បរទេស៖ នៅថ្ងៃអង្គារ តុលាការចិនមួយបានកាត់ទោសប្រហារជីវិត សមាជិកបីនាក់នៃក្រុមឧក្រិដ្ឋជនមួយក្រុម ដោយសារពួកគេបានដំណើរ ការបណ្តាញមជ្ឈមណ្ឌលបោកប្រាស់ ដ៏ឃោរឃៅនៅក្នុងតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន ខណៈដែលសមាជិកជាច្រើននាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ យោងតាមសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីបង្ក្រាបលើបណ្តាញឧក្រិដ្ឋកម្មដ៏ធំធេងមួយ ដែលបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបោកប្រាស់ប្រាក់រាប់ពាន់លានដុល្លារពីប្រជាជន។ អ្នកដែលធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិតទាំងនោះ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការបញ្ជាក់ពីថ្នាក់ដឹកនាំក្នុងវិស័យនេះ បានឱ្យដឹងថា ក្រុមហេកឃ័រ (hackers) បានធ្វើការបញ្ជាពីចម្ងាយ ដើម្បីបង្កើនកម្ដៅនៅក្នុងទូរទឹកកកទៅលើផ្សារទំនើប រាប់រយផ្សារនៅទូទាំងប្រទេសបារាំង ដែលបណ្តាលឱ្យខូចខាតអាហារស្រស់ និងអាហារកកអស់ជាច្រើនតោន។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំនេះ បានធ្វើឱ្យអាជីវករលក់រាយប្រឈមនឹងការខាតបង់ទឹកប្រាក់រាប់លានអឺរ៉ូ ហើយហាងមួយចំនួន ត្រូវបានបង្ខំឱ្យបិទទ្វារជាបណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា យោងតាមកាសែត...
បរទេស៖ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យចំនួន ៣៩នាក់ និងរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ៥០០លានបាត នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនៅតាមខេត្តចំនួន ១១ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើករណីឆបោកការវិនិយោគតាមអ៊ីនធឺណិត និងបណ្តាញលាងលុយឆ្លងដែន។ យោងតាមសារព័ត៌មាន The Thaiger ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា ប្រតិបត្តិការនេះត្រូវបានប្រកាសកាលពីម្សិលមិញ ថ្ងៃទី១៣ ខែតុលា ដោយផ្តោតលើទីតាំងចំនួន ២៧ បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានរកឃើញប្រតិបត្តិការហិរញ្ញវត្ថុ...
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រព៤ជ៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ លោក លោកស្រី ដែលជាប្រធាននៃអនុក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, អនុក្រុមការងារពង្រឹងការងារអធិការកិច្ច...
ភ្នំពេញ ៖ ក្នុងឱកាស នៃការប្រារព្ធគម្រប់ខួប១៤ឆ្នាំនៃការសោយទិវង្គត ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរំលឹកពីស្នាព្រះហត្ថជាច្រើនរបស់ «ព្រះបរមរតនកោដ្ឋ» ។ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ១៤ តុលានេះ...
កំពង់ស្ពឺ៖ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ នៅវេលាម៉ោង១៣.០០នាទី នារសៀលថ្ងៃទី៩ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត...
ភ្នំពេញ៖ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AMAZFIT RECHARGE RUN 2026 កំពុងឈានដល់ដំណាក់កាលចុងក្រោយហើយ! នៅសល់តែ 50 សំបុត្រទៀតប៉ុណ្ណោះ មុនពេលបិទការចុះឈ្មោះ។ Amazfit Cambodia សូមអញ្ជើញអ្នកស្រឡាញ់ការរត់ និងអ្នកដែលចង់ចូលរួមសកម្មភាពសប្បុរសធម៌ទាំងអស់ ប្រញាប់ចុះឈ្មោះ ដើម្បីកុំឱ្យខកខានឱកាសពិសេសនេះ។ ព្រឹត្តិការណ៍រត់ប្រណាំងលើកដំបូងរបស់ Amazfit Cambodia នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី...
ក្នុងពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម–កម្ពុជា ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone រួមជាមួយបណ្តាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធក្រុមហ៊ុន Viettel បាននាំយកដំណោះស្រាយបច្ចេកវិទ្យាជាច្រើនមកដាក់តាំងបង្ហាញ ដែលគ្របដណ្តប់លើវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុឌីជីថល បញ្ញាសិប្បនិម្មិត (AI) ភស្តុភារកម្ម និងទីក្រុងឆ្លាតវៃ ដើម្បីបើកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តបច្ចេកវិទ្យានៅកម្ពុជា។ ពិព័រណ៍ VIDEX...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងប្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥។ តាមរយៈសេចក្ដីសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក...
បរទេស៖ លោក Aleksandr Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា សហភាពអឺរ៉ុបបានចំណាយប្រាក់ជាង ៣២០ ពាន់លានដុល្លារលើថាមពល របស់រុស្ស៊ី ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានកើនឡើងខ្លាំងនៅឆ្នាំ ២០២២ ទោះបីជាមានការដាក់ទណ្ឌកម្ម យ៉ាងទូលំទូលាយក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីយ៉ាងខ្លាំង ហើយបានប្តេជ្ញាឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលពីរុស្ស៊ីទាំងស្រុងនៅត្រឹមឆ្នាំ...