មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិនដែលចូលរួមមហាសន្និបាត សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនារសៀលថ្ងៃទី៦ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញសួរសុខទុក្ខតំណាងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគម Jiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រ និងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិនដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៤នៃ មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ និងចូលរួមកិច្ចប្រជុំរួម ដើម្បីស្តាប់មតិយោបល់និងសំណើរបស់សមាជិកសភា។ បន្ទាប់ពីស្តាប់ការបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នា លោក...
ខេត្តសៀមរាប៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ សូមជម្រាបជូនបងប្អូនសាធារណៈជនក្នុងខេត្តសៀមរាប អំពីការលក់ប្រេងក្នុងតម្លៃធម្មតា របស់ស្ថានីយ៍ប្រេងឥន្ទនៈ ដែលក្រសួងបានកំណត់។ ជាពិសេសគឺមានស្តុកគ្រប់គ្រាន់ សូមបងប្អូនកុំមានការបារម្ភ ឬទិញយកទៅស្តុកទុកដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ភាពប្រក្រតីនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេង។ ស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមបណ្ដាក្រុមហ៊ុនខាងក្រោម លក់តម្លៃត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ស្ថានីយ៍ក្រុមហ៊ុនតេលា ស្ថានីយ៍ក្រុមហ៊ុនតូតាល់ ស្ថានីយ៍ក្រុមហ៊ុនកាលតិច ស្ថានីយ៍ក្រុមហ៊ុនស៊ូគីមិច ស្ថានីយ៍ក្រុមហ៊ុន សាវីមិច។ ដូច្នេះហើយស្ថានីយ៍មួយចំនួនដែលបានដឹងពីព័ត៌មានទាំងអស់នេះ...
ឧត្ដរមានជ័យ៖ ផ្ទះចំនួន២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹក ដែលរងការហ៊ុមព័ទ្ធ ដោយកងទ័ពថៃក្នុងខេត្តឧត្ដរមានជ័យ។ តាមរយៈសំណេរអមដោយរូបភាពជាច្រើនសន្លឹក លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា «ការខិតខំយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ»។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាធំ នៅថ្ងៃទី០៧ ខែមីនា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅខែមីនានេះ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព សរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូនក្មេងទំនើង ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ក្នុង២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ការបង្រ្កាបករណីទាំង២រួមមាន ៖ -កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី២...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋចំនួន ៤៦.៣៩៤នាក់ទៀត (ស្ត្រី២៤.៣២៦នាក់ និងកុមារ ១៥.៣៥៨នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្ដីប្រកាសសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦...
បរទេស៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារដ៏ធំមួយ នៅចំកណ្តាលទីក្រុងតេហេរ៉ង់ កាលពីព្រឹកថ្ងៃសុក្រ ដោយកំណត់គោលដៅលើលេណដ្ឋាន ក្រោមដីមួយដែលសាងសង់ នៅក្រោមបរិវេណថ្នាក់ដឹកនាំកំពូលរបស់មេដឹកនាំកំពូលអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា កងទ័ពអាកាសអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងប្រហែល ៥០ គ្រឿងបានចូលរួមក្នុងប្រតិបត្តិការនេះ ដឹកនាំដោយចារកម្មច្បាស់លាស់ពីចារកម្មយោធាអ៊ីស្រាអែល និងសម្របសម្រួលជាមួយ Mossad។ គោលដៅគឺលេណដ្ឋានក្រោមដីដែលសាងសង់សម្រាប់ មេដឹកនាំកំពូលអ៊ីរ៉ង់...
បរទេស៖ ក្រសួងថាមពល របស់ប្រទេស ហ្វីលីពីន បានពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ អំពីវិធានការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការកើនឡើងនៃតម្លៃប្រេងដោយសារតែវិបត្តិអ៊ីរ៉ង់ រួមទាំងការដំឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ការកាត់បន្ថយពន្ធលើការប្រើប្រាស់ និងធ្វើការបួនថ្ងៃក្នុងមួយសប្តាហ៍។យោងតាមសារព័ត៌មាន ABS CBN ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា លោកស្រី Sharon Garin រដ្ឋមន្ត្រីក្រសួងថាមពលបាននិយាយថា ក្រុមហ៊ុនប្រេងក្នុងស្រុកបានធានា ចំពោះរដ្ឋាភិបាលថា...
បរទេស៖ តម្រូវការប្រេងឥន្ធនៈ កើនឡើងនៅក្នុងប្រទេសវៀតណាម កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង លើអ្នកលក់រាយក្នុងស្រុកដើម្បីធានាការផ្គត់ផ្គង់ ដោយការលក់កើនឡើងលឿនជាង ក្នុងអំឡុងពេលនៃការរំខានឆ្នាំ ២០២២ ដែលទាក់ទងនឹងជម្លោះ រុស្ស៊ី-អ៊ុយក្រែន នៅពេលនោះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនប្រេង PetroVietnam (PVOIL) បាននិយាយថា ការលក់ប្រេងឥន្ធនៈលក់រាយនៅស្ថានីយ៍ប្រេងឥន្ធនៈប្រហែល...
បរទេស៖ រុស្ស៊ីបានចូលរួម ក្នុងសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ទោះបីជាដោយប្រយោលក៏ដោយ។ យោងតាមរបាយការណ៍ របស់កាសែត Washington Post គឺរុស្ស៊ីកំពុងផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់សម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួនគឺអ៊ីរ៉ង់ ដើម្បីជួយវាយប្រហារនាវាចម្បាំង និងយន្តហោះ របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា វិសាលភាពនៃការគាំទ្ររបស់រុស្ស៊ី ចំពោះអ៊ីរ៉ង់មិនទាន់ច្បាស់លាស់ទាំងស្រុងនោះទេ ប៉ុន្តែសមត្ថភាពរបស់យោធាអ៊ីរ៉ង់...