បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូបគឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសរយៈពេលពីរឆ្នាំ ពីបទចោទប្រកាន់ពីបទពុករលួយ ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែឩសភា ឆ្នាំ២០២៦ថា ការកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនទាំង២រូប ត្រូវបានប្រកាសដោយឡែកពីគ្នាដោយតុលាការយោធាចិន។ទាំងលោក Wei និងលោក Li ក៏ជាអតីតសមាជិកនៃគណៈកម្មការយោធាកណ្តាល...
ពីដើរលេងកម្សាន្តនៅទីក្រុងបុរាណ ដល់ទស្សនាព្រឹត្តិការណ៍កីឡា និងការស្តែងសិល្បៈដោយសប្បាយរីករាយ ពីការប្រមូលទិញសំបុត្រ រមណីយដ្ឋានពេញនិយម ដល់ធ្វើដំណើរនិងមើលភាពយន្តដ៏រីករាយ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភាដែលទើបកន្លងផុតទៅ ប្រទេសចិនបានទទួលសមិទ្ធផល លើការប្រើប្រាស់គួរឱ្យកត់សម្គាល់ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ទ្រង់ទ្រាយនៃការធ្វើដំណើរ និងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ឧសភា បាននាំមុខគេនៅលើពិភពលោក ហើយបានក្លាយជាទិសដៅដ៏សំខាន់ នៃការស្តារទីផ្សារទេសចរណ៍សកលឡើងវិញទៀតផង ។ ទិន្នន័យជាភស្តុតាង ដែលគួរឱ្យជឿជាក់បំផុត...
នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាអង្គភាពស្ទង់មតិរបស់សហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ស្ទង់មតិថ្មីបំផុតមួយច្បាប់ ដែលបានបង្ហាញថា ខណៈពេលលោកត្រាំ ប្រធានាធិបតីអាមេរិកគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចំណាប់អារម្មណ៍ល្អរបស់ប្រជាពលរដ្ឋអាមេរិកចំពោះប្រទេសចិនបានកើនឡើង ។ របាយការណ៍ស្ទង់មតិបានប្រកាសថា ចំណាប់អារម្មណ៍ល្អរបស់ប្រជាពលរដ្ឋអាមេរិកចំពោះប្រទេសចិនបានកើនឡើងពី១៤ភាគរយនាឆ្នាំ២០២៣ ដល់២៧ភាគរាយក្នុងឆ្នាំ២០២៦ ។ ចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជាសមាជិកបក្សប្រជាធិបតេយ្យបានកើនឡើងពី២១ភាគរយ ដល់៣៤ភាគរយ ។ រីឯចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជាសមាជិកបក្សសាធារណរដ្ឋបានកើនឡើងពី៩ភាគរយ ដល់១៨ភាគរយ ។ បើប្រៀបធៀបនឹងក្រុមមនុស្សជរា ក្រុមមនុស្សវ័យក្មេងនិងវ័យកណ្តាលដែលមានអាយុក្រោម៥០ឆ្នាំ មានអាកប្បកិរិយាកាន់តែវិជ្ជមានចំពោះប្រទេសចិន...
ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យ ដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។វាមិនត្រឹមតែសំដៅទៅលើរបៀបវាយតម្លៃ ចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជា ជាមូលដ្ឋានរបស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ “តើយើងធ្វើការ ដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?”ខណៈពេលដែលនយោបាយ បោះឆ្នោតលោកខាងលិច ជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់ នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច ។ នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនរវាង កម្ពុជា-វៀតណាម ឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ ការជំរុញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វេីឡេីងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម នៅរសៀលថ្ងៃទី៧...
ភ្នំពេញ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីព័ត៌មានជ្រើសរើសបុគ្គលិក និងផ្តល់ឱកាសដល់យុវជន និងអ្នកស្វែងរកការងារធ្វើ បានដាក់ពាក្យ និងសម្ភាសន៍ការងារជាមួយតំណាងនិយោជកដោយផ្ទាល់។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ...
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិតហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រមាណ ១០,៦ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិត ហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ដៃគូបច្ចេកទេសកម្រិតខ្ពស់នៃកម្មវិធីភាពជាដៃគូ ILO TRIANGLE ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន, ស្ថានទូតអូស្ត្រាលី, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, អង្គការអន្តរជាតិខាងការងារ (ILO) និងភាគីពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Fairfield...
ភ្នំពេញ ៖ លោកធាវី ទី គឹមស្រ៊ាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានសេចក្តីបំភ្លឺជាសាធារណៈ ឆ្លើយតបជាមួយគណនីហ្វេសប៊ុក Facebook ឈ្មោះ Sophea Emmi ដែលបានបង្ហោះរូបភាព លិខិតជូនដំណឹង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ របស់មេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ សួន សុខភា...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានរួម ស្តីពីជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ នាល្ងាចថ្ងៃទី៧ ឧសភា នៅហ្វីលីពីន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits Accompis) នោះទេ។ សម្តេចធិបតី...