ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃវឌ្ឍនភាពការងារការចាក់ដី នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ (ចាប់ពីចំណុចស្ពានថ្មថ្មី ត្រើយខាងកើត រហូតទៅដល់ស្ពានថ្មចាស់)។ ការចុះពិនិត្យដោយផ្ទាល់នេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រេចបាន និងជំរុញឱ្យការដ្ឋានដំណើរការទៅតាមផែនការពង្រឹងគុណភាពណែនាំ ឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង លើកកម្ពស់សោភ័ណភាពប្រែក្លាយតំបន់មាត់ស្ទឹងឱ្យទៅជាកន្លែងទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និងសម្រាកកម្សាន្ត។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ រួមនិងក្រុមការងារ បានអញ្ជើញសំណេះសំណាល និងនាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅភូមិក្តុយ ក្នុងឃុំស្តើងជ័យ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់ បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ។ ការលើកឡើងខាងលើនេះរបស់ លោក...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំ គ.ជ.ប សៀវភៅណែនាំឯកសារជំនួយស្មារតី និងខ្លឹមសារអត្ថបទ សម្រាប់ថតវីដេអូអនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្លូវការទូតដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈពេលដែលទទូចឱ្យការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់។ នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក Pezeshkian បានសម្តែងការមិនទុកចិត្តយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដោយលើកឡើងពីសកម្មភាពអរិភាពថ្មីៗនេះ រួមទាំងការវាយប្រហារពីរលើកលើអ៊ីរ៉ង់ក្នុងអំឡុងពេលចរចាទ្វេភាគី ដែលលោកបានពិពណ៌នាថាជា “ការចាក់អ៊ីរ៉ង់ពីក្រោយខ្នង”។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មជាតិថ្មីមួយ ដែលពិពណ៌នាទ្វីបអឺរ៉ុបថា ជាគោលដៅ និងជា «កន្លែងភ្ញាស់ការគំរាមកំហែងភេរវកម្ម» ហើយលោកក៏បានចង្អុលបង្ហាញ ពីក្រុមជួញដូរគ្រឿងញៀន និងក្រុមជ្រុលនិយមឆ្វេងនិយមហិង្សាថា ជាគ្រោះថ្នាក់ចម្បងសម្រាប់អាមេរិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ឯកសារកម្រាស់ ១៦...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ Shangri-La នាព្រឹកថ្ងៃទី៧...
ភ្នំពេញ ៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៦ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានសហការជាមួយ រដ្ឋបាលរាជធានី ខេត្ត ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរជាង ១,២លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរទើបវិលត្រលប់ពីប្រទេសថៃ ប្រមាណ ១៥ម៉ឺននាក់។ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ព្រមទាំងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំ គាំទ្រ តាមដាន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ ដែលមានការចូលរួមពីសំណាក់ លោក Ferdinand R. Marcos Jr ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង លោក...
កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ លោក ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ក្នុងស្មារតីមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...