមទិន្នន័យបឋម ទឹកជំនន់បានប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៤៧គ្រួសារ ក្នុង ៨ភូមិ និងធ្វើឱ្យខូចខាតស្រែស្រូវជាង ៤០០ហិកតា។ ក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានសម្តែងការសោកស្តាយចំពោះការខូចខាត...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការផ្សព្វផ្សាយ ឬការអូសទាញជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី ជាពិសេសការសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ និងប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារជាមុន ដើម្បីចៀសវាងការចាញ់បោកពីជនខិលខូច។ យោងតាមសេចក្តីជូនដំណឹងដដែល គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនៅឡើយទេ។ ក្រសួងបានអំពាវនាវដល់សាធារណជនកុំឱ្យជឿតាមការឃោសនា ឬការអូសទាញពីសំណាក់បុគ្គល ឬក្រុមណាមួយ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ស៊ីលខឹ រើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បន្ទាប់ពីលោកស្រីទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ គឺដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងវិស័យការងារ សន្តិសុខសង្គម...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៦ បញ្ចប់ដោយភាពជោគជ័យ ក្នុងគោលដៅការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង៣ប្រទេស។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៤ តុលា នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថា «លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព៣ប្រទេស...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្ឃឹមថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងពីរ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់...
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២៦នាក់ និងរងរបួសធ្ងន់ស្រាល១០១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ គឺមានការកើនឡើង១៤ករណី ចំនួនអ្នកស្លាប់កើនឡើង១៦នាក់ និងអ្នករបួសកើនឡើង ៧១នាក់។ មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ រួមមាន...
បរទេស៖ ការនាំចេញទូរស័ព្ទដៃ និងគ្រឿងបន្លាស់របស់ប្រទេសវៀតណាម បានកើនឡើង ២០ ភាគរយធៀបនឹងឆ្នាំមុន ដល់ជិត ៥១,៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដោយប្រទេសចិន សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ មានចំណែកជាងពាក់កណ្តាលនៃចំនួនសរុប។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា...
ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអមដំណើរ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ចុះពិនិត្យ និងវាយតម្លៃផ្ទាល់ អំពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ព្រមទាំងរៀបចំផែនការអន្តរាគមន៍ផ្តល់ស្បៀងជួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ៗខាងមុខ។...