បរទេស៖ តម្លៃប្រេងបានកើនឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីនាវាចំនួនពីរគ្រឿង ត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ហើយមន្ត្រីអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេកំពុងដាក់ ឱ្យប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅលើនាវាទាំងឡាយ ខណៈដែលទីក្រុងតេអេរ៉ង់ ព្យាយាមរក្សាតម្លៃប្រេង ឱ្យនៅកម្រិតខ្ពស់ និងជះឥទ្ធិពលលើការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា...
ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ដ៏រន្ធត់ និងគួរឱ្យសោកស្ដាយមួយបានកើតឡើង បន្ទាប់ពីសត្វដំរីព្រៃចំនួន ៥ ទៅ ៦ ក្បាល បានស្ទុះចូលព្រួតគ្នាបុករំលំ និងជាន់កម្ទេចរោងសម្រាកបណ្ដោះអាសន្ន របស់អ្នកភូមិ បណ្ដាលឱ្យក្មេងប្រុសអាយុ ១១ឆ្នាំ ម្នាក់បាត់បង់ជីវិត និងម្ដាយបង្កើតរងរបួសធ្ងន់ធ្ងរ ពេលកំពុងដេកលក់ ក្នុងពេលយប់ជ្រៅ។ ហេតុការណ៍ដ៏ក្រៀមក្រំនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ២០ និង...
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦នេះ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យហូរច្រោះខ្សែផ្លូវ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ ខ្សែទី១៖ ឈ្មោះផ្លូវ ផ្សារត្រាច...
ពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺ ដែលត្រូវបានជម្លៀសចេញ ពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ទៅស្នាក់នៅបណ្តោះអាសន្ន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ព្រមទាំងចុះពិនិត្យស្ថានភាពជាក់ស្តែង និងការខូចខាតនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជន់លិច ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ...
ហុងកុង ៖ ទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងបន្តិចនៅថ្ងៃពុធនេះ ខណៈភាគហ៊ុនដែលទាក់ទង នឹងបញ្ញាសិប្បនិម្មិត (AI) បានធូរស្បើយឡើងវិញ បន្ទាប់ពីការលក់ចេញយ៉ាងគំហុក ។ ទោះជាយ៉ាងណា កំណើននេះត្រូវបានរារាំង ដោយសារតម្លៃប្រេងឡើងថ្លៃ និងការប្រុងប្រយ័ត្ន មុនពេលការចេញផ្សាយទិន្នន័យ អតិផរណារបស់សហរដ្ឋអាមេរិក នៅពេលក្រោយនៃថ្ងៃដដែលនេះ។ ក្នុងចំណោមក្រុមហ៊ុននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ AI ក្រុមហ៊ុនផលិតបន្ទះឈីប Samsung Electronics និង...
បរទេស ៖ អតីតមន្ត្រីយោធាអ៊ុយក្រែនម្នាក់ បានឡើងសវនាការ កាត់ទោសនៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធនេះ ក្រោមការចោទប្រកាន់ ពីបទរៀបចំប្រតិបត្តិការសម្ងាត់បំផ្ទុះ បំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលបានកាត់ផ្តាច់អឺរ៉ុបខាងលិច ពីប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់រុស្ស៊ី នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ជនសង្ស័យដែលត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមឈ្មោះ...
បរទេស៖ នាវិកចំនួន ១១ នាក់ បានបាត់ខ្លួននៅលំហសមុទ្រ កាលពីថ្ងៃអង្គារ បន្ទាប់ពីនាវាមួយគ្រឿង ត្រូវបានពន្លិចដោយការវាយប្រហារ ពីយន្តហោះគ្មានអ្នកបើកបរ (ដ្រូន) នៅក្បែរឆ្នេរសមុទ្រប្រទេសប៊ុលហ្គារី ដែលនេះអាចជាការលិចនាវាដឹកទំនិញ បណ្តាលឱ្យមានមនុស្សស្លាប់ជាលើកទីពីរ នៅក្នុងតំបន់នេះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ។ ហេតុការណ៍នេះ បានជំរុញឱ្យរដ្ឋាភិបាលប៊ុលហ្គារី កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសខ្លួន មកសាកសួរភ្លាមៗ នេះបើយោងតាមចេះផ្សាយ ពីសារព័ត៌មាន...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក Lee Ki-hyung អភិបាលក្រុងគីមផូ បានផ្លាស់យោបល់អំពីការពង្រឹង កិច្ចគាំពារដល់សុខមាលភាព របស់សហគមន៍ខ្មែររស់នៅ និងបម្រើការងារក្នុងតំបន់គីមផូ ។ ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងាររវាងលោក ឃួន ផុនរតនៈ និងលោក Lee Ki-hyung...