ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា។ ក្នុងវេទិកានេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រចំគោលដៅគឺចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។ លោករដ្ឋមន្ដ្រី...
កំពង់ស្ពឺ៖ អាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកសំរោង ដោយចាប់ខ្លួនជនល្មើសម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត១គីឡូក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ...
ភ្នំពេញ ៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ លឿន សាក់ឡែន ដែលជាស្រ្តីម្នាក់លួចចូលនាំទុរេន ពីប្រទេសថៃ ពីបទការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារ តំបន់អូររំដួល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃ៨ ឧសភានេះ បានឱ្យដឹងថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ព្រុំ សុខណយ...
បរទេស៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រថា ខ្លួននឹងដាក់ពង្រាយប្រព័ន្ធ កាំភ្លើងធំរយៈចម្ងាយឆ្ងាយថ្មីនៅឆ្នាំនេះ ដែលមានសមត្ថភាព វាយប្រហារតំបន់រដ្ឋធានី របស់កូរ៉េខាងត្បូង ហើយនឹងដាក់ឱ្យដំណើរ ការនាវាពិឃាតកង ទ័ពជើងទឹកដំបូងរបស់ខ្លួននៅក្នុងសប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ថា ការប្រកាសនេះធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង បាននិយាយថា រដ្ឋធម្មនុញ្ញដែលទើបកែសម្រួលថ្មី របស់កូរ៉េខាងជើង បានលុបចោលឯកសារយោងទាំងអស់អំពីការបង្រួបបង្រួមកូរ៉េ...
បរទេស៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រជាជាតិអាស៊ី អាគ្នេយ៍ហៅកាត់ថា អាស៊ានដែលបានកោះប្រជុំគ្នានៅទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ដោយពិភាក្សាអំពីអាទិភាពក្នុងតំបន់ និងការកសាងសហគមន៍ រយៈពេលវែងរបស់ប្លុកទាំងមូល។ ប្រភពដដែលបាន សរសេរទៀតថារដ្ឋមន្ត្រីមកពី សមាជិកអាស៊ាន បានពិនិត្យឡើងវិញ នូវ វឌ្ឍនភាពថ្មីៗក្នុង ការកសាងសហគមន៍អាស៊ាន រួមទាំងការត្រៀមរៀបចំសម្រាប់សកម្មភាព រំលឹកខួបលើកទី៥០ឆ្នាំនៃសន្ធិសញ្ញាមិត្តភាព...
បរទេស ៖ យោងតាមការស្រាវជា្រវថ្មីមួយ ដោយវិទ្យាស្ថានBertelsmann ដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ និងត្រូវបានយកមកចេញ ផ្សាយដោយកាសែតរុស្សី RT បានបង្ហាញថា ប្រហែល ៧០ភាគរយ នៃប្រជាជនរស់នៅក្នុងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចង់បានឯករាជ្យភាពបន្ថែមទៀតចេញពីសហរដ្ឋអាមេរិក ហើយជឿថាវាដល់ពេលហើយ សម្រាប់អឺរ៉ុបដើម្បី ដើរតាមផ្លូវរបស់ខ្លួន ។ យោងតាមការស្ទង់មតិ អ្នកឆ្លើយ សំណួរប្រហែល៧៣ភាគរយ នៅទូទាំងសហភាពអឺរ៉ុបជឿថា...
ភ្នំពេញ ៖ ស្រ្តីឈ្មោះ អាឡែន ត្រូវបាន តំណាងអយ្យការ ខេត្តបាត់ដំបង ចោទប្រកាន់ពីបទ ការលួចនាំចូលទំនិញគេចពន្ធ ចំពោះករណីលួចនាំចូលទុរេន ។ បទល្មើសនេះ ប្រឈមនឹងការផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ។
ភ្នំពេញ ៖ រយៈពេល៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹង ចំនួន៤១៩បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ២៣បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន១០បណ្ដឹង។ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង ១៨៤បណ្ដឹង ស្មើនឹង ៧៨%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋាន ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បណ្តឹងទាំងនោះ...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអាស៊ាន (ASEAN Panorama) ដែលរៀបចំដោយមជ្ឈមណ្ឌលអស៊ាន-កូរ៉េ (ASEAN- Korea Center-AKC) ជាមួយបណ្តាអង្គទូតប្រទេសអាស៊ាន នៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក្នុងទីក្រុងសេអ៊ូល។ កម្មវិធីពិព័រណ៍ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកទឹកផុស ស្ថិតនៅក្នុងភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សូមជម្រាបជូនផងដែរថា...