ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារទៅម្ចាស់អាជីវកម្មប្រេងឥន្ទនៈ នៅតាមបណ្តាការ៉ាស់កុំតម្លើងតម្លៃប្រេង និងណែនាំឱ្យមន្រ្តីជំនាញ ត្រូវតាមដានឱ្យបានខ្លាំងបំផុត ខណៈកំពុងផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេងនៅទូទាំងពិភពលោក៕
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដើម្បីជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គ.ជ.ប តែងតែបានយកចិត្តទុកដាក់ លើកទឹកចិត្តក៏ដូចជាផ្តល់តម្លៃនារីស្មើភាព ដូចបុរសស្របតាមសមត្ថភាព ចំណេះដឹង ជំនាញ អតីតភាព និងគុណវុឌ្ឍិ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្តេជ្ញាបោសសំអាត និងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ (Scams Online)ឱ្យបានស្អាតចេញពីកម្ពុជា ។ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សម្រាប់ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅឆ្នាំ២០២៦នេះ នឹងបន្តជាកំលាំងចលករដ៏សំខាន់ ដើម្បីឈានបន្តទៅប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន...
បរទេស៖ វិមានក្រឹមឡាំងបានបញ្ជាក់ថា អ៊ីរ៉ង់មិនបានស្នើសុំជាផ្លូវការ សម្រាប់ការផ្គត់ផ្គង់អាវុធ ជំនួយយោធា ឬជំនួយសម្ភារៈផ្សេងទៀតពីរុស្ស៊ីនោះទេ ទោះបីជាមានភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ាដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ។ យោងតាមសារព័ត៌មាន The Whistler ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានជាប្រចាំជាមួយអ្នកយកព័ត៌មាន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង នគរបាលជាតិជានារីទាំងអស់ បានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ដោយទឹកចិត្តអង់អាចក្លាហាន ឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីរយៈពេលពីរថ្ងៃ។ ពិធីបើកសន្និបាត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី ៥ ខែមីនាថា អ៊ុយក្រែននឹងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវ «ធនធានចាំបាច់» ដើម្បីជួយទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់ ខណៈដែលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានចូលដល់ថ្ងៃទីប្រាំមួយ។ យោងតាមសារព័ត៌មាន The Kyiv Independent ចេញផ្សាយ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបង្ហាញការជឿជាក់ថា គម្រោងជំនួយអគារ មិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិកំពុងដំណើរការសាងសង់ នឹងក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម មេត្តា និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-កូរ៉េ ដោយមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលជីវិតកុមារជាច្រើន នឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្ស ជាច្រើននឹងត្រូវបានបង្កើតឡើង។ ក្នុងឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់...