គែរ/ឌូបៃ ៖ រដ្ឋាភិបាល បានប្រកាសថា ក្រុមហ៊ូទី របស់ប្រទេសយេម៉ែន បានបាញ់មីស៊ីលស្រោចលើ បរិវេណវិមានប្រធានាធិបតី ក្នុងទីក្រុង Aden ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។ ហេតុការណ៍នេះកើតឡើងស្របពេលដែល កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត...
ញូវយ៉ក ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក បានប្រកាសថា អ្នកទាំងពីរមិនមានកំហុសនោះទេ ចំពោះការចោទប្រកាន់ថ្មីរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអំពើទារុណកម្ម។ ប្តីប្រពន្ធទាំងពីររូបនេះ ត្រូវបាននាំខ្លួនទៅកាន់តុលាការ សហព័ន្ធមួយក្នុងតំបន់ Manhattan ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ដែលត្រូវបានកែសម្រួលថ្មី។ ការចោទប្រកាន់នេះបានចោទអ្នកទាំងពីរថា បានត្រួតត្រា ប្រព័ន្ធដ៏ឃោរឃៅមួយ ដែលបានប្រព្រឹត្តអំពើទារុណកម្ម លើជនរងគ្រោះ...
ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានជួបជុំគ្នានៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ ដែលផ្តោតលើភាពអាចប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច តម្លៃថាមពលខ្ពស់ និងថវិការយៈពេលវែង បន្ទាប់របស់សហភាពអឺរ៉ុប។ ថ្ងៃដំបូងនៃកិច្ចប្រជុំបាន បញ្ចប់ទៅដោយមានភាពខុសគ្នានៃទស្សនៈ ហើយសន្និសីទសារព័ត៌មាន ដែលបានគ្រោងទុកក៏ត្រូវបានលុបចោលផងដែរ។ យោងតាមរបៀបវារៈរបស់ក្រុមប្រឹក្សាអឺរ៉ុប បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចគឺជាប្រធានបទសំខាន់បំផុត។ មេដឹកនាំសហភាពអឺរ៉ុប ត្រូវបានរំពឹងថា នឹងផ្តល់ការណែនាំដល់គណៈកម្មការអឺរ៉ុប អំពីវិធានការរយៈពេលខ្លី ដែលមានគោលដៅច្បាស់លាស់...
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងថា បច្ចុប្បន្ននេះ ថាមពលកកើតឡើងវិញ មានចំណែកជាង ១ ភាគ ៥ នៃការផលិតអគ្គិសនី នៅក្នុងប្រទេសគុយបា ខណៈដែលប្រទេសនេះ កំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការរឹតត្បិត លើប្រេងឥន្ធនៈពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X លោក Rodriguez...
ដាកា៖ ប្រទេសបង់ក្លាដែសបានជាប់ចំណាត់ថ្នាក់ទី ៨៤ នៅក្នុងសន្ទស្សន៍ភាពអត់ឃ្លានសកល ឆ្នាំ ២០២៦ ដោយទទួលបានពិន្ទុ ១៩.២ ដែលចាត់ទុកប្រទេសនេះ ស្ថិតក្នុងកម្រិតភាពអត់ឃ្លាន «មធ្យម»។ សន្ទស្សន៍ Global Hunger Index ឆ្នាំ ២០២៦ បានដាក់ប្រទេសបង់ក្លាដែសនៅចំណាត់ថ្នាក់ទី ៨៤ ក្នុងចំណោមប្រទេសចំនួន ១២២ ដោយបានពណ៌នាអំពីវឌ្ឍនភាពរយៈពេលវែងរបស់ប្រទេសនេះថាជា...
ញូវយ៉ក/វ៉ាស៊ីនតោន ៖ បទបញ្ជាក្នុងការដាក់កម្រិត លើប្រព័ន្ធផ្កាយរណប ដែលអ៊ុយក្រែនប្រើប្រាស់ សម្រាប់ការទំនាក់ទំនង ក្នុងសមរភូមិ និងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (Drone) គឺចេញពីសេតវិមាន (White House) នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកពីររូប និងមន្ត្រីលោកខាងលិចម្នាក់ដែលបានដឹងពីបញ្ហានេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។មន្ត្រីទាំងនោះបានបញ្ជាក់ថា ថ្នាក់ដឹកនាំនៅក្រសួងការពារជាតិ សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា នៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ដោយសន្តិវិធីជាមួយភាគីថៃ។ ការថ្លែងប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព...
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បានរៀបចំកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទស្តីពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាជីវកម្ម ដោយមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យា និងតំណាងមកពីបណ្តាក្រុមហ៊ុន អាជីវកម្ម និងធនាគារនានានៅកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយ លោក អ៊ុក ជីបផល អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន...
ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវ ឱ្យមានការផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងអភិវឌ្ឍ ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់ ខណៈមន្ត្រីអាស៊ាន បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងកិច្ចប្រជុំលើកទី៩០ នៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI-90) នៅទីក្រុងដាណាំង ប្រទេសវៀតណាម នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦...
ខេត្តព្រះវិហារ ៖ ក្រុមការងារអន្តរស្ថាប័នថ្នាក់ស្រុក រួមជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវបន្ទាប់ពីមានហេតុការណ៍សត្វដំរីព្រៃចូលមកបំផ្លិចបំផ្លាញដំណាំ និងវាយប្រហារលើប្រជាពលរដ្ឋ បណ្តាលឱ្យមានគ្រោះថ្នាក់អាយុជីវិត និងរបួសធ្ងន់-ស្រាល ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។ យោងតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក លុក គឹមលាន អភិបាលរងស្រុកគូលែន បានដឹកនាំក្រុមការងារស្រុកចំនួន...