ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា អ្នកម្តាយ មានគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល និងគុណធ្ងន់មហិមា មិនមានអ្វីអាចប្រៀបផ្ទឹមបាន ។ ក្នុងព្រះរាជសារ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា មាតាគ្រប់រូបបានខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ។ សូមរំលឹកថា តបតាមការអញ្ជើញរបស់...
ភ្នំពេញ ៖ មហាគ្រួសារវិស័យទេសចរណ៍ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ហួត ហាក់ បានរៀបចំកម្មវិធីបរិច្ចាគឈាម និងបាននាំយកអំណោយសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរ ខួបទី ១៦៣ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារសាជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយបានកំណត់យកគោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់។ យោធាអាមេរិកបានព្យាយាមលប់ចោលការគម្រាមកំហែងទាំងឡាយ និងបានកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារ លើកងកម្លាំងសហរដ្ឋអាមេរិក រួមមាន ទីតាំងបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទីតាំងបញ្ជាការ និងត្រួតពិនិត្យ ទីតាំងស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍។ បញ្ជាដែលបានធ្វើឡើងដោយក្រុមប្រចាំការក្នុងតំបន់CENTCOM បាននិយាយថា គ្មានទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកត្រូវបានវាយប្រហារទេ ដោយបន្ថែមថាខ្លួនមិនស្វែងរកការវាយប្រហារលើសពីនោះទេ។ ជាការឆ្លើយតបទីក្រុងតេហរ៉ង់បានចោទប្រកាន់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Mohammad Ishaq Dar បានសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់នាពេលថ្មីៗនេះ និងកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលមានការព្រួយបារម្ភទៅវិញទៅមក ហើយបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃ ការបន្តទំនាក់ទំនងការទូតរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ និង លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី វៀតណាម...
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានប្ដេជ្ញាបន្តជំរុញសន្ទុះ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ។ ជាកិច្ចចាប់ផ្ដើម, លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសបញ្ជាក់ថា...
បរទេស ៖ វិស័យអាកាសចរណ៍អឺរ៉ុប កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត ចាប់តាំងពីជំងឺរាតត្បាតឆ្នាំ ២០២០ ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបន្ត គឺបានជំរុញឱ្យតម្លៃប្រេង ឥន្ធនៈយន្តហោះឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលច្រើនឆ្នាំ និងបង្ខំឱ្យក្រុមហ៊ុន អាកាសចរណ៍ធំៗផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា នៅក្នុងរបាយការណ៍ ប្រាក់ចំណូលត្រីមាសទីមួយរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃពុធ ក្រុមហ៊ុនអាកាសចរណ៍ជាតិអាល្លឺម៉ង់...
បរទេស៖ ប៉ូលីសម៉ាឡេស៊ីបានបង្ក្រាបមូលដ្ឋាន នៃក្រុមបោកប្រាស់ និងបានឃុំខ្លួនបុគ្គលជាង ២.២០០ នាក់ដែលសង្ស័យថា ពាក់ព័ន្ធនឹងការបោកប្រាស់ រួមទាំងជនជាតិជប៉ុន ៥ នាក់ផងដែរ។យោងតាមសារព័ត៌មាន NHK ចេញផ្សាយកាលពីថ្ងៃទី៦ ខែឩសភា ឆ្នាំ២០២៦ថា ប៉ូលីសបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ពួកគេបានឆ្មក់ចូលមូលដ្ឋាននៃក្រុមឧក្រិដ្ឋជន ដែលត្រូវបានចោទប្រកាន់នៅទូទាំង ប្រទេសម៉ាឡេស៊ីចាប់ពីខែមករាដល់ខែមេសា និងបានឃុំខ្លួនបុគ្គលសរុបចំនួន ២.២៥១ នាក់ ដែលត្រូវបានគេជឿថាពាក់ព័ន្ធនឹង សកម្មភាពបោកប្រាស់។ក្នុងការបង្ក្រាបរវាងចុងខែមករា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...