បរទេស៖ ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះកំពុង «ចូលរួមយ៉ាងសកម្ម» ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅព្រឹកថ្ងៃសុក្រ ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើ នៃសង្គ្រាមអ៊ីរ៉ង់ ត្រូវបានប្រឈមម្តងទៀត ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានណែនាំប្រជាជនកុំឱ្យចូលទៅជិត ថតរូប ឬប៉ះ «កម្ទេចកម្ទី ឬបំណែកណាមួយដែលបានធ្លាក់ជាលទ្ធផលនៃការស្ទាក់ចាប់តាមអាកាសដោយជោគជ័យ»។...
ខេត្តព្រះវិហារ ៖ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏តានតឹងមួយ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង ដែលត្រូវបានគេសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងកូនប្រុសរបស់ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។ សកម្មភាពបង្ក្រាប និងវត្ថុតាងនៅហ្នឹងកន្លែងក្រុមការងារដឹកនាំដោយ លោក នង វុទ្ធា អនុប្រធានការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក រួមជាមួយមន្ត្រីឧទ្យានុរក្ស ចំនួន៥ រូប បានធ្វើការល្បាតដល់ចំណុចភ្នំកី (និយាមកា ៤៤៥៦៥៣-១៥០១២១៧)...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans បានចូលរួមជាមួយគណៈប្រតិភូការទូតក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រាសាទព្រះវិហារ ដែលរៀបចំឡើង ដោយក្រសួងការបរទេស និងព្រឹទ្ធសភាកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ នូវការខូចខាត ដែលបង្កឡើងដោយជម្លោះព្រំដែន នាពេលថ្មីៗនេះ ។ សហភាពអឺរ៉ុប បានអំពាវនាវជាបន្តបន្ទាប់ ឱ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕
ភ្នំពេញ ៖ ប្រធានពននាគារ ខេត្តព្រះសីហនុ ឧត្តមអគ្គានុរក្ស.២ ម៉ី ខឿន បានថ្លែងអះអាងថា ពុំមានករណីបៀតបៀនផ្លូវភេទ ទៅលើអ្នកជាប់ពន្ធនាគារ ទាំងស្រីទាំងប្រុសទេ ។ ការថ្លែងអះអាងបែបនេះ បន្ទាប់ពីមានអ្នកទោសជាជនចិនតៃវ៉ាន់ បាននិយាយកាលពីពេលថ្មីៗនេះថា មានមន្រ្តីពន្ធនាគារ ខេត្តព្រះសីហនុ បានបំពានផ្លូវភេទលើរូបលោក និងមានគ្នីគ្នាជាង៣០នាក់ បាននាំគ្នាមើលសកម្មភាពអសីលធម៌បែបនេះ ដែលធ្វើឱ្យរូបលោក មានភាពអាម៉ាស់ជាខ្លាំង...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវឧបត្ថម្ភថវិកា 5,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
ភ្នំពេញ៖ នាពេលថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបញ្ចប់ការសិក្សាជាការស្ទង់មតិជាសាធារណៈ ឆ្នាំ២០២៥ ជុំវិញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងពីការយល់ឃើញរបស់ប្រជាជនកម្ពុជាលើកិច្ចសហ- ប្រតិបត្តិការពហុវិមាត្រកម្ពុជា-ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការស្ទង់មតិនេះបានធ្វើពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ដោយប្រើប្រាស់វេទិកាកម្រងសំណួរ តាមប្រព័ន្ធអនឡាញ និងការ សម្ភាសន៍ផ្ទាល់មាត់ ការស្ទង់មតិនេះ មានទម្រង់ជាកម្រងសំណួររួមមានសំណួរជាពហុជ្រើសរើស សំណួររើសយកមួយ និងសំណួរបើកចំហរ...
ភ្នំពេញ ៖ ជំនួបត្រីភាគីរវាងកម្ពុជា មេដឹកនាំហ្វីលីពីន កម្ពុជា និងថៃ ក្នុងទឹកដីទីក្រុងសេប៊ូ នៃប្រទេសហ្វីលីពីន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រ នយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញការយល់ឃើញថា អាចជាសញ្ញាវិជ្ជមានដ៏ល្អ សម្រាប់ភាគីកម្ពុជា-ថៃ ក្នុងការឈានឆ្ពោះទៅរកដំណោះស្រាយ លើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលបានអូសបន្លាយជាងមួយឆ្នាំ ។ កាលពីល្ងាចថ្ងៃទី៧...
ភ្នំពេញ ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី១២ ឧសភា ខាងមុខ ដើម្បីបើកសម័យប្រជុំវិសាមញ្ញ អនុម័តច្បាប់ “កាតព្វកិច្ចយោធា” និងការធានាទូទាត់ថាមពលអគ្គិសនី ។ ការកំណត់សម័យប្រជុំនេះ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បើកកិច្ចប្រជុំ។ មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះ អន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ជាមួយតំណាងរាជរដ្ឋាភិបាល។...
ភ្នំពេញ ៖ កម្ពុជាបានប្រារព្ធពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំ របស់ប្រធានបេសកកម្ម (HOM) ប្រចាំកម្ពុជា ពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ម៉ាឡេស៊ី ដែលបានបញ្ចប់អាណត្តិ ជូនទៅឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN...
ឧត្តរមានជ័យ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៨ និងទី៩ ខែឧសភា...